លោក​ សុខ ម៉ក់​ នាយ​ប៉ុស្តិ៍​នគរបាល​ ច្រកទ្វារព្រំដែនសំរោង(ហៅ​ច្រក​ សៀងហៃ​)​បើកដៃ​ឲ្យ​ជនអន្តោប្រវេសន៍ រំហូរ​ចូល​មក​លេងល្បែង​សុីសងខុសច្បាប់ ក្នុង(កាស៊ីណូ67)បានដោយរលូន?

​ស្វាយរៀង ÷ មានសេចក្តីរាយការណ៍ ពីប្រជាពលរដ្ឋ រស់នៅក្បែរច្រកទ្វារព្រំដែនសំរោង(ហៅច្រក សៀងហៃ) ស្រុកចន្រ្ទា ខេត្តស្វាយរៀង បានឲ្យដឹងថា! បុគ្គល​ដែល​ហ៊ាន​បើកល្បែងបញ្ជាល់មាន់ និង​ល្បែងខុសច្បាប់ គ្រប់ប្រភេទ ផ្សេងៗទៀត ក្នុង​(កាស៊ីណូ 67)បានដោយរលូន? ប្រហែល ម្ចាស់(កាស៊ីណូ 67)មាន​ខ្នងបង្អែក​ រឹងមាំ ហើយមាន​ឥទ្ធិពល​ ទៀតផង មើលទៅ ទើប​ហ៊ាន​ធ្វើ​អ្វីៗតាម​ទំនើងចិត្ត ។

​ជាងនេះទៅទៀត ប្រជាពលរដ្ឋ​ រស់នៅក្នុង​ភូមិសាស្ត្រ ស្រុក​ចន្ទ្រា បាន​បង្ហើប​ឲ្យដឹងថា​! លោក​ សុខ ម៉ក់ នាយ​ប៉ុស្តិ៍​នគរបាល​ច្រកទ្វារព្រំដែនសំរោង(ហៅច្រកសៀងហៃ)និង​មន្ត្រី​ថ្នាក់ក្រោម សមត្ថកិច្ច​ និងអាជ្ញាធរ​មូលដ្ឋាន សម្ងំ​ទទួល ផលប្រយោជន៍​ខ្លះៗពី​មម្ចាស់បនល្បែងហើយមើលទៅ ទើបមាន​បើក​ល្បែង​ដូច​ជា(បញ្ជាល់មាន់)និងល្បែងខុសច្បាប់ គ្រប់ប្រភេទ ផ្សេងៗទៀត ទុកឲ្យអ្នកញៀន​ល្បែង​មាន​ខ្មែរ និង​ជនវៀតណាម ខ្លះមានប៉ាស្ព័រ ខ្លះអត់ប៉ាស្ទ័រ ចូលមកលេង​ភ្លូក​ទឹកដី ភ្លូ​កដី មិន​មាន សមត្ថកិច្ចពាក់ព័ន្ធ និងអាជ្ញាធរមូលដ្ឋាន ណាហ៊ានចុះទប់ស្កាត់ និងបង្ក្រាប​!នោះទេ​។​

​មជ្ឈដ្ឋាន​ខាងក្រៅ​.! និង​ពលរដ្ឋ​ រស់នៅក្បែរ ប៉ុស្តិ៍នគរបាលច្រកទ្វារព្រំដែនសំរោង​(ហៅច្រក សៀងហៃ)រង​ការរិះគន់​ចំៗ​ថា! បើគ្មានការឃុបឃិតគ្នា ជាប្រពន្ធ ហើយ​មាន​ខ្នងបង្អែក រឹងមាំ ទេនោះ? ម្ម្ចាស(កាស៊ីណូ 67)និងបក្សពួក របស់ខ្លួន ក៏មិនអាចសាងភាពល្បីល្បាញខាងបើកល្បែង(បញ្ជាល់មាន់)និងល្បែង ខុសច្បាប់ គ្រប់ប្រភេទ ផ្សេងៗទៀត នៅលើទឹកដី ស្រុកចន្ទ្រា ខេត្តស្វាយរៀង បានឡើយ ។​

​ហេតុនេះ សមត្ថកិច្ច និងមន្ត្រី​អអាជ្ញាធរមូលដ្ឋានថ្នាក់ឃុំ និងស្រុក​ចន្ទ្រា ខេត្តស្វាយរៀង គូរ​ត្រួត​ពិនិត្យឡេីងវិញ​ផង ចំពោះ​ជនអន្តោប្រវេសន៍ ខ្លះ​មានប៉ាស្ទ័រ ខ្លះអត់ប៉ាស្ទ័រ ចូល​មក​លេងល្បែង​ខុសច្បាប់ ក្នុង(កាស៊ីណូ67)និង​សមត្ថកិច្ច​ពាក់ព័ន្ធ នគរបាលច្រកទ្វារព្រំដែនសំរោង​(ហៅច្រកសៀងហៃ)ស្រុកចន្ទ្រា បានរក្សា​ភាព​ស្ងៀមស្ងាត់ ធ្វើឲ្យប្រជាពលរដ្ឋ ក្នុង​ស្រុកចន្ទ្រា​ ខេត្តស្វាយរៀង មានការព្រួយបារម្ភ និងភាពភ័យខ្លាច ជាខ្លាំង ចំពោះបញ្ហា អសន្តិសុខ សង្គម ក្នុងមូល​មូលដ្ឋាន របស់ពួកគាត់ ខ្លាចកើតមាន បទល្មើស ដូចជា ចោរលួច ចោរឆក់ និងចោរប្លន់ ជាពិសេស អំពើហិង្សា ក្នុងគ្រួសារ ជាដើម។

អង្គភាពសារព័ត៌មានយើង ធ្វើការផ្សព្វផ្សាយនេះ ដើម្បីពាំនាំដំណឹងអំពីសកម្មភាព ក៏ដូចព្រឹត្តិការណ៍ ក្នុងការជំរាបជូន ដល់ស្ថាប័នពាក់ព័ន្ធឲ្យបានជ្រាប ហេតុដូច្នេះ ប្រជាពលរដ្ឋ ក្នុងស្រុកចន្ទ្រា ខេត្តស្វាយរៀង សំណូមពរទៅដល់ ឧត្តមសេនីយ៍ទោ ពេជ្រ វីរៈ ស្នងការនគរបាល ខេត្ត​ស្វាយរៀង ជាពិសេស ឯកឧត្តម ប៉េង ពោធិ៍សា អភិបាល ខេត្តស្វាយរៀង ជាចុងក្រោយនេះដែរ ប្រជាពលរដ្ឋ សូមអំពាវនាវយ៉ាងទទូចទៅដល់ ឯកឧត្តម នាយឧត្តមសេនីយ៍ ស ថេត អគ្គស្នងការនគរបាលជាតិ សូមជួយចាត់មន្ត្រី ពាក់ព័ន្ធ ក្រោមឪវាទ ចុះទប់ស្កាត់ និងបង្ក្រាប! ទីតាំងបទល្មើសល្បែង(បញ្ជាល់មាន់)និងល្បែងខុសច្បាប់ គ្រប់ ប្រភេទ ផ្សេងៗទៀត ក្នុង(កាស៊ីណូ 67)មួយកន្លែង ស្ថិតក្នុងភូមិសាស្ត្រខាងលើនេះផងទាន ដើម្បី ពង្រឹង សន្តិសុខ សង្គម៕

អង្គភាពយើងខ្ញុំ ការផ្សព្វផ្សាយនេះទៅតាមវិជ្ជាជីវៈ រិះគន់ក្នុងន័យស្ថាបនា មិនមានចេតនាញុះញង់ បំបែកបំបាក់ បុគ្គលស្ថាប័ន ឬអង្គភាពណាមួយឡើយ។