ឯកឧត្តម អ៊ុយ ភារក្ស អញ្ជើញចូលរួមមីទ្ទិញរំឭកខួបអនុស្សាវរីយ៍លើកទី៤៤នៃទិវាជ័យជម្នះ ៧មករា (០៧ មករា ១៩៧៩-០៧ មករា ២០២៣) នៅក្រុងក្រចេះ ខេត្តក្រចេះ ។ —————————

ថ្ងៃអាទិត្យ ២ រោច ខែបុស្ស ឆ្នាំខាល ចត្វាស័ក ពុទ្ធសករាជ ២៥៦៦ ត្រូវនឹងថ្ងៃទី០៨ ខែមករា ឆ្នាំ២០២៣ នៅសាលមហោស្រពខេត្តក្រចេះ ឯកឧត្តម អ៊ុយ ភារក្ស អនុប្រធានក្រុមការងារគណបក្សចុះមូលដ្ឋានក្រុងក្រចេះ តំណាងឯកឧត្ដម ឈឿន ប៊ុណ្ណារ័ត្ន សមាជិកគណៈកម្មាធិការកណ្តាល និងជាប្រធានក្រុមការងារគណបក្សចុះមូលដ្ឋានក្រុងក្រចេះ និងឯកឧត្តម ហេង សុថា ប្រធានក្រុមការងារគណបក្សខេត្ត ចុះមូលដ្ឋានក្រុងក្រចេះ បានអញ្ជើញជាអធិបតីក្នុងពិធីមិទ្ទិញអបអរសាទរខួបលើកទី៤៤ នៃទិវាជ័យជម្នះ ៧មករា (០៧ មករា ១៩៧៩-០៧ មករា ២០២៣) នៅក្រុងក្រចេះ ខេត្តក្រចេះ ដោយមានការអញ្ជើញចូលរួមពីលោកជំទាវ ខាំ សុភាព អនុប្រធានក្រុមការងារគណបក្សថ្នាក់ខេត្តចុះជួយក្រុងក្រចេះ
លោក ញឹប វិចិត្រ ប្រធានក្រុមការងារគណបក្សខេត្តចុះមូលដ្ឋានសង្កាត់កោះទ្រង់ លោក សេក ប៊ុនហេង ប្រធានគណបក្សក្រុង
ដោយមានការអញ្ជើញចូលរួមពី ឯកឧត្តម លោកជំទាវ លោក លោកស្រី អនុប្រធាន ក្រុមការងារគណបក្សគ្រប់លំដាប់ថ្នាក់ចុះមូលដ្ឋានក្រុងក្រចេះ, គណៈកម្មាធិការគណបក្សក្រុង, គណៈកម្មាធិការគណបក្សសង្កាត់ទាំង ៥, ប្រធាន អនុប្រធាន គណៈកម្មាធិការសាខាបក្សភូមិ, ប្រធាន អនុប្រធាន សាខាចំណុះគណបក្សសង្កាត់ ដែលមានសមាសភាពចូលរួមសរុបចំនួន ៣៤៣នាក់ ។ ក្រោយពីអានសន្ទរៈកថាសម្តេចប្រធានគណបក្សប្រជាជនកម្ពុជា ដោយលោក សេក ប៊ុនហេង ប្រធានគណបក្សក្រុង និងចំណាប់អារម្មណ៍តំណាងអង្គមិទ្ធិញ រួចមក ឯកឧត្តម អ៊ុយ ភារក្ស បានឡើងមានចំណាប់អារម្មណ៍ និងមតិសំណេះសំណាលផ្តាំផ្ញើដែលមានខ្លឹមសារសំខាន់ៗ
១- សូមសមាជិកនៃអង្គមីទ្ទីង​ ត្រូវចងចាំជានិច្ច​នូវស្មារតី​ថ្ងៃ៧​ មករា​ ១៩៧៩​ គឺជាទិវាជ័យជំនះជាប្រវត្តិសាស្ត្ររបស់ប្រជាជនកម្ពុជាលេីរបបប្រល័យពូជសាសន៍​ ប៉ុល ពត​ ។
២-​ មានថ្ងៃ​ ៧​មករា​ ឆ្នាំ១៩៧៩​ ទេីបមានអ្វីៗគ្រប់យ៉ាងដូចថ្ងៃនេះ​ មានសន្តិភាព​ មានការអភិវឌ្ឍសេដ្ឋកិច្ច​ សង្គម មានឯករាជ្យ​ សេរីភាព​ ប្រជាធិបតេយ្យ​ ។
៣-​ ក្រោមការដឹកនាំរបស់គណបក្សប្រជាជនកម្ពុជា​ ពិសេសក្រោមការដឹកនាំរបស់​ សម្តេចអគ្គមហាសេនាបតី​តេជោ​ ហ៊ុន​ សែន​ បានដឹកនាំប្រទេសកម្ពុជាឆ្ពោះទៅរកសន្តិភាព​ ស្ថេរភាព​ និងរីកចំរេីនលេីគ្រប់វិស័យ​ “​ អរគុណ​សន្តិភាព​ អរគុណ​នយោបាយឈ្នះ​ ឈ្នះ”​ ។
៤-​ ចូលរួមគ្នាថែរក្សាស្មារតី​ ៧មករា​ អោយស្ថិតស្ថេរជាអមតៈ​ និងភ្លឺចែងចាំងជានិច្ច ជូនដល់សមាជិកសមាជិការដែលបានចូលរួម។ ឯកឧត្តម អ៊ុយ ភារក្ស បានប្រគល់កុំព្យូទ័រដល់គណប្សសង្កាត់ក្រចេះចំនួន ០១គ្រឿង និងគណបក្សសង្កាត់អូឬស្សីចំនួន ០១គ្រឿង សម្រាប់បម្រើការងារក្នុងគណបក្សសង្កាត់ ។