ពិតជាខ្សែធំ ខ្នងក្រាស់មែន .! ម្ចាស់ទីតាំងល្បែង(ជល់មាន់)តាមអនឡាញ ពីកន្លែងក្នុង ឃុំសន្តិភាព ស្រុកសំពៅពូន បើកលេងមិនខ្លាចញញើត អាជ្ញាធរនិងសមត្ថកិច្ចក្នុងមូលដ្ឋាន ………………….
ខេត្តបាត់ដំបង ÷ ទីតាំងល្បែង(ជល់មាន់)តាមអនឡាញ ពីកន្លងក្នុង ឃុំសន្តិភាព ស្រុកសំពៅលូន បើកលេងអនាធិបតេយ្យ រួមមាន.!
(ទី១)នៅភូមិត្រពាំងព្រលិត ឃុំសន្តិភាព .!
(ទី២)ស្ថិតនៅ តារាបាល់ទះ ជិតបុរីស្រីសុបិន ក្នុងឃុំសន្តិភាព .!
ទីតាំងល្បែងស៊ីសងពីកន្លែងនេះ ស្ថិតក្នុង ភូមិសាស្ត្រ ស្រុកសំពៅលូន ខេត្តបាត់ដំបង រីឯ.អាជ្ញាធរនិងសមត្ថកិច្ចក្នុងមូលដ្ឋាន រក្សាភាពស្ងៀមស្ងាត់ មិនហ៊ានធ្វើការបង្រ្កាប!
តាមសេចក្តីរាយការណ៍ពីបងប្អូនប្រជាពលរដ្ឋបានប្រាប់អង្គភាពសារព័ត៌មាន យើងឲ្យដឹងថា! ទីតាំងល្បែង(ជល់មាន់)តាមអនឡាញ ពីកន្លែងក្នុង ស្រុកសំពៅលូន ខេត្តបាត់ដំបង កំពុងបើកដំណើរការយ៉ាងពេញបន្ទុក តែគេមិនឃើញ អាជ្ញាធរនិងសមត្ថកិច្ចពាក់ព័ន្ធក្នុងមូលដ្ឋាន ស្រុកសំពៅលូន ចុះអនុវត្តទប់ស្កាត់ និងបង្ក្រាបឡើយ! ខណៈបនល្បែង(ជល់មាន់)តាមអនឡាញ ពីកន្លែងនេះ នៅតែបន្តបើកលេងបង្កភាពអនាធិបតេយ្យ។
មជ្ឈដ្ឋានខាងក្រៅ .! និងប្រជាពលរដ្ឋ រងការរិះគន់ចំៗថា! បើគ្មានការឃុបឃិតគ្នា ជាប្រព័ន្ធ ហើយមានខ្នងបង្អែក រឹងមាំ ទេនោះ ម្ចាស់ទីតាំងល្បែងសុីសងពីកន្លែងនេះ និងបក្សពួករបស់ខ្លួន ក៏មិនអាចសាងភាពល្បីល្បាញខាងបើកល្បែង(ជល់មាន់)តាមអនឡាញ នៅលើទឹកដី នៃស្រុកសំពៅលូន ខេត្តបាត់ដំបង បានឡើយ។
ប្រភពដដែលបានបន្ថែមថា! ក្តីកង្វល់ប្រជាពលរដ្ឋ រស់នៅសព្វថ្ងៃនេះ កំពុងមានការព្រួយបារម្ភ និងភាពភ័យខ្លាច ជាខ្លាំង ចំពោះសុខទុក្ខ និងសុវត្ថិភាព គ្រួសារ របស់ពួកគាត់ ព្រោះថា! ទីណាមានល្បែងស៊ីសង ទីនោះមិនយូមិនឆាប់ទេ កើតមាននូវអំពើចោរកម្ម និងបទល្មើសផ្សេងៗដូចជា លួច ឆក់ ប្លន់ និងអំពើហិង្សា ក្នុងគ្រួសារ ជាដើម។ល។
អង្គភាពសារព័ត៌មានយើង ធ្វើការផ្សព្វផ្សាយនេះ ដើម្បីពាំនាំដំណឹងអំពីសកម្មភាព ក៏ដូចព្រឹត្តិការណ៍ ក្នុងការជំរាបជូន ដល់ស្ថាប័នពាក់ព័ន្ធឲ្យបានជ្រាប ហេតុដូច្នេះហើយ ប្រជាពលរដ្ឋ សំណូមពរទៅដល់ ឧត្តមសេនីយ៍ទោ ដាញ់ អេងប៊ុនចាន់ ស្នងការនគរបាលខេត្តបាត់ដំបង រួមនឹង ឯកឧត្តម សុខ លូ អភិបាល នៃគណៈអភិបាលខេត្តបាត់ដំបង ជួយចាត់កម្លាំង ជំនាញ ក្រោមឱវាទ ចុះទប់ស្កាត់ និងបង្ក្រាប! ទីតាំងល្បែង(ជល់មាន់)តាមអនឡាញ ពីកន្លែង ស្ថិតក្នុងភូមិសាស្ត្រខាងលើនេះផង ដើម្បីស្របតាមគោលនយោបាយ-ភូមិ-ឃុំ-សង្កាត់-មានសុវត្ថិភាព”(មានលក្ខណៈសម្បត្តិ ៧យ៉ាង)
១- ផ្តល់សេវាសាធារណ: ជាពិសេសរដ្ឋបាលប្រកបដោយ គុណភាព តម្លាភាព និងទទួលបានជំនឿទុកចិត្ត
២-គ្មានបទល្មើស លួច ឆក់ ប្លន់ គ្រឿងញៀន ល្បែងស៊ីសងខុសច្បាប់ និងបទល្មើសគ្រប់ប្រភេទ។
៣-មានសណ្តាប់ធ្នាប់សាធារណៈល្អ ជាពិសេស គ្មានគ្រោះថ្នាក់ចរាចរណ៍។
៤-គ្មានអំពើអនាចារ គ្មានការជួញដូរមនុស្ស ជាពិសេសស្រ្តី និងកុមារ គ្មានអំពើហិង្សា ក្នុងគ្រួសារ និងគ្មានក្មេងទំនើង។
៥-ដោះស្រាយ វិវាទនៅមូលដ្ឋានក្រៅប្រព័ន្ធតុលាការប្រកបដោយគុណភាព និងប្រសិទ្ធភាព។
៦-មានអនាម័យ មានសោភ័ណភាពល្អ និងមានបរិស្ថានល្អ។
៧- ឆ្លើយតបបានទាន់ពេលវេលាចំពោះគ្រោះមហន្តរាយ និងរាល់ជំងឺរាតត្បាតកាចសាហាវប្រកបដោយប្រសិទ្ធភាព៕