ឈ្មួញឈើដុះស្លែឈ្មោះ រិទ្ធ និងបក្សពួក ប្រចាំខេត្តមណ្ឌលគីរី ខ្លាំងខាងកាប់បំផ្លាញព្រៃឈើ ដឹកជញ្ជូនឆ្លងដែនទៅប្រទេសវៀតណាម យ៉ាងសុខស្រួល រីឯ.សមត្ថកិច្ចពាក់ព័ន្ឋក្នុងមូលដ្ឋាន មិនហ៊ានបង្ក្រាប.!។
ខេត្តមណ្ឌលគីរី ៖ មន្ត្រីអង្គការក្រៅរដ្ឋាភិបាលដែលឃ្លាំមើលបទល្មើសព្រៃឈើ ក្នុងខេត្តមណ្ឌលគិរី បានលើកឡើងថា!លោក ហែម បូណារ៉ែល មេបញ្ជាការកងរាជអាវុធហត្ថ ខេត្តមណ្ឌលគិរី និងលោក ឡោ សុខា ស្នងការនគរបាលខេត្ត មណ្ឌលគិរី ក៏ដូចជា លោក ថង សាវុន អភិបាលខេត្តមណ្ឌលគិរី មិនមានឆន្ទៈក្នុងការបង្ក្រាប!បទល្មើសព្រៃឈើ នោះទេ .!។

ទើបបណ្តោយឲ្យឈ្មួញឈើ ឈ្មោះ រិទ្ធ និងបក្សពួកធ្វើសកម្មភាពកាប់បំផ្លាញ ព្រៃឈើ ដឹកជញ្ជួនចេញពីចំណុចស្រែប៊ូម ភូមិ រ៉ាយោង ឃុំ ប៊ូស្រា ស្រុកពេជ្រដា ដឹកតាមរថយន្តធុនត្រា ជាច្រើនគ្រឿងសម្រុកដឹកជញ្ជួនទៅប្រទេសវៀតណាម តាមច្រកទ្វេភាគីព្រំដែនណាំលា និងច្រកដាក់ដាំ បានដោយរលូន មិនរំខានសមត្ថកិច្ច ជំនាញពាក់ព័ន្ធក្នុងខេត្ត មណ្ឌលគីរី នោះឡើយ.!។

ទង្វើនេះធ្វើឲ្យព្រៃឈើក្នុងតំបន់ ព្រៃ ការពារព្រៃអភិរក្ស ព្រៃ សហគមន៍ ក្នុងស្រុក កោះញ៉ែក ស្រុកពេជ្រាដា ស្រុកកែវសីមា វិនាស សាបសូន្យ នៅក្នុងពេល ឆាប់ៗ ខាងមុខនេះហើយ .!។
បើតាមប្រភពពីមន្ត្រីពាក់ព័ន្ធ នៅ ច្រកទ្វេភាគីព្រំដែនណាំលា និងច្រកដាក់ដាំ ខេត្តមណ្ឌលគិរី បានឲ្យដឹងថា! រយៈពេលជិត ១សប្ដាហ៍ កន្លងទៅនេះ ឈ្មួញ ជាច្រើននាក់ បានសម្រុក ដឹកជញ្ជូនឈើប្រណីត និងឈើប្រភេទ លេខ១ ពីចំណុចស្រែប៊ូម ក្នុងស្រុកកោះញែក ស្រុកពេជ្រាដា ចេញទៅលក់ប្រទេសវៀតណាម តាមច្រកណាំលា និង ច្រកដាក់ដាំ យ៉ាងពេញបន្ទុក.!។

ប្រភពដដែលបានបន្តទៀតថា! សកម្មភាពក្រុមឈ្មួញកំពុងនាំគ្នាដឹកជញ្ជូនឈើ ទៅលក់ប្រទេសវៀតណាម គ្មានមន្ត្រីជំនាញឬសមត្ថកិច្ចពាក់ព័ន្ឋណាហ៊ានទប់ស្កាត់នោះទេ? គឺមានតែជួយ សម្របសម្រួលឲ្យក្រុមឈ្មួញដឹកជញ្ជូនឈើ ទៅដល់គោលដៅបានយ៉ាងរំភើយ.!។
ក្នុងនោះលោក យូ សុធា នាយប៉ុស្តិ៍នគរបាល អន្តោប្រវេសន៍ច្រកទ្វេភាគីព្រំដែន ដាក់ដាំ ស្រុក អូររាំង កំពុងរងការរិះគន់ថា! សម្ងំប្រមូលលុយពីក្រុមឈ្មួញដឹកជញ្ជូនឈើ ទៅលក់ប្រទេសវៀតណាម យ៉ាងសុខស្រួល .!។

ប្រភពពីមន្ត្រីនៅច្រកណាំលាបានប្រាប់ឲ្យដឹងទៀតថា! ឈ្មួញដែលធ្វើសកម្មភាព ដឹកជញ្ជូន ឈើទៅលក់ប្រទេសវៀតណាម យ៉ាងគឃ្លើននៅពេលនេះ ឈ្មួញ ឈើ ឈ្មោះ រិទ្ធ និងបក្សពួក របស់គេ សុទ្ធតែជាឈ្មួញមាន ខ្នងបង្អែកធំៗនៅពីក្រោយ .!។
ទោះជាយ៉ាងណា បើគ្មានការបើកបារ៉ាស់ពីសំណាក់លោកនាយប៉ុស្តិ៍នគរបាល អន្តោប្រវេសន៍ ច្រកទ្វេភាគីព្រំដែនណាំលា នោះទេ? គឺគ្មានក្រុមឈ្មួញណា ហ៊ានដឹកជញ្ជូនឈើពីទឹកដីខ្មែរឆ្លងចូលទៅទឹកដីវៀតណាម តាមអំពើចិត្តបានឡើយ.!។

ប្រជាពលរដ្ឋបានរៀបរាប់ប្រាប់អ្នកសារព័ត៌មានយើងថា! មានការដឹកជញ្ជូនផលអនុផលព្រៃឈើ ដោយខុសច្បាប់ ជារៀងរាល់ថ្ងៃ រាល់យប់ មិនរំខានដល់អាជ្ញាធរនិងសមត្ថកិច្ចពាក់ព័ន្ឋក្នុងខេត្តមណ្ឌលគីរី ក្នុងការបង្ក្រាបនោះឡើយ.!។
ប្រជាពលរដ្ឋគ្រប់មជ្ឈដ្ឋាន ក្នុង ភូមិរ៉ាយោង ឃុំប៊ូស្រា ស្រុកពេជ្រ ដា ស្រុកកោះញែក នាំគ្នាអំពាវនាវយ៉ាងទទូចដល់ នាយឧត្ដមសេនីយ៍ សៅ សុខា មេបញ្ជាការកងរាជអាវុធហត្ថ លើ ផ្ទៃ ប្រទេសនិងជាប្រធាន គណៈកម្មការ ថ្នាក់ជាតិដើម្បីទប់ស្កាត់ បទល្មើសព្រៃឈើ ធនធានធម្មជាតិ ព្រមទាំង លោក ឌិត ទីណា រដ្ឋមន្ត្រី ក្រសួងកសិកម្មរុក្ខាប្រមាញ់ នេសាទ មេត្តាចាត់មន្ត្រីក្រោមឱវាទចុះត្រួតពិនិត្យជាបន្ទាន់ បើមិនដូច្នេះទេ ព្រៃឈើដែលនៅសេសសល់ បន្តិចបន្តួចពិតជាវិនាស ហិនហោចអស់ហើយ ក្រោមស្នាដៃមេឈ្មួញឈ្មោះរិទ្ធ និង បក្សពួក ទាំងនោះជាក់ជាពុំខាន .!៕
