ល្បែង(អាប៉ាង)ខុសច្បាប់ ជាច្រើនវង់ នៅក្នុងពិធីបុណ្យឆ្លងសមិទ្ធផលនានា នៅក្នុងបរិវេណ(វត្តព្រែករ៉ៃ)ក្នុង.ឃុំព្រែករ៉ៃ ស្រុកល្វាឯម គេសង្ស័យ អាជ្ញាធរនិងសមត្ថកិច្ចមូលដ្ឋាន បើកភ្លើងខៀវឲ្យដំណើរការបើកលេងហើយមើលទៅ។
ខេកណ្តាល ÷ តាមសេចក្តីរាយការណ៍មកថា! ល្បែង(អាប៉ោង)ខុសច្បាប់ ជាច្រើនវង់ ក្នុងពិធីបុណ្យឆ្លងសមិទ្ធផលនានា នៅក្នុងបរិវេណ(វត្តព្រែករ៉ៃ)ស្ថិតនៅភូមិព្រែករ៉ៃ ឃុំព្រែករ៉ៃ ស្រុកល្វាឯម ខេត្តកណ្តាល កំពុងបើកលេងអនាធិបតេយ្យ រីឯ.អាជ្ញាធរនិងសមត្ថកិច្ចមូលដ្ឋាន បានរក្សាស្ងៀមស្ងាត់ មិនឃើញបង្រ្កាប!។
មជ្ឈដ្ឋានខាងក្រៅ .! និងប្រជាពលរដ្ឋរស់នៅក្នុង ឃុំព្រែករ៉ៃ ស្រុកល្វាឯម សង្ស័យ មន្ត្រីអាជ្ញាធរនិងសមត្ថកិច្ចមូលដ្ឋាន មួយចំនួន សម្ងំទទួលលាភសក្ការៈ និងផលប្រយោជន៍ ខ្លះៗពីម្ចាស់ល្បែងសុីសង ជាច្រើនកន្លែងនេះ រួចហើយ ផងក៏មិនដឹង ទើបមានបើកល្បែងដូចជា(អាប៉ោង)ខុសច្បាប់ ច្រើនវង់ ទុកឲ្យក្រុមញៀនល្បែងចូលលេងគគ្រឹកគគ្រេង គ្មានការបង្ក្រាប! ឬទប់ស្កាត់ ទាល់តែសោះ។
ជាមួយគ្នានេះ នៅយប់ទី១៨ ០៥ ២០២៥ មានការសម្តែងសិល្បៈ(ល្ខោន)សម្រាប់ឲ្យបងប្អូនជិតឆ្ងាយ ចូលរួមទស្សនាកម្សាន្ត ដើម្បីអបអរកម្មវិធីបុណ្យ ក្នុងបរិវេណ(វត្តព្រែករ៉ៃ)យ៉ាងកុះករ ក៏សំបូរដោយល្បែង(អាប៉ាង)ខុសច្បាប់ ជាច្រើនវង់ បើកលេងអនាធិបតេយ្យ ផងដែរ ធ្វើឲ្យពួកគាត់រងការរិះគន់ថា! បើគ្មានការឃុបឃិតគ្នា ជាប្រព័ន្ធ ហើយមានខ្នងបង្អែក រឹងមាំ ទេនោះ ម្ចាស់ល្បែងសុីសង និងបក្សពួក ក៏មិនអាចបើកលេងបានឡើយ។
ប្រភពបានបន្ថែមថា! ក្តីកង្វល់ របស់ ប្រជាពលរដ្ឋ រស់នៅសព្វថ្ងៃនេះ មានការព្រួយបារម្ភយ៉ាងខ្លាំង ចំពោះសុខទុក្ខ និងសុវត្ថិភាព គ្រួសារ របស់ពួកគាត់់ ព្រោះថាទីណា មានល្បែងស៊ីសង ទីនោះមិនយូរ មិនឆាប់នោះទេ និងកើតមាននូវ អំពើចោរកម្ម និងបទល្មើសផ្សេងៗ ដូចជា លួច ឆក់ ប្លន់ ជាពិសេស អំពើហិង្សា ក្នុងគ្រួសារ ជាក់ជាមិនខាន។
អង្គភាពសារព័ត៌មានយើង ធ្វើការផ្សព្វផ្សាយនេះ ដើម្បីពាំនាំដំណឹងអំពីសកម្មភាព ក៏ដូចព្រឹត្តិការណ៍ ក្នុងការជំរាបជូនដល់ ស្ថាប័នពាក់ព័ន្ធឲ្យបានជ្រាប់ ហេតុដូច្នេះ ប្រជាពលរដ្ឋ ក៏ដូចមហាជន ទូទៅ សំណូមពរទៅដល់ ឧត្តមសេនីយ៍ទោ ឈឿន សុចិត្ត ស្នងការនគរបាលខេត្តកណ្តាល ជាពិសេស ឯកឧត្តម គង់ សោភ័ណ្ឌ អភិបាលនៃគណៈអភិបាលខេត្តកណ្ដាល ជួយចាត់មន្ត្រីក្រោម ឪវាទ ចុះទប់ស្កាត់ ទង្វើមិនប្រក្រតី របស់ បុគ្គលដែលហ៊ានបើកល្បែង(អាប៉ោង)ខុសច្បាប់ ជាច្រើនវង់ នៅក្នុងកម្មពិធីបុណ្យឆ្លង សមិទ្ធផលនានា ក្នុងបរិវេណ(វត្តព្រែករ៉ៃ)ស្ថិតក្នុងភូមិសាស្ត្រខាងលើនេះ ជាបន្ទាន់ ដើម្បីពង្រឹងសន្តិសុខសង្គម៕