ប្រជាពលរដ្ឋលើកឡើងថា! ប្រទេសជាតិ កំពុងមានបញ្ហាចោរសៀមឈ្លានពានទឹកដី បែរជាសមត្ថកិច្ចនិងអាជ្ញាធរមូលដ្ឋាន ច្រកទ្វារព្រំដែនសំរោង(ហៅ​ច្រក​ សៀងហៃ​)​ស្រុកចន្ទ្រា បើកដៃ​អោយជនអន្តោប្រវេសន៍ ចូល​មកលេងល្បែង​សុីសងខុសច្បាប់ ក្នុង(កាស៊ីណូ67)យ៉ាងគគ្រឹកគគ្រេង …………….

​ខេត្តស្វាយរៀង ÷ មិនធម្មតាមែន! បុគ្គល​ដែល​ហ៊ាន​បើកល្បែង(បញ្ជាល់មាន់)និង​ល្បែងខុសច្បាប់ គ្រប់ប្រភេទ ក្នុង​(កាស៊ីណូ 67)បើកលេងបានដោយរលូន? ប្រហែល ម្ចាស់(កាស៊ីណូ)មាន​ខ្នងបង្អែក​ រឹងមាំ ហើយមាន​ឥទ្ធិពល​ ទៀតផង ទើប​ហ៊ាន​ធ្វើ​អ្វីៗតាម​ទំនើងចិត្ត ។

តាមសេចក្តីរាយការណ៍ ពីប្រជាពលរដ្ឋ រស់នៅ ក្បែរច្រកទ្វារព្រំដែន តំបន់សំរោង(ហៅច្រក សៀងហៃ)ស្រុកចន្ទ្រា បានអោយដឹងថា! ម្ចាស់(កាសុីណូ 67)និងបក្សពួក កំពុងគៀងគរក្រុមញៀនល្បែងមានខ្មែរ និងជនជាតិវៀតណាម ខ្លះមានប៉ាស្ព័រ ខ្លះអត់ប៉ាស្ព័រ អោយលេងល្បែង(បញ្ជាល់មាន់)និងល្បែងខុសច្បាប់ គ្រប់ប្រភេទ ក្នុង(កាស៊ីណូ67)មួយកន្លែង ក្បែរច្រកទ្វារព្រំដែន តំបន់សំរោង(ហៅចក្រ សៀងហៃ)ស្រុកចន្ទ្រា យ៉ាងពេញបន្ទុក (ពោលគឺ)បើកអោយក្រុមញៀនល្បែងទាំងនោះចូលលេងជារៀងរាល់ថ្ងៃ តែម្តង តែគេមិនទាន់ឃើញ សមត្ថកិច្ចពាក់ព័ន្ធ និងអាជ្ញាធរមូលដ្ឋាន ចុះអនុវត្ត ទប់ស្កាត់ និងបង្ក្រាប!នោះទេ?

​មជ្ឈដ្ឋាន​ខាងក្រៅ​.! និង​ពលរដ្ឋ​ រស់នៅក្បែរច្រកទ្វារព្រំដែនសំរោង​(ហៅច្រក សៀងហៃ)ស្រុកចន្ទ្រា រង​ការរិះគន់​ចំៗ​ថា! បើគ្មានការឃុបឃិតគ្នា ជាប្រពន្ធ ហើយ​មាន​ខ្នងបង្អែក រឹងមាំ ទេនោះ? ម្ម្ចាស(កាស៊ីណូ 67)និងបក្សពួក របស់ខ្លួន ក៏មិនអាចសាងភាពល្បីល្បាញខាងបើកល្បែង(បញ្ជាល់មាន់)និងល្បែង ខុសច្បាប់ គ្រប់ប្រភេទ ក្នុង(កាស៊ីណូ)នៅលើទឹកដី ស្រុកចន្ទ្រា ខេត្តស្វាយរៀង បានឡើយ។

ប្រភពដដែលបានបន្ថែមទៀតថា! ក្តីកង្វល់ ប្រជាពលរដ្ឋរសនៅ សព្វថ្ងៃនេះ មានការព្រួយបារម្ភ និងភាពភ័យខ្លាច ជាខ្លាំង ចំពោះបញ្ហា អសន្តិសុខ សង្គម ក្នុងមូល​មូលដ្ឋាន របស់ពួកគាត់ ព្រោះថា ទីណា មានល្បែងស៊ីសង ទីនោះមិនយូរមិនឆាប់ទេ កើតមាននូវ អំពើ ចោរកម្ម និងបទល្មើស ដូចជា ចោរលួច ចោរឆក់ និងចោរប្លន់ ជាពិសេស អំពើហិង្សា ក្នុងគ្រួសារ ជាដើម។

អង្គភាពសារព័ត៌មានយើង ធ្វើការផ្សព្វផ្សាយនេះ ដើម្បីពាំនាំដំណឹងអំពីសកម្មភាព ក៏ដូចព្រឹត្តិការណ៍ ក្នុងការជំរាបជូន ដល់ស្ថាប័នពាក់ព័ន្ធឲ្យបានជ្រាប ហេតុដូច្នេះ ប្រជាពលរដ្ឋ ក្នុងស្រុកចន្ទ្រា សំណូមពរទៅដល់ ឧត្តមសេនីយ៍ទោ ពេជ្រ វីរៈ ស្នងការនគរបាល ខេត្ត​ស្វាយរៀង រួមនឹងឯកឧត្តម ប៉េង ពោធិ៍សា អភិបាល ខេត្តស្វាយរៀង ជាពិសេស ឯកឧត្តម នាយឧត្តមសេនីយ៍ ស ថេត អគ្គស្នងការនគរបាលជាតិ សូមជួយចាត់មន្ត្រី ពាក់ព័ន្ធ ក្រោមឪវាទ ចុះទប់ស្កាត់ និងបង្ក្រាប! ទីតាំងបទល្មើសល្បែង(បញ្ជាល់មាន់)និងល្បែងខុសច្បាប់ គ្រប់ ប្រភេទ ក្នុង(កាស៊ីណូ 67)មួយកន្លែង ក្បែរច្រកទ្វារព្រំដែន សំរោង(ហៅច្រក សៀងហៃ) ស្ថិតក្នុងភូមិសាស្ត្រខាងលើនេះផង ស្របតាមគោលនយោបាយ-ភូមិ-ឃុំ-សង្កាត់-មានសុវត្ថិភាព”(មានលក្ខណៈសម្បត្តិ ៧យ៉ាង)

១- ផ្តល់សេវាសាធារណ: ជាពិសេសរដ្ឋបាលប្រកបដោយ គុណភាព តម្លាភាព និងទទួលបានជំនឿទុកចិត្ត

២-គ្មានបទល្មើស លួច ឆក់ ប្លន់ គ្រឿងញៀន ល្បែងស៊ីសងខុសច្បាប់ និងបទល្មើសគ្រប់ប្រភេទ។

៣-មានសណ្តាប់ធ្នាប់សាធារណៈល្អ ជាពិសេស គ្មានគ្រោះថ្នាក់ចរាចរណ៍។

៤-គ្មានអំពើអនាចារ គ្មានការជួញដូរមនុស្ស ជាពិសេសស្រ្តី និងកុមារ គ្មានអំពើហិង្សា ក្នុងគ្រួសារ និងគ្មានក្មេងទំនើង។

៥-ដោះស្រាយ វិវាទនៅមូលដ្ឋានក្រៅប្រព័ន្ធតុលាការប្រកបដោយគុណភាព និងប្រសិទ្ធភាព។

៦-មានអនាម័យ មានសោភ័ណភាពល្អ និងមានបរិស្ថានល្អ។

៧- ឆ្លើយតបបានទាន់ពេលវេលាចំពោះគ្រោះមហន្តរាយ និងរាល់ជំងឺរាតត្បាតកាចសាហាវប្រកបដោយប្រសិទ្ធភាព៕