ឯកឧត្តម ហ៊ុន ម៉ានី ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងមុខងារសាធារណៈ និងជាប្រធានសហភាពសហព័ន្ធយុវជនកម្ពុជា បានអញ្ជើញជាអធិបតីក្នុងពិធីបិទការប្រកួតកីឡាបាល់ទាត់ពានរង្វាន់មិត្តភាពយុវជនអន្តរក្រសួង-ស្ថាប័នលើកទី៩ នៅពហុកីឡដ្ឋានកងយុទ្ធពលខេមរភូមិន្ទ។

ការប្រកួតកីឡាបាល់ទាត់ពានរង្វាន់មិត្តភាពយុវជនអន្តរក្រសួង-ស្ថាប័នធ្វើឡើងដើម្បីលើកកម្ពស់ស្មារតីសាមគ្គីភាព មិត្តភាព ពង្រឹងនិងពង្រីកកិច្ចសហប្រតិបត្តិការរវាងយុវជននៅតាមក្រសួង និងស្ថាប័នរដ្ឋទាំងអស់នៃព្រះរាជាណាចក្រកម្ពុជា។

កម្មវិធីនេះ ក៏មានការអញ្ជើញចូលរួមពីសំណាក់ឯកឧត្តមអនុប្រធាន ឯកឧត្តមសមាជិកគណៈអចិន្រៃ្តយ៍ ស.ស.យ.ក. និងទស្សនិកជនជាច្រើនរូបទៀត។

ថ្ងៃទី៦ ខែមេសា ឆ្នាំ ២០២៤

#កីឡារស់ក្នុងសន្តិភាព #យុវជនម្នាក់លេងកីឡាមួយយ៉ាងតិច #សសយក #UYFC