ទីតាំងល្បែងស៊ីសងខុសច្បាប់ គ្រប់ប្រភេទ មួយកន្លែងក្នុង ស្រុកពញាក្រែក សង្ស័យអត់មានច្បាប់ បើកលេងអនាធិបតេយ្យ អាជ្ញាធរនិងសមត្ថកិច្ចមូលដ្ឋាន មិនហ៊ានធ្វើការបង្រ្កាប! ……………………

ខេត្តត្បូងឃ្មុំ ÷ មានសេចក្តីរាយការណ៍មកថា! មានទីតាំងល្បែងសុីសងដូចជា(ហ្គេមបាញ់ត្រី បៀរការ៉ាត)និងល្បែងសុីសងខុសច្បាប់ គ្រប់ប្រភេទ ផ្សេងៗទៀត មួយកន្លែង ស្ថិតនៅភូមិត្រពាំងផ្លុង ឃុំត្រពាំងផ្លុង ស្រុកពញាក្រែក ខេត្តត្បូងឃ្មុំ បើកឲ្យក្រុមញៀនល្បែងមានខ្មែរ និងជនជាតិចិន ប្រុសស្រី ក្មេងចាស់ចូលលេងយ៉ាងគគ្រឹកគគ្រេង រីឯ.អាជ្ញាធរនិងសមត្ថកិច្ចមូលដ្ឋាន រក្សាភាពស្ងៀមស្ងាត់ មិនហ៊ានធ្វើការបង្រ្កាប! ប្រហែល ម្ចាស់ទីតាំងល្បែងស៊ីសង មានខ្នងបង្អែករឹងមាំ ហើយមានឥទ្ធិពល ទៀតផង ទើបហ៊ានធ្វើអ្វីៗតាមទំនើងចិត្ត។

មជ្ឈដ្ឋានខាងក្រៅ .! និងប្រជាពលរដ្ឋ រស់នៅជុំវិញទីតាំងល្បែងសុីសងនោះ កំពុងរងការរិះគន់ចំៗថា! បើគ្មានការឃុបឃិតគ្នា ជាប្រពន្ធ ហើយមានខ្នងបង្អែក រឹងមាំ ទេនោះ? ម្ចាស់ទីតាំងល្បែង សុីសងនិងបក្សពួក របស់ខ្លួន ក៏មិនអាចសាងភាពល្បីល្បាញខាងបើកល្បែងសុីសងខុសច្បាប់ ជាច្រើន ប្រភេទ នៅលើទឹកដី ស្រុកពញាក្រែក ខេត្តត្បូងឃ្មុំ បានឡើយ។

ប្រភពដដែលបានឲ្យដឹងថា! ទីតាំងល្បែងសុីសងដូចជា(ហ្គេមបាញ់ត្រី បៀរការ៉ាត)និងល្បែងសុីសងខុសច្បាប់ គ្រប់ប្រភេទ ផ្សេងៗទៀត មួយកន្លែងក្នុង ស្រុកពញ្ញាក្រែក ខេត្តត្បូងឃ្មុំ សង្ស័យអត់មានច្បាប់ កំពុងបើកដំណើរការយ៉ាងពេញបន្ទុក (ពោលគឺ)បើកលេងទាំងយប់ ទាំងថ្ងៃតែម្តង តែគេមិនដែលឃើញ មន្ត្រីអាជ្ញាធរនិងសមត្ថកិច្ចពាក់ព័ន្ធនៅក្នុងមូលដ្ឋាន ស្រុកពញាក្រែក ខេត្តត្បូងឃ្មុំ ចុះអនុវត្ត ទប់ស្កាត់និងបង្ក្រាប!ទាល់តែសោះ តើហេតុអ្វី! ទៅទាន។

ប្រភពបានបន្ថែមថាទៀតថា! ក្តីកង្វល់បងប្អូនប្រជាពលរដ្ឋ រស់នៅសព្វថ្ងៃនេះមានការព្រួយបារម្ភ និងការភ័យខ្លាច ជាខ្លាំង ចំពោះសុខទុក្ខ និងសុវត្ថិភាព គ្រួសារ របស់ពួកគាត់ ព្រោះថា! ទីណាមានល្បែងស៊ីសង ទីនោះមិនយូមិនឆាប់ទេ កើតមាននូវ អំពើចោរកម្ម និងបទល្មើសផ្សេងៗដូចជា លួច ឆក់ ប្លន់ ជាពិសេស អំពើហិង្សា ក្នុងគ្រួសារ ជាដើម។ល។

អង្គភាពសារព័ត៌មានយើង ធ្វើការផ្សព្វផ្សាយនេះ ដើម្បីពាំនាំដំណឹងអំពីសកម្មភាព ក៏ដូចព្រឹត្តិការណ៍ ក្នុងការជំរាបជូន ដល់ស្ថាប័នពាក់ព័ន្ធឲ្យបានជ្រាប ហេតុដូច្នេះ ប្រជាពលរដ្ឋ សំណូមពរទៅដល់ ឯកឧត្តម ប៉ែន កុសល្យ អភិបាល នៃគណៈអភិបាលខេត្តត្បូងឃ្មុំ និងឧត្តមសេនីយ៍ទោ ចិន នី ស្នងការនគរបាលខេត្តត្បូងឃ្មុំ ជួយចាត់វិធានការ ទប់ស្កាត់ និងបង្ក្រាប! ទីតាំងល្បែងសុីសងខុសច្បាប់ គ្រប់ប្រភេទ ស្ថិតនៅក្នុងភូមិសាស្ត្រខាងលើនេះផងទាន! ដើម្បីស្របតាមគោលនយោបាយ-ភូមិ-ឃុំ-សង្កាត់-មានសុវត្ថិភាព”(មានលក្ខណៈសម្បត្តិ ៧យ៉ាង)

១- ផ្តល់សេវាសាធារណ: ជាពិសេសរដ្ឋបាលប្រកបដោយ គុណភាព តម្លាភាព និងទទួលបានជំនឿទុកចិត្ត

២-គ្មានបទល្មើស លួច ឆក់ ប្លន់ គ្រឿងញៀន ល្បែងស៊ីសងខុសច្បាប់ និងបទល្មើសគ្រប់ប្រភេទ។

៣-មានសណ្តាប់ធ្នាប់សាធារណៈល្អ ជាពិសេស គ្មានគ្រោះថ្នាក់ចរាចរណ៍។៤-គ្មានអំពើអនាចារ គ្មានការជួញដូរមនុស្ស ជាពិសេសស្រ្តី និងកុមារ គ្មានអំពើហិង្សា ក្នុងគ្រួសារ និងគ្មានក្មេងទំនើង។

៥-ដោះស្រាយ វិវាទនៅមូលដ្ឋានក្រៅប្រព័ន្ធតុលាការប្រកបដោយគុណភាព និងប្រសិទ្ធភាព។

៦-មានអនាម័យ មានសោភ័ណភាពល្អ និងមានបរិស្ថានល្អ។

៧- ឆ្លើយតបបានទាន់ពេលវេលាចំពោះគ្រោះមហន្តរាយ និងរាល់ជំងឺរាតត្បាតកាចសាហាវប្រកបដោយប្រសិទ្ធភាព៕