(កាស៊ីណូ-ហ្គ្រេនដ្រាហ្គនរីសត)ក្នុងក្រុងសំពៅពូន ខេត្តកណ្តាល បើកដៃឲ្យពលរដ្ឋខ្មែរ និងជនជាតិ វៀតណាម ខ្លះមានប៉ាស្ទ័រ ខ្លះអត់ប៉ាស្ទ័រ រំហូរចូលលេងល្បែងសុីសងយ៉ាងពេញបន្ទុក។

​​ខេត្តកណ្តាល ÷ សេចក្តីរាយការណ៍ពីប្រជាពលរដ្ឋរស់នៅភូមិព្រែកសឹង សង្កាត់សំពៅពូន ក្រុងសំពៅពូន ខេត្តកណ្តាល ប្រាប់មកថា! បុគ្គល​ដែល​ហ៊ាន​បើកល្បែងស៊ីសង(បញ្ជាល់មាន់)និងល្បែងផ្សេងៗទៀតនៅក្នុង(កាស៊ីណូ-ហ្គ្រេនដ្រាហ្កនរីសត)ប្រហែល មានខ្នងបង្អែក រឹងមាំ ហើយមានឥទ្ធិពល ទើបហ៊ានធ្វើអ្វីតាមទំនើងចិត្ត ផ្ទុយពីគោលនយោបាយ.ភូមិ.ឃុំ.សង្កាត់.មានសុវត្ថិភាព ទាំង៧ចំណុច របស់រាជរដ្ឋាភិបាល កម្ពុជា។

​ជាងនេះទៅទៀត ប្រជាពលរដ្ឋក្នុង ក្រុងសំពៅពូន ខេត្តកណ្តាល នាំគ្នាដាក់ការសង្ស័យថា! មន្ត្រីអាជ្ញាធរនិងសមត្ថកិច្ចពាក់ព័ន្ធក្នុងមូលដ្ឋាន សម្ងំទទួល លាភសក្ការៈ និងផលប្រយោជន៍ ខ្លះៗពីម្ចាស់(កាស៊ីណូ-ហ្គ្រេនដ្រាហ្គនរីសត)១.កន្លែងនេះរួចអស់ហើយ ផងក៏មិនដឹង ? ទើបហ៊ានបើកល្បែងសុីសងដូជា(បញ្ជាល់មាន់)និងល្បែងផ្សេងៗទៀត ទុកឲ្យក្រុមញៀនល្បែងមានខ្មែរ និងជនជាតិ វៀតណាម ចូលមកលេងភ្លូកទឹក ភ្លូកដី គ្មានការទប់ស្កាត់ និងបង្ក្រាប! ទាល់តែសោះ ។

​មជ្ឈដ្ឋាន​ខាងក្រៅ​.! ក៏ដូចប្រជាពលរដ្ឋរស់នៅក្បែរទីតាំងនោះ រងការរិះគន់​ចំៗ​ថា! បើគ្មានការឃុបឃិតគ្នា ជាប្រព័ន្ធ ហើយមាន​ខ្នងបង្អែក រឹងមាំទេនោះ ម្ម្ចាស(កាស៊ីណូ-ហ្គ្រេនដ្រាហ្គនរីសត)និងបក្សពួក របស់ខ្លួនមិនអាចសាងភាពល្បីល្បាញខាងបើកល្បែងសុីសង (បញ្ជាល់មាន់)និងល្បែងផ្សេងៗទៀត ទ្រង់ទ្រាយធំ នៅលើទឹកដី ក្រុងសំពៅពូន ខេត្តកណ្តាល បានឡើយ។

ប្រភពពីប្រជាពលរដ្ឋក្នុង ក្រុងសំពៅពូន ខេត្តកណ្តាល បានឲ្យដឹងថា! បុគ្គលដែលហ៊ានបើកល្បែងសុីសង(បញ្ជាល់មាន់)និងល្បែងផ្សេងៗទៀតនៅក្នុង(កាស៊ីណូ-ហ្គ្រេនដ្រាហ្គនរីសត)កំពុងឲ្យបក្សពួករបស់ខ្លួនកៀងគរក្រុមញៀនល្បែងមកពីគ្រប់មជ្ឈដ្ឋានឲ្យចូលលេង​ភ្នាល់ចាក់លុយ ចាញ់ឈ្នះ រាប់.លានរៀល ទៅដល់ រាប់ពាន់.ដុល្លារ ឯណោះ(ពោលគឺ)ចាក់លុយច្រើនៗទៅតាមការកំណត់គ្នា គូរធម្មតា ឬគូរពិសេស ហើយនាំគ្នា ស្រែកហ៊ោ កញ្ជ្រៀវ ទ្រហឹង អឺងកង យ៉ាងសប្បាយ។

ប្រភពដដែលបានបន្ថែមថា! ក្តីកង្វល់ របស់ប្រជាពលរដ្ឋសព្វថ្ងៃនេះ ពួកគាត់មានការព្រួយបារម្មណ៍យ៉ាងខ្លាំង បញ្ហាសុខទុក្ខ និងសុវត្ថិភាព របស់ពួកគាត់ ព្រោះថា!ទីណាមានល្បែងស៊ីសង ទីនោះមិនយូរមិនឆាប់នោះទេ នឹងកើតមានអំពើចោរកម្ម និងបទល្មើសផ្សេងៗដូចជា លួច ឆក់ ប្លន់ ជាពិសេស អំពើហឹង្សារ ក្នុងគ្រួសារ ជាក់ជាមិនខាន ។

ហេតុដូច្នេះ ​ប្រជាពលរដ្ឋរស់នៅក្នុង ក្រុងសំពៅពូន ខេត្តកណ្តាល សំណូមពរទៅដល់​ ឧត្តមសេនីយ៍ទោ ឈឿន សុចិត្ត ស្នងការនគរបាលខេត្ត​កណ្តាល ជាពិសេស ឯកឧត្តម គង់ សោភ័ណ្ឌ អភិបាលនៃគណៈអភិបាលខេត្តកណ្តាល សូមជួយចាត់មន្ត្រីក្រោម ឱវាទ ចុះទប់ស្កាត់ទង្វើរ មិនប្រក្រតី របស់ បុគ្គលដែលហ៊ានបើកល្បែងសុីសង(បញ្ជាល់មាន់)និងល្បែងផ្សេងៗទៀត នៅក្នុង(កាស៊ីណូ-ហ្គ្រេនដ្រាហ្គនរីសត)១.កន្លែងស្ថិតក្នុងភូមិសាស្រ្តខាងលើនេះ ជាបន្ទាន់ដើម្បីបង្រឹង សន្តិសុខសង្គម។

សូមរំលឹកថា! សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រ កម្ពុជា បានចេញបទបញ្ជាយ៉ាង ម៉ឹងម៉ាត់ឲ្យលោក អភិបាលរាជធានី.ខេត្តទាំងអស់ នូវទូទាំងប្រទេស ត្រួតពិនិត្យជាបន្ទាន់ លើទីតាំងល្បែងផ្សងសំណាង សូមចាត់វិធានការបិទជាបន្ទាន់ និងរាយការណ៍ផ្ទាល់ជូន”សម្តេច”៕

អង្គភាពយើងខ្ញុំ ការផ្សព្វផ្សាយនេះទៅតាមវិជ្ជាជីវៈ រិះគន់ក្នុងន័យស្ថាបនា មិនមានចេតនាញុះញង់ បំបែកបំបាក់ បុគ្គលស្ថាប័ន ឬអង្គភាពណាមួយឡើយ។