ឯកឧត្តមបណ្ឌិត ហង់ ពៅ អគ្គនាយកអាជ្ញាធរជាតិអប្សរាទទួលជួបពិភាក្សាការងារជាមួយអគ្គនាយកស្ថាប័នមូលនិធិបេតិកភណ្ឌវប្បធម៌កូរ៉េ ………………………………………..


នៅព្រឹកថ្ងៃទី០៣ ខែមេសា ឆ្នាំ២០២៤នេះ នៅមជ្ឈមណ្ឌលរបស់អាជ្ញាធរជាតិអប្សរា ឯកឧត្តមបណ្ឌិត ហង់ ពៅ អគ្គនាយក បានជួបពិភាក្សាការងារជាមួយឯកឧត្តម Na Jung Hee អគ្គនាយកស្ថាប័នមូលនិធិបេតិកភណ្ឌវប្បធម៌កូរ៉េ។ គោលបំណងសំខាន់នៃជំនួបខាងលើ ដើម្បីពិភាក្សាលម្អិតទៅលើអនុស្សរណៈដែលបានចុះហត្ថលេខាកន្លងមក ដើម្បីឈានទៅអនុវត្តគម្រោងជួសជុលរួតបាកាន្តនៃប្រាសាទអង្គរវត្ត និងផ្នែកផ្សេងទៀតនៃគម្រោង។