តើការពិតដែល ឬទេថា! ការដេញថ្លៃលើគម្រោងមូលនិធិអភិវឌ្ឍន៍ឃុំ.សង្កាត់.ដែលមានភាពមិនប្រក្រតីនៅលើទឹកដី ស្រុក ពាមរក៍។

ខេត្តព្រៃវែង ៖ ការដេញថ្លៃលើគម្រោងមូលនិធិអភិវឌ្ឍន៍ឃុំ.សង្កាត់.ត្រូវបានធ្វើឡើង នៅសាលា ឃុំកណ្ដៀង ខេត្តព្រៃវែង កាលពីព្រឹកថ្ងៃទី០២ ខែ មេសា ឆ្នាំ ២០២៤ ហាក់ដូចជាមានភាពមិនប្រក្រតីទាល់តែសោះ ដោយតម្លៃប៉ានស្មាននិងតម្លៃដែលក្រុមហ៊ុនបានដេញថ្លៃប្រហាក់ប្រហែលគ្នា ជាពិសេសឃើញថាមានក្រុមហ៊ុនជាច្រើនទៀតដែលមកចូលរួមដាក់ដេញថ្លៃ តែផ្ទុយទៅវិញ!ក្រុមហ៊ុនទាំងអស់នោះបែរជាមិនចូលរួម ហើយបាននិយាយត្រូវរូវគ្នាជាថ្នូរនិងទឹកតែ និងបានរៀបចំហែកលុយរបស់រដ្ឋដែលជាគម្រោងអភិវឌ្ឍន៍ឃុំ.សង្កាត់.ដែលក្រសួងបានរៀបចំទម្លាក់តាមឃុំ.សង្កាត់.ដើម្បីអភិវឌ្ឍន៍នៅក្នុងមូលដ្ឋានសម្រាប់ឆ្នាំ ២០២៤.នេះ ដើម្បីយកមកហែកចែកគ្នាចាយតាំងពីថ្នាក់ក្រោមរហូតដល់ថ្នាក់លើ។

ជុំវិញ!ពាក់ព័ន្ធនឹងភាពមិនប្រក្រតីនៃគម្រោងដេញថ្លៃនៅសាលា ឃុំខាងលើនេះ ឃើញថាមានក្រុមហ៊ុនចំនួន ០៤ ក្រុមហ៊ុន ដែលដេញបានក្នុងតម្លៃខ្ពស់ ហើយតម្លៃទាំងអស់នោះប្រហាក់ប្រហែលនិងតម្លៃប៉ាន់ស្មានតែម្ដងដូចការរៀបចំទុកជាមុនអញ្ចឹង៕