ទីតាំងល្បែងសុីសងខុសច្បាប់ របស់ជនជាតិចិន មួយកន្លែងក្នុង សង្កាត់ចោមចៅទី៣ ខណ្ឌពោធិ៍សែនជ័យ បើកលេងបង្កភាពអនាធិបតេយ្យ ធ្វើឲ្យពលរដ្ឋ មានការព្រួយបារម្ភ ………
ភ្នំពេញ ÷ សេចក្តីរាយការណ៍បានឲ្យដឹងថា! ទីតាំងល្បែងសុីសង(ហ្គេមបាញ់ត្រី)និងល្បែងខុសច្បាប់ គ្រប់ប្រភេទ ផ្សេងៗទៀត របស់ជនជាតិចិន មួយកន្លែង នៅកែងផ្លូវលេខ.១១៣.k ស្ថិតនៅភូមិព្រៃទា សង្កាត់ចោមចៅទី៣ ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ ប្រហែល មានខ្នងបង្អែក រឹងមាំ ហើយមានឥទ្ធិពល ទៀតផង ទើបហ៊ានធ្វើអ្វីៗតាមទំនើងចិត្ត។
មជ្ឈដ្ឋានខាងក្រៅ .! និងប្រជាពលរដ្ឋ រស់នៅក្នុង សង្កាត់ចោមចៅទី៣ ខណ្ឌពោធិ៍សែនជ័យ ដាក់ការសង្ស័យ មន្រ្ដីអាជ្ញាធរនិងសមត្ថកិច្ចក្នុងមូលដ្ឋាន មួយចំនួន សម្ងំទទួលលាភសក្ការៈ ខ្លះៗពីម្ចាស់ទីតាំងល្បែង មួយនេះ ផងក៏មិនដឹង ទើបមានបើកល្បែងសុីសង(ហ្គេមបាញ់ត្រី)និងល្បែងខុសច្បាប់ គ្រប់ប្រភេទ ផ្សេងៗទៀត ទុកឲ្យក្រុមញៀនល្បែងមានខ្មែរ និងជនជាតិចិន ប្រុស ស្រី ក្មេងចាស់ ចូលលេងទាំងយប់ថ្ងៃ គ្មានការបង្ក្រាប! ឬទប់ស្កាត់ ទាល់តែសោះ។
ជាមួយគ្នានេះ ប្រជាពលរដ្ឋរស់នៅក្បែរទីតាំងខាងលើ រងការរិះគន់ចំៗថា! បើគ្មានការឃុបឃិតគ្នា ជាប្រព័ន្ធ ហើយខ្នងបង្អែក រឹងមាំ ទេនោះ ម្ចាស់ទីតាំងល្បែងសុីសង និងបក្សពួករបស់ខ្លួន មិនអាចសាងភាពល្បីល្បាញ ខាងបើកល្បែងសុីសង(ហ្គេមបាញ់ត្រី)និងល្បែងខុសច្បាប់ គ្រប់ប្រភេទ ផ្សេងៗទៀត នៅលើទឹកដី ខណ្ឌពោធិ៍សែនជ័យ បានឡើយ។
ប្រភពបានបន្ថែមថា! ក្តីកង្វល់ របស់ ប្រជាពលរដ្ឋរស់នៅសព្វថ្ងៃនេះ មានការព្រួយបារម្ភ រួមនិងភាពភ័យខ្លាចយ៉ាងខ្លាំង ចំពោះសុខទុក្ខ និងសុវត្ថិភាព គ្រួសារ ពួកគាត់់ ព្រោះថាទីណា មានល្បែងស៊ីសង ទីនោះមិនយូរ មិនឆាប់ កើតមាននូវ អំពើចោរកម្ម និងបទល្មើសផ្សេងៗទៀត ដូចជា លួច ឆក់ ប្លន់ ជាពិសេស អំពើហិង្សា ក្នុងគ្រួសារ ជាក់ជាមិនខាន។
អង្គភាពសារព័ត៌មានយើងខ្ញុំ ធ្វើការផ្សព្វផ្សាយនេះ ដើម្បីពាំនាំដំណឹងអំពីសកម្មភាព ក៏ដូចព្រឹត្តិការណ៍ ក្នុងការជំរាបជូន ដល់ស្ថាប័នពាក់ព័ន្ធឲ្យបានជ្រាប់ ជុំវិញករណីនេះ ប្រជាពលរដ្ឋ សំណូមពរដល់ ឧត្តមសេនីយ៍ឯក ជួន ណារិន្ទ អគ្គស្នងការរង និងជាស្នងការនគរបាលរាជធានីភ្នំពេញ ជាពិសេស ឯកឧត្តម ឃួង ស្រេង អភិបាលនៃគណៈអភិបាលរាជធានីភ្នំពេញ ជួយចាត់កម្លាំងជំនាញ ចុះត្រួតពិនិត្យ និងបង្ក្រាប! បនល្បែងសុីសង(ហ្គេមបាញ់ត្រី)និងល្បែងខុសច្បាប់ គ្រប់ប្រភេទ របស់ជនជាតិចិន មួយកន្លែង ដែលមានទីតាំងខាងលើនេះ ផងទាន ៕