ទីតាំងល្បែងសុីសង តាមប្រព័ន្ធអនឡាញ មួយកន្លែង ផ្លូវលេខ474 សង្កាត់បឹងត្របែក ខណ្ឌចំការមន បើកលេងគគ្រឹកគគ្រេង …………

ភ្នំពេញ ÷ សេចក្តីរាយការណ៍មកថា! ទីតាំងល្បែងសុីសង តាមប្រព័ន្ធអនឡាញ មួយកន្លែង ផ្លូវលេខ474 សង្កាត់បឹងត្របែក ខណ្ឌចំការមន រាជធានីភ្នំពេញ បើកលេងបង្កភាពអនាធិបតេយ្យ រីឯ.អាជ្ញាធរនិងសមត្ថកិច្ចមូលដ្ឋាន មិនអើពើបង្រ្កាប!

ប្រភពបានឲ្យដឹងទៀតថា! បុគ្គលដែលហ៊ានបើកល្បែងសុីសង តាមប្រព័ន្ធអនឡាញ មួយកន្លែង ផ្លូវលេខ474 សង្កាត់បឹងត្របែក ខណ្ឌចំការមន បើកលេងអនាធិបតេយ្យបែបនេះ ប្រហែល មានខ្នងបង្អែក រឹងមាំ ហើយមាន ឥទ្ធិពល ទៀតផង ទើបហ៊ានធ្វើអ្វីៗតាមទំនើងចិត្ត។

មជ្ឈដ្ឋានខាងក្រៅ .! និងប្រជាពលរដ្ឋរស់នៅក្នុងមូលដ្ឋានខាងលើ រងការរិះគន់ចំៗថា! បើគ្មានការឃុបឃិតគ្នា ជាប្រព័ន្ធ ហើយមានខ្នងបង្អែក រឹងមាំ ទេនោះ ម្ចាស់បនល្បែង និងបក្សពួករបស់ខ្លួន មិនអាចសាងភាពល្បីល្បាញ ខាងបើកល្បែងសុីសង តាមប្រព័ន្ធអនឡាញ នៅលើទឹកដី ខណ្ឌចំការមន បានឡើយ។

ជាងនេះទៅទៀត ទីតាំងល្បែងសុីសង តាមប្រព័ន្ធអនឡាញ មួយកន្លែង ផ្លូវលេខ474 សង្កាត់បឹងត្របែក ខណ្ឌចំការមន កំពុងបើកដំណើរការយ៉ាងពេញបន្ទុក (ពោលគឺ)បើកលេងទាំងយប់.ថ្ងៃ តែម្តង តែគេមិនដែលឃើញ អាជ្ញាធរនិងសមត្ថកិច្ចពាក់ព័ន្ធក្នុងមូលដ្ឋាន ចុះមកត្រួតពិនិត្យ និងបង្កាប! នោះទេ? ធ្វើឲ្យប្រជាពលរដ្ឋ ដាក់ការសង្ស័យថា! អាជ្ញាធរនិងសមត្ថកិច្ចពាក់ព័ន្ធក្នុងមូលដ្ឋាន ទាំងនោះ សម្ងំ ទទួលលាភសក្ការៈ ខ្លះៗ ពីម្ចាស់បនល្បែងសុីសង ខាងលើ រួចហើយ ផងក៏មិនដឹង បានគ្មានការបង្រ្កាប!

ប្រភពដដែលបានបន្ថែមទៀតថា! ក្តីកង្វល់ បងប្អូនប្រជាពលរដ្ឋ រស់នៅសព្វថ្ងៃនេះ មានការព្រួយបារម្ភ និងការភ័យខ្លាច ជាខ្លាំង ចំពោះ សុខទុក្ខ សុវត្ថិភាព គ្រួសារ របស់ពួកគាត់ ព្រោះថា! ទីណាមានល្បែងស៊ីសង ទីនោះ មិនយូរមិនឆាប់ទេ កើតមាននូវ អំពើចោរកម្ម និងបទល្មើសផ្សេងៗដូចជា លួច ឆក់ ប្លន់ និងអំពើហិង្សា ក្នុងគ្រួសារ ជាក់ជាមិនខាន។

អង្គភាពសារព័ត៌មានយើងខ្ញុំ ធ្វើការផ្សព្វផ្សាយនេះ ដើម្បីពាំនាំដំណឹងអំពីសកម្មភាព ក៏ដូចព្រឹត្តិការណ៍ ក្នុងការជំរាបជូន ដល់ស្ថាប័នពាក់ព័ន្ធឲ្យបានជ្រាប ជុំវិញ ករណីទីតាំងល្បែងសុីសង តាមប្រព័ន្ធអនឡាញ មួយកន្លែង ផ្លូវលេខ474 សង្កាត់បឹងត្របែក ខណ្ឌចំការមន ប្រជាពលរដ្ឋ សំណូមពរទៅដល់ ឧត្តមសេនីយ៍ឯក ជួន ណារិន្ទ អគ្គស្នងការរង និងជាស្នងការនគរបាលរាជធានីភ្នំពេញ ជាពិសេស ឯកឧត្តម ឃួង ស្រេង អភិបាលនៃគណៈអភិបាលរាជធានីភ្នំពេញ សូមជួយចាត់ មន្ត្រីក្រោមឱវាទ ចុះទប់ស្កាត់ និងបង្ក្រាប! ផងទាន ដើម្បី ពង្រឹង សន្តិសុខ សង្គម៕