ម្ចាស់(កាស៊ីណូ សុខ គឹមម៉េង)ក្បែរច្រកព្រំដែនទាន់ហន់ បើកដៃ​ឲ្យ​ពលរដ្ឋខ្មែរ និងជនជាតិ វៀតណាម ខ្លះអត់ប៉ាស្ទ័រ ខ្លះមានប៉ាស្ទ័រ រំហូរ​ចូល​មក​លេងល្បែង​គ្រប់ប្រភេទ ក្នុង​កាស៊ីណូ​យ៉ាង​ពេញទំហឹង ។

​ខេត្តកំពត ÷ សេចក្តីរាយការណ៍ ពីប្រជាពលរដ្ឋរស់នៅភូមិព្រែកក្រឹស ឃុំព្រែកក្រឹស ស្រុកកំពង់ត្រាច ខេត្តកំពត បានឲ្យដឹងថា! ឈ្មោះ សុខ ចាយ បុគ្គល​ម្នាក់នេះហើយ ដែល​ហ៊ាន​បើកល្បែង(មាន់​ជល់​ អាប៉ោង និងយូគី)ខុសច្បាប់ ក្នុង​(កាស៊ីណូ សុខ គឹមម៉េង)យ៉ាងរលូន ប្រហែលជា មាន​ខ្នងបង្អែក​រឹងមាំ ហើយមាន​ឥទ្ធិពល​ ទើប​ហ៊ាន​ធ្វើ​អ្វីៗ តាម​ទំនើងចិត្ត រីឯ.អាជ្ញាធរ និងសមត្ថកិច្ច​ពាក់ព័ន្ធ ក្ក្នុងមូលដ្ឋាន បានរក្សា​ភាព​ស្ងៀមស្ងាត់​។​

​ជាងនេះទៅទៀត ប្រជាពលរដ្ឋ​ ក្នុង​ស្រុក​កំពង់ត្រាច ខេត្តកំពត ដាក់ការសង្ស័យថា​! នាយ​ប៉ុស្តិ៍​នគរបាល​ច្រកព្រំដែនទាន់ហន់ និង​មន្ត្រី​ថ្នាក់ក្រោម សមត្ថកិច្ច​អាជ្ញាធរ​ក្នុង​មូលដ្ឋាន សម្ងំ​ទទួល ផលប្រយោជន៍​ខ្លះៗ ពីម្ចាស់(កាស៊ីណូ សុខ គឹមម៉េង)១.កន្លែងនេះ រួចអស់ហើយទេដឹង? ទើបមាន​បើក​ល្បែង​ដូច​ជា(មាន់ជល់ អាប៉ោង និងយូគី)ខុសច្បាប់ ទុកឲ្យអ្នកញៀន​ល្បែង​មាន​ខ្មែរ និង​ជនជាតិ វៀតណាម ចូលមកលេង​ភ្លូក​ទឹក ភ្លូ​កដី ទាំង​យប់​ទាំង​ថៃ្ង គ្មានការទប់ស្កាត់ និងបង្រ្កាបឡើយ។

​មជ្ឈដ្ឋាន​ខាងក្រៅ​.! និងពលរដ្ឋរស់នៅក្បែរ ច្រកព្រំដែនទាន់ហន់ រងការរិះគន់​ចំៗ​ថា! បើគ្មានការឃុបឃិតគ្នា ជាប្រព័ន្ធ ហើយ​មាន​ខ្នងបង្អែក រឹងមាំ ទេនោះ ម្ចាស់​ទីតាំង​ និងបក្សពួករបស់ខ្លួនមិនអាចសាង ភាពល្បីល្បាញ ខាងបើកល្បែង(មាន់ជល់ អាប៉ោង និងយូគី)ខុសច្បាប់ នៅលើទឹកដី ស្រុកកំពង់ត្រាច ខេត្តកំពត បានឡើយ ។​

​ប្រភព​ដដែបានបន្ថែមថា! បុគ្គល ដែលហ៊ានបើកល្បែង(មាន់ជល់ អាប៉ោង និងយូគី)ខុសច្បាប់ ១.កន្លែងស្ថិតក្នុងភូមិសាស្រ្តខាងលើ កំពុង​បើកដំណើរការលេង រាល់ថ្ងៃ នៅក្នុង(កាស៊ីណូ សុខ គឹមម៉េង)ឲ្យពលរដ្ឋខ្មែរ និងជនជាតិ វៀតណាម ចូល​មក​លេង​យ៉ាងពពាក់ពពូន ខ្លះ​ស្របច្បាប់ ខ្លះ​អត់​ស្របច្បាប់​។​

​ហេតុនេះ មន្ត្រី​អាជ្ញាធរ​ថ្នាក់ឃុំ និងសមត្ថកិច្ច​នៅ​ស្រុក​កំពង់ត្រាច គូរ​ត្រួត​ពិនិត្យឡេីងវិញ​ផង ចំពោះ​ ពលរដ្ឋខ្មែរ និងជនអន្តោប្រវេសន៍ ខ្លះ​ចូល​មក​លេងល្បែង​ ខ្លះមានច្បាប់ ខ្លះ​អត់​ច្បាប់ និង​សមត្ថកិច្ច​ពាក់ព័ន្ធ ច្រកព្រំដែនទាន់ហន់ នាំគ្នារក្សា​ភាព​ស្ងៀមស្ងាត់ ធ្វើឲ្យប្រជាពលរដ្ឋ ក្នុងស្រុកកំពង់ត្រាច មានការព្រួយបារម្ភ យ៉ាងខ្លាំង ចំពោះ បញ្ហា អសន្តិសុខ ក្នុងសង្គម នៅក្នុងមូល​មូលដ្ឋាន របស់ពួកគាត់ កើតមាននូវ ដូចជា លួច ឆក់ ប្លន់ ជាពិសេស អំពើហិង្សា ក្នុងគ្រួសារ ជាដើម។ល។

​ប្រជាពលរដ្ឋ​ក្នុង​ស្ស្រុកកំពង់ត្រាច ខេត្ត​កំពត បាន​អំពាវនាវ​យ៉ាងទទូចទៅដល់​ ឯកឧត្តម នាយឧត្តមសេនីយ៍ ស ថេត អគ្គស្នងការនគរបាលជាតិ និងឧត្តមសេនីយ៍ទោ ម៉ៅ ច័ន្ទមធុរិទ្ធ ស្នងការដ្ឋាន នគរបាលខេត្ត​កំពត និង ឯកឧត្តម ម៉ៅ ធនិន អភិបាល នៃគណៈអភិបាលខេត្តកំពត សូមមេត្តាជួយចាត់មន្ត្រី ក្រោម ឱវាទ ទប់ស្កាត់​ទង្វើរ មិន​ប្រក្រតី របស់ បុគ្គល ដែលហ៊ានបើកល្បែង​(មាន់ជល់ អាប៉ោង និងយូគី)ខុសច្បាប់ នៅក្នុង(កាស៊ីណូ សុខ គឹមម៉េង)ក្បែរច្រកព្រំដែនទាន់ហន់ ក្ក្នុងស្រុកំពង់ត្រាច ជាបន្ទាន់ដើម្បី​បង្រឹង​សន្តិសុខ​សង្គម​៕