ល្បែងឡូតូ ស៊ីសងតូច.ធំ.យីហោ<ឡូតូ.8888>ជ្រកក្រោមហាងកាហ្វេ(វណ្ណឆាយ កាហ្វេ)មួយកន្លែងក្នុង សង្កាត់ចោមចៅ2 ខណ្ឌពោធិ៍សែនជ័យ។

ភ្នំពេញ ÷ ប្រជាពលរដ្ឋរស់នៅក្នុងមូលដ្ឋានបានរាយការណ៍ប្រាប់ថា! ទីតាំងល្បែងឡូតូ ស៊ីសងតូច.ធំ.យីហោ<ឡូតូ.8888>ជ្រកក្រោម ហាងកាហ្វេ(វណ្ណឆាយកាហ្វេ)មួយកន្លែងក្បែរលក់សាច់ពិសេស តាមបណ្តោយផ្លូវបេតុង ស្ថិតនៅភូមិថ្មគោល2 សង្កាត់ចោមចៅ2 ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ កំពុងបើកដំណើរការយ៉ាងពេញបន្ទុក តែលោកវរាសេនីយ៍ឯក ម៉ន វុធី អធិការនគរបាលខណ្ឌពោធិ៍សែនជ័យ និងលោក សក់ ច័ន្ទកញ្ញារិទ្ធ អភិបាលខណ្ឌពោធិ៍សែនជ័យ នៅសម្ងំស្ងៀម មិនឃើញចាត់ឲ្យកូនចៅចុះបង្រ្កាប! នោះទេ ?

ជាងនេះទៅទៀត បុគ្គលដែលហ៊ានបើកល្បែងឡូតូ សុីសងតូច.ធំ.យីហោ<ឡូតូ.8888>បង្កប់ក្នុង.ហាងកាហ្វេ(វណ្ណឆាយ កាហ្វេ)មួយកន្លែងនៅក្នុងមូលដ្ឋាន សង្កាត់ចោមចៅ2 ខណ្ឌពោធិ៍សែនជ័យ បើកឲ្យក្រុមញៀនល្បែងចូលលេងបានដោយរលូន ប្រហែលមានខ្នងបង្អែក រឹងមាំ ហើយមានឥទ្ធិពល ទៀតផង ទើបហ៊ានធ្វើអ្វីៗតាមទំនើងចិត្ត។

ប្រភពពីប្រជាពលរដ្ឋរស់នៅក្បែរទីនោះ រងការរិះគន់ចំៗថា! បើគ្មានការឃុបឃិតគ្នា ជាប្រព័ន្ធ ហើយខ្នងបង្អែក រឹងមាំ ទេនោះ ម្ចាស់ទីតាំងបនល្បែង និងបក្សពួករបស់ខ្លួន មិនអាចសាងភាពល្បីល្បាញ ខាងបើកល្បែងឡូតូ ស៊ីសងតូច.ធំ.យីហោ<ឡូតូ.8888> មួយកន្លែងនៅលើទឹកដី ខណ្ឌពោធិ៍សែនជ័យ បានឡើយ។

មជ្ឈដ្ឋានខាងក្រៅ .! និងប្រជាពលរដ្ឋ នៅក្នុង សង្កាត់ចោមចៅ2 ខណ្ឌពោធិ៍សែនជ័យ ដាក់ការសង្ស័យថា! មន្រ្ដីអាជ្ញាធរនិងសមត្ថកិច្ចមូលដ្ឋាន សម្ងំទទួលលាភសក្ការៈ ខ្លះៗពីម្ចាស់ទីតាំងល្បែងសុីសង មួយកន្លែងនេះ រួចហើយ ផងក៏មិនដឹង ទើបមានបើកល្បែងដូចជាឡូតូ ស៊ីសងតូច.ធំ ទុកឲ្យក្រុមញៀនល្បែង ប្រុស ស្រី ក្មេងចាស់ ចូលលេងគគ្រឹកគគ្រេង គ្មានការទប់ស្កាត់ និងបង្ក្រាប! ទាល់តែសោះ។

ប្រភពដដែលបានបន្ថែមថា! ក្តីកង្វល់របស់ប្រជាពលរដ្ឋរស់នៅសព្វថ្ងៃនេះ មានការភ័យខ្លាច និងព្រួយបារម្ភយ៉ាងខ្លាំង បញ្ហាសុខទុក្ខ និងសុវត្ថិភាព គ្រួសារ របស់ពួកគាត់់ ព្រោះថាទីណា មានល្បែងស៊ីសង ទីនោះមិនយូរ មិនឆាប់នោះទេ និងកើតមាន អំពើចោរកម្ម និងបទល្មើសផ្សេងៗទៀត ដូចជា លួច ឆក់ ប្លន់ ជាពិសេស អំពើហិង្សា ក្នុងគ្រួសារ ជាក់ជាមិនខាន។

 

អង្គភាពសារព័ត៌មានយើងខ្ញុំ ធ្វើការផ្សព្វផ្សាយនេះ ដើម្បីពាំនាំដំណឹងអំពីសកម្មភាព ក៏ដូចព្រឹត្តិការណ៍ ក្នុងការជំរាបជូន ដល់ស្ថាប័នពាក់ព័ន្ធឲ្យបានជ្រាប់ ក៏សំណូមពរទៅដល់ ឧត្តមសេនីយ៍ឯក ជួន ណារិន្ទ អគ្គស្នងការរង និងជាស្នងការនគរបាល រាជធានីភ្នំពេញ ជាពិសេស ឯកឧត្តម ឃួង ស្រេង អភិបាលនៃគណៈអភិបាល រាជធានីភ្នំពេញ ជួយចាត់មន្ត្រីក្រោម ឪវាទ ចុះទប់ស្កាត់ ទង្វើមិនប្រក្រតី របស់ បុគ្គលដែលហ៊ានបើកល្បែងឡូតូ សុីសងតូច.ធំ.យីហោ<ឡូតូ.8888>ជ្រកក្រោមហាងកាហ្វេ(វណ្ណឆាយកាហ្វេ)មួយកន្លែង ស្ថិតក្នុងភូមិថ្មគោល2 សង្កាត់ចោមចៅ2 គ្រប់គ្រងដោយ លោកវរសេនីយ៍ឯក ម៉ន វុធី អធិការនគរបាលខណ្ឌពោធិ៍សែនជ័យ និងលោកសក់ ច័ន្ទកញ្ញារិទ្ធ អភិបាលខណ្ឌពោធិ៍សែនជ័យ ជាបន្ទាន់ផង ដើម្បីពង្រឹងសន្តិសុខសង្គម៕