ល្បែងស៊ីសងខ្នាតធំ ១.កន្លែងក្នុង ស្រុកភ្នំស្រួច ខេត្តកំពង់ស្ពឺ កំពុងបើកដំណើរការយ៉ាងរលូន ?

ខេត្តកំពង់ស្ពឺ ÷ ម្ចាស់ទីតាំងល្បែងស៊ីសង(ជល់មាន់និងអាប៉ោង)ខុសច្បាប់ ខ្នាតធំ ១.កន្លែងនៅម្តុំផ្សារត្រែងត្រឺង ស្រុកភ្នំស្រួច ខេត្តកំពង់ស្ពឺ ប្រហែល មានខ្នងបង្អែក រឹងមាំ ហើយមានឥទ្ធិពល ទៀតផង ទើបហ៊ានធ្វើអ្វីៗតាមទំនើងចិត្ត។

សេចក្តីរាយការណ៍ពីប្រជាពលរដ្ឋបានឲ្យដឹងថា! បើគ្មានការឃុបឃិតគ្នាជាប្រព័ន្ធ ហើយមានខ្នងបង្អែក រឹងមាំនៅពីក្រោយទេនោះ ម្ចាស់ទីតាំងនិងបក្សពួករបស់ខ្លួនមិនអាចសាងភាពល្បីល្បាញខាងបើកល្បែងសុីសង(ជល់មាន់និងអាប៉ោង)ខុសច្បាប់ ខ្នាតធំ នៅលើទឹកដី ស្រុកភ្នំស្រួច ខេត្តកំពង់ស្ពឺ បានឡើយ។

ជាងនេះទៅទៀត ប្រជាពលរដ្ឋនៅ ស្រុកភ្នំស្រួច ខេត្តកំពង់ស្ពឺ នាំគ្នាសង្ស័យ មន្ត្រីអាជ្ញាធរ និងសមត្ថកិច្ចពាក់ព័ន្ធក្នុងមូលដ្ឋាន សម្ងំទទួលលាភសក្ការៈ និងផលប្រយោជន៍ ខ្លះៗ ពីម្ចាស់ទីតាំងល្បែង ១.កន្លែងនេះ រួចហើយ ផងក៏មិនដឹង? ទើបហ៊ានបើកល្បែងសុីសងដូចជា(ជល់មាន់និងអាប៉ោង)ខុសច្បាប់ ទុកឲ្យក្រុមញៀនល្បែងទាំងនោះទៅលេងភ្លូកទឹក ភ្លូកដី គ្មានអាជ្ញាធរនិងសមត្ថកិច្ចមូលដ្ឋាន ចុះបង្ក្រាប! ឬទប់ស្កាត់ទាល់តែសោះ។

មជ្ឈដ្ឋានខាងក្រៅ និងប្រជាពលរដ្ឋរស់នៅតំបន់នោះ បានបន្តថា! បុគ្គលដែលហ៊ានបើកល្បែងសុីសង(ជល់មាន់និងអាប៉ោង)ខុសច្បាប់ ខ្នាតធំ ១.កន្លែង ដែលមានទីតាំងខាងលើ កំពុងឲ្យបក្សពួករបស់ខ្លួនកៀងគរក្រុមញៀនល្បែងគ្រប់មជ្ឈដ្ឋានឲ្យមកលេងភ្នាល់ចាក់លុយ ចាញ់ឈ្នះ រាប់លាន.រៀល ដល់ រាប់ពាន់.ដុល្លារ ឯណោះ(ពោលគឺ)ចាក់លុយច្រើនៗទៅតាមការកំណត់គ្នា គូរធម្មតា ឬគូរពិសេស។

ប្រភពបានបន្ថែមថា! ក្តីកង្វល់របស់ប្រជាពលរដ្ឋរស់នៅសព្វថ្ងៃនេះ ពួកគាត់មានការព្រួយបារម្ភយ៉ាងខ្លាំង បញ្ហាសុខទុក្ខ សុវត្ថិភាពរបស់ពួកគាត់ ព្រោះថាទីណាមានល្បែងសុីសង ទីនោះមិនយូរមិនឆាប់នោះទេ និងកើតមានអំពើចោរកម្ម និងបទល្មើសផ្សេងៗដូចជា លួច ឆក់ ប្លន់ ជាពិសេស អំពើហិង្សា ក្នុងគ្រួសារ ជាដើម។ល។

ហេតុដូច្នេះ ប្រជាពលរដ្ឋ ក៏ដូចមហាជន ទូទៅ សូមអំពាវនាវទៅដល់ ឧត្តមសេនីយ៍ទោ សម សាមួន ស្នងការនគរបាលខេត្តកំពង់ស្ពឺ ជាពិសេស ឯកឧត្តម វុី សំណាង អភិបាលនៃគណៈអភិបាលខេត្តកំពង់ស្ពឺ សូមជួយចាត់មន្ត្រីក្រោមឱវាទ ចុះទប់ស្កាត់ ទង្វើរ មិនប្រក្រតី របស់បុគ្គល ដែលហ៊ានបើកល្បែងសុីសង(ជល់មាន់និងអាប៉ោង)ខុសច្បាប់ ខ្នាតធំ ១.កន្លែងនៅម្តុំផ្សារត្រែងត្រយឹង ស្រុកភ្នំស្រួច ជាបន្ទាន់ គ្រប់គ្រងដោយលោក ហន ពិសិដ្ឋ អភិបាលស្រុកភ្នំស្រួច និងលោកវរសេនីយ៍ឯក សាយ ប៊ុនថន អធិការនគរបាលស្រុកភ្នំស្រួច ដើម្បីពង្រឹងសន្តិសុខ សង្គម៕