ទីតាំងល្បែងមាន់ជល់ និងឡូតូ តាមអនឡាញ ក្នុងតារាងបាល់ទះ បុរីរុងរឿង មួយកន្លែងក្នុង សង្កាត់ចោមចៅទី១ ខណ្ឌពោធិ៍សែនជ័យ បើកលេងអនាធិបតេយ្យ ………………

ភ្នំពេញ ÷ ប្រជាពលរដ្ឋ បានរាយការណ៍មកថា! បនល្បែងមាន់ជល់ និងឡូតូ តាមអនឡាញ បង្កប់ក្នុងតារាងបាល់ទះ បុរីរុងរឿង មួយកន្លែង ស្ថិតនៅភូមិទួលពង្រ សង្កាត់ចោមចៅទី១ ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ បើកឲ្យក្រុមញៀនល្បែងចូលលេងយ៉ាងគគ្រឹកគគ្រេង រីឯ.អាជ្ញាធរនិងសមត្ថកិច្ចមូលដ្ឋាន បានរក្សាភាពស្ងៀមស្ងាត់ មិនហ៊ានធ្វើការបង្រ្កាប!

ប្រភពដដែលបានរាយការណ៍ឲ្យដឹងទៀតថា! បុគ្គលដែលហ៊ានបើកល្បែងមាន់ជល់ និងឡូតូ តាមអនឡាញ ក្នុងតារាងបាល់ទះ បុរីរុងរឿង មួយកន្លែងស្ថិតក្នុង សង្កាត់ចោមចៅទី១ ខណ្ឌពោធិ៍សែនជ័យ ប្រហែល មានខ្នងបង្អែករឹងមាំ ហើយមានឥទ្ធិពល ទៀតផង មើលទៅ ទើបហ៊ានធ្វើអ្វីៗតាមទំនើងចិត្ត។

ជាងនេះទៅទៀត បនល្បែងមាន់ជល់ និងឡូតូ តាមអនឡាញ បង្កប់ក្នុងតារាងបាល់ទះ បុរីរុងរឿង មួយកន្លែង ស្ថិតក្នុងភូមិសាស្ត្រខាងលើ កំពុងបើកដំណើរការយ៉ាងពេញបន្ទុក (ពោលគឺ)បើកលេងរាល់ថ្ងៃ តែម្តង អាជ្ញាធរនិងសមត្ថកិច្ចពាក់ព័ន្ធក្នុងមូលដ្ឋាន មិនហ៊ានបង្ក្រាប! ធ្វើឲ្យប្រជាពលរដ្ឋ រងការរិះគន់ចំៗថា! បើគ្មានការឃុបឃិតគ្នា ជាប្រព័ន្ធ ហើយមានខ្នងបង្អែក រឹងមាំ ទេនោះ ម្ចាស់បនល្បែងសុីសង និងបក្សពួក របស់ខ្លួន មិនអាចសាងភាពល្បីល្បាញ ខាងបើកល្បែងមាន់ជល់ និងឡូតូ តាមអនឡាញ នៅលើទឹកដី ខណ្ឌពោធិ៍សែនជ័យ បានឡើយ។

មជ្ឈដ្ឋានខាងក្រៅ .! និងប្រជាពលរដ្ឋរស់នៅ បុរីរុងរឿង ស្ថិតនៅភូមិទួលពង្រ សង្កាត់ចោមចៅទី១ ខណ្ឌពោធិ៍សែនជ័យ ដាក់ការសង្ស័យ មន្ត្រីអាជ្ញាធរនិងសមត្ថកិច្ចពាក់ព័ន្ធក្នុងមូលដ្ឋាន មួយចំនួន សម្ងំទទួល លាភសក្ការៈ ខ្លះៗពីម្ចាស់បនល្បែងមាន់ជល់ និងឡូតូ តាមអនឡាញ មួយកន្លែងនេះ រួចហើយ ផងក៏មិនដឹង! ទើបគ្មានការបង្ក្រាប!

ប្រភពដដែលបានបន្ថែមថា! ក្តីកង្វល់ បងប្អូនប្រជាពលរដ្ឋ រស់នៅសព្វថ្ងៃនេះ មានការព្រួយបារម្ភ និងភាពភ័យខ្លាច ជាខ្លាំង ចំពោះសុខទុក្ខ និងសុវត្ថិភាព គ្រួសារ របស់ពួកគាត់់ ព្រោះថា! ទីណា មានល្បែងស៊ីសង ទីនោះមិនយូរ មិនឆាប់ទេ កើតមាននូវ អំពើចោរកម្ម និងបទល្មើសផ្សេងៗ ដូចជា ចោរលួច ចោរឆក់ និងចោរប្លន់ ជាដើម ជាពិសេស អំពើហិង្សា ក្នុងគ្រួសារ ជាក់ជាមិនខាន។

អង្គភាពសារព័ត៌មានយើងខ្ញុំ ធ្វើការផ្សព្វផ្សាយនេះ ដើម្បីពាំនាំដំណឹងអំពីសកម្មភាព ក៏ដូចព្រឹត្តិការណ៍ ក្នុងការជំរាបជូន ដល់ស្ថាប័នពាក់ព័ន្ធឲ្យបានជ្រាប ហេតុ!ដូច្នេះ ប្រជាពលរដ្ឋ សំណូមពរទៅដល់ ឧត្តមសេនីយ៍ឯក ជួន ណារិន្ទ អគ្គស្នងការរង និងជាស្នងការនគរបាលរាជធានីភ្នំពេញ ជាពិសេស ឯកឧត្តម ឃួង ស្រេង អភិបាល នៃគណៈអភិបាល រាជធានីភ្នំពេញ ជួយចាត់មន្ត្រី ក្រោមឪវាទ ចុះត្រួតពិនិត្យ និងបង្រ្កាប! ទីតាំងល្បែងមាន់ជល់ និងឡូតូ តាមអនឡាញ ក្នុងតារាងបាល់ទះ បុរីរុងរឿង មួយកន្លែង ស្ថិតក្នុងភូមិសាស្ត្រខាងលើនេះ ផងទាន ដើម្បីពង្រឹង សន្តិសុខ សង្គម។

សូមរំលឹកថា! កាលថ្ងៃទី១៨ ខែកុម្ភៈ ឆ្នាំ២០២៤.នេះ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រ កម្ពុជា បានដាក់ចេញបទបញ្ជាឲ្យលោក អភិបាលរាជធានី.ខេត្ត.ទាំង២៥.ខេត្ត.ក្រុង.ត្រូវតែ ត្រួតពិនិត្យ និងបង្រ្កាប!ជាបន្ទាន់លើទីតាំងល្បែងសុីសង ខុសច្បាប់ គ្រប់ប្រភេទ នូវទូទាំងប្រទេស ដោយគ្មានការលើកលែង ហើយរាយការណ៍ផ្ទាល់ជូន”សម្តេច”.!៕