ម្ចាស់ទីតាំងល្បែង(ហ្គេមបាញ់ត្រី)ខ្នាតធំ ២.កន្លែងក្នុង ខណ្ឌពោធិ៍សែនជ័យ ថ្លើមធំម៉ែនហ៊ានផ្គើននិងបទបញ្ជាស្តីពីការទប់ស្កាត់ របស់ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រ កម្ពុជា។

​​​​ភ្នំពេញ ÷ សេចក្តីរាយការណ៍ពីប្រជាពលរដ្ឋរស់នៅតំបន់នោះ! បានប្រាប់ថា! ទីតាំងល្បែង(ហ្គេមបាញ់ត្រី)ខុសច្បាប់ ២.កន្លែងនេះ!
ទីតាំង(ទី១)នៅភោជនីយដ្ឋាន ត្រីច្រើន ត្រង់ចំណុច ស្រះទឹក ស្ថិតនៅភូមិព្រៃទា សង្កាត់ចោមចៅទី៣ .!
ទីតាំង(ទី២)តាមបណ្តោយផ្លូវ១១៣.K ស្ថិតនៅភូមិព្រៃទា សង្កាត់ចោមចៅទី៣ .!
សូមបញ្ជាក់ថា! ទីតាំងល្បែងសុីសង ២.កន្លែង ស្ថិតក្នុងមូលដ្ឋាន ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ គ្រប់គ្រងដោយលោក វរសេនីយ៍ឯក ម៉ន វុធី អធិការនគរបាលខណ្ឌពោធិ៍សែនជ័យ និងលោក សក់ ច័ន្ទកញ្ញារិទ្ធ អភិបាលខណ្ឌពោធិ៍សែនជ័យ មិនឃើញចាត់ឲ្យកូនចៅចុះបង្ក្រាប!នោះទេ!។

ជាងនេះទៅទៀត ប្រជាពលរដ្ឋបានឲ្យដឹងថា! បុគ្គល​ដែល​ហ៊ាន​បើកល្បែង(ហ្គេមបាញ់ត្រី)និងល្បែងគ្រប់ប្រភេទផ្សេងៗទៀត ២.កន្លែងក្នុងមូលដ្ឋាន ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ ប្រហែល មានខ្នងបង្អែក រឹងមាំ ហើយមានឥទ្ធិពលទៀតផង ទើបហ៊ានធ្វើអ្វីៗតាមទំនើងចិត្ត។

ប្រភពដដែលបានបន្ថែមថា! ទីតាំងល្បែងសុីសងខុសច្បាប់ ២.កន្លែង ដែលមានទីតាំងខាងលើ លឺមកថា អ្នកកាងនៅពីក្រោយ ជាមន្ត្រី រហ័សនាម(72)គេសង្ស័យជាមន្រ្តីនៅសាលាខណ្ឌ ផងក៏មិនដឹង បានម្ចាស់ទីតាំង ២.កន្លែងនេះហ៊ានបើកល្បែងដូជា(ហ្គេមបាញ់ត្រី)និងល្បែងគ្រប់ប្រភេទផ្សេងៗទៀត ទុកឲ្យក្រុមញៀនល្បែងមានខ្មែរ និងជនជាតិចិន ចូលលេងភ្លូកទឹក ភ្លូកដី គ្មានការទប់ស្កាត់ និងបង្ក្រាប! ទាល់តែសោះ។

​មជ្ឈដ្ឋាន​ខាងក្រៅ​.! ក៏ដូចប្រជាពលរដ្ឋរស់នៅក្បែរទីតាំងនោះ រងការរិះគន់​ចំៗ​ថា! បើគ្មានការឃុបឃិតគ្នា ជាប្រព័ន្ធ ហើយមាន​ខ្នងបង្អែក រឹងមាំទេនោះ ម្ចាស់ល្បែងសុីសង និងបក្សពួក របស់ខ្លួនមិនអាចសាងភាពល្បីល្បាញខាងបើកល្បែង(ហ្គេមបាញ់ត្រី)និងល្បែងគ្រប់ប្រភេទផ្សេងៗទៀត នៅលើទឹកដី ខណ្ឌពោធិ៍សែនជ័យ បានឡើយ។

ជាងនេះទៅទៀត ក្តីកង្វល់ របស់ប្រជាពលរដ្ឋសព្វថ្ងៃនេះ ពួកគាត់កំពុងមានការព្រួយបារម្មណ៍យ៉ាងខ្លាំង បញ្ហាសុខទុក្ខ និងសុវត្ថិភាព របស់ពួកគាត់ ព្រោះថា! ទីណាមានល្បែងស៊ីសង ទីនោះមិនយូរមិនឆាប់នោះទេ និងកើតមាននូវ អំពើចោរកម្ម និងបទល្មើសផ្សេងៗដូចជា លួច ឆក់ ប្លន់ ជាពិសេស អំពើហឹង្សារ ក្នុងគ្រួសារ ជាក់ជាមិនខាន។

ហេតុ!ដូច្នេះ ប្រជាពលរដ្ឋរស់នៅ ភូមិព្រៃទា សង្កាត់ចោមចៅ.៣ ខណ្ឌពោធិ៍សែនជ័យ សំណូមពរយ៉ាងទទូចទៅដល់​ ឧត្តមសេនីយ៍ឯក ជួន ណារិន្ទ អគ្គស្នងការរង និងជាស្នងការនគរបាលរាជធានីភ្នំពេញ ជាពិសេស ឯកឧត្តម ឃួង ស្រេង អភិបាលនៃគណៈអភិបាលរាជធានីភ្នំពេញ សូមជួយចាត់មន្ត្រីក្រោមឱវាទ ចុះទប់ស្កាត់ទង្វើរ មិនប្រក្រតី របស់ បុគ្គលដែលហ៊ានបើកល្បែង(ហ្គេមបាញ់ត្រី)និងល្បែងគ្រប់ប្រភេទផ្សេងៗទៀត ២.កន្លែង ស្ថិតក្នុងភូមិសាស្រ្តខាងលើនេះ ជាបន្ទាន់ ដើម្បីធានាបាននូវគោលនយោបាយ.ភូមិ.ឃុំ.សង្កាត់.មានសុវត្ថិភាព ទាំង៧ ចំណុច របស់រាជរដ្ឋាភិបាល ដែលបានកំណត់ និងដាក់ចេញឲ្យមន្ត្រីថ្នាក់ក្រោមជាតិ អនុវត្តទប់ស្កាត់ និងបង្រ្កាប! ទីតាំងល្បែងស៊ីសង គ្រប់ប្រភេទ នូវទូទាំងប្រទេស ដោយគ្មានការលើកលែង។

អង្គភាពយើងខ្ញុំ ការផ្សព្វផ្សាយនេះទៅតាមវិជ្ជាជីវៈ រិះគន់ក្នុងន័យស្ថាបនា មិនមានចេតនាញុះញង់ បំបែកបំបាក់ បុគ្គលស្ថាប័ន ឬអង្គភាពណាមួយឡើយ៕