ល្បែង(ហ្គេមបាញ់ត្រី)ខ្នាតធំ យីហោ(ឡៃលី ក្លឹប ប៊ីយ៉ា)១.កន្លែងនៅក្នុង សង្កាត់កាកាបទី២ ខណ្ឌពោធិ៍សែនជ័យ បើកឲ្យពលរដ្ឋខ្មែរ និងជនជាតិចិន ចូលលេងយ៉ាងពេញបន្ទុក ។

​ភ្នំពេញ ÷ សេចក្តីរាយការណ៍ ពីប្រជាពលរដ្ឋបានប្រាប់មកថា! បុគ្គល​ដែល​ហ៊ាន​បើកល្បែង(ហ្គេមបាញ់ត្រី)ខុសច្បាប់ ជ្រកក្រោមស្លាក យីហោ(ឡៃលី ក្លឹបប៊ីយ៉ា)១.កន្លែង ស្ថិតនៅភូមិក្បាលដំរី សង្កាត់កាកាបទី២ ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ ប្រហែល មាន​ខ្នងបង្អែក​ រឹងមាំ ហើយមាន​ឥទ្ធិពល​ ទៀតផង ទើប​ហ៊ាន​ធ្វើ​អ្វីៗ តាម​ទំនើងចិត្ត ។

​ជាងនេះទៅទៀត ប្រជាពលរដ្ឋនៅក្នុង​ សង្កាត់កាកាបទី២ ខណ្ឌពោធិ៍សែនជ័យ ដាក់ការសង្ស័យថា! មន្ត្រី​អាជ្ញាធរនិងសមត្ថកិច្ចពាក់ព័ន្ធក្នុង​មូលដ្ឋាន សម្ងំ​ទទួល លាភសក្ការៈ និងផលប្រយោជន៍​ ខ្លះៗ ពីម្ចាស់បនល្បែងសុីសង ១.កន្លែងនេះ រួចអស់ហើយ ផងក៏មិនដឹង? ទើបមាន​បើក​ល្បែង​ស៊ីសងដូច​ជា(ហ្គេមបាញ់ត្រី)ខុសច្បាប់ ខ្នាតធំ ទុកឲ្យក្រុមញៀនល្បែងមានខ្មែរ និងជនជាតិចិន ចូលលេង​ភ្លូក​ទឹក ភ្លូ​កដី ទាំង​យប់​ទាំង​ថៃ្ង គ្មានការទប់ស្កាត់ និងបង្រ្កាប! ទាល់តែសោះ។

​មជ្ឈដ្ឋាន​ខាងក្រៅ​.! និងប្រជាពលរដ្ឋរស់នៅក្បែរទីតាំងនោះ រងការរិះគន់​ចំៗ​ថា! បើគ្មានការឃុបឃិតគ្នា ជាប្រព័ន្ធ ហើយ​មាន​ខ្នងបង្អែក រឹងមាំ ទេនោះ ម្ចាស់​ទីតាំង​ និងបក្សពួករបស់ខ្លួនមិនអាចសាង ភាពល្បីល្បាញ ខាងបើកល្បែង(ហ្គេមបាញ់ត្រី)ខុសច្បាប់ នៅលើទឹកដី ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ បានឡើយ! ។​

​ប្រភព​ដដែលបានបន្ថែមថា! ក្តីកង្វល់របស់ ប្រជាពលរដ្ឋ រស់នៅសព្វថ្ងៃនេះ កំពុងមានការព្រួយបារម្ភយ៉ាងខ្លាំង បញ្ហាសុខទុក និងសុវត្ថិភាពគ្រួសារ ព្រោះថា! ទីណាមានល្បែងស៊ីសង ទីនោះមិនយូរ មិនឆាប់នោះទេ? និងកើតមាននូវ អំពើចោរកម្ម និងបទល្មើសផ្សេងៗ ដូចជា លួច ឆក់ ប្លន់ ជាពិសេស អំពើហិង្សា ក្នុងគ្រួសារ ជាក់ជាមិនខាន។

​ហេតុ!ដូច្នេះ ប្រជាពលរដ្ឋ ស្នើឱ្យ មន្ត្រី​អាជ្ញាធរ​មូលដ្ឋាន និងសមត្ថកិច្ច​ក្នុង ខណ្ឌពោធិ៍សែនជ័យ គូរ​ត្រួត​ពពិនិត្យឡេីងវិញផង ជាពិសេស ឯកឧត្តម ឃួង ស្រេង អភិបាលនៃគណៈអភិបាលរាជធានីភ្នំពេញ និងឧត្តមសេនីយ៍ឯក ជួន ណារិន្ទ អគ្គស្នងការរង និងជាស្នងការនគរបាលរាជធានីភ្នំពេញ សូមជួយចាត់មន្ត្រី ក្រោមឱវាទ ចុះទប់ស្កាត់​ទង្វើរ មិន​ប្រក្រតី របស់ បុគ្គល ដែលហ៊ានបើកល្បែង​(ហ្គេមបាញ់ត្រី)ខុសច្បាប់ ទ្រង់ទ្រាយធំ ជ្រកក្រោមស្លាក យីហោ(ឡៃលី ក្លឹប ប៊ីយ៉ា)១កន្លែង នៅលើទឹកដី ខណ្ឌពោធិ៍សែនជ័យ គ្រប់គ្រងដោយ លោក សក់ កញ្ញារិទ្ធ អភិបាលខណ្ឌពោធិ៍សែនជ័យ និងលោកវរសេនីយ៍ឯក ម៉ន វុធី អធិការនគរបាលខណ្ឌពោធិ៍សែនជ័យ ដើម្បី​បង្រឹង​សន្តិសុខ​សង្គម​៕