ល្បែងសុីសង(មាន់ជល់)តាមអនឡាញ ក្នុងសង្កាត់ចោមចៅទី១ ខណ្ឌពោធិ៍សែនជ័យ ចាប់ផ្ដើមបើកដំណើរការឡើងវិញហើយ។

ភ្នំពេញ ÷ បើយោងសេចក្តីរាយការណ៍ប្រាប់ថា! បុគ្គល​ដែល​ហ៊ាន​បើកល្បែងសុីសង(មាន់ជល់)តាមអនឡាញ ១.កន្លែង ចម្ងាយ ប៉ុស្តិ៍នគរបាលសង្កាត់ចោមចៅទី១ ប្រហែល,១០០ ម៉ែត្រ តាមបណ្តោយផ្លូវលំ ស្ថិតនៅភូមិត្រពាំងថ្លឹង សង្កាត់ចោមចៅទី១ ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ ប្រហែលមាន​ខ្នងបង្អែក​រឹងមាំ និងមានឥទ្ធិពល ហើយមើលទៅ ទើបហ៊ានធ្វើអ្វីៗតាមអំពើចិត្ត ។

​ជាងនេះទៅទៀត ប្រជាពលរដ្ឋរស់នៅក្នុង សង្កាត់ចោមចៅទី១ ខណ្ឌពោធិ៍សែនជ័យ នាំគ្នាដាក់ការសង្ស័យថា! អាជ្ញាធរនិងសមត្ថកិច្ចពាក់ព័ន្ធក្នុងមូលដ្ឋាន អាចបានលាភសក្ការៈ និងផលប្រយោជន៍ខ្លះៗ ពីម្ចាស់បនល្បែងខុសច្បាប់ មួយនេះ រួចអស់ហើយ ផងក៏មិនដឹង ទើបបុគ្គលនេះហ៊ានបើក​ល្បែង​ស៊ីសងដូច​ជា(មាន់ជល់)តាមអនឡាញ ទុកឲ្យក្រុមញៀនល្បែងទាំងនោះ ចូលលេងគគ្រឹកគគ្រេង គ្មានការទប់ស្កាត់ និងបង្ក្រាបទាល់តែសោះ ។

​មជ្ឈដ្ឋាន​ខាងក្រៅ​.! និងប្រជាពលរដ្ឋនៅក្បែរទីតាំងនោះ បានរិះគន់​ចំៗ​ថា! បើគ្មានការឃុបឃិតគ្នា ជាប្រព័ន្ធ ហើយ​មាន​ខ្នងបង្អែក រឹងមាំទេនោះ ម្ចាស់​ទីតាំង​បនល្បែង និងបក្សពួក របស់ខ្លួនមិនអាចសាងភាពល្បីល្បាញខាងបើកល្បែងសុីសង(មាន់ជល់)តាមអនឡាញ នៅក្នុងទឹកដី សង្កាត់ចោមចៅទី១ ខណ្ឌពោធិ៍សែនជ័យ បានឡើយ ។​

ប្រភពដដែលបានបន្ថែមថា! បុគ្គលដែលហ៊ានបើកល្បែងសុីសង(មាន់ជល់)តាមអនឡាញ ១.កន្លែងដែលមានទីតាំងខាងលើ កំពុងឲ្យបក្សពួករបស់ខ្លួន កៀងគរក្រុមញៀនល្បែងមកពីគ្រប់មជ្ឈដ្ឋានឲ្យចូលលេង​ភ្នាល់ចាក់លុយ ស្រែក ហ៊ោ កញ្ជ្រៀវ ទ្រហឹង អឺងកង បង្កការភ្ញាក់ផ្អើលប្រជាពលរដ្ឋរស់នៅក្បែរៗនោះ មានការព្រួយបារម្ភយ៉ាងខ្លាំង ចំពោះបញ្ហា សុខទុក្ខ សុវត្ថិភាពគ្រួសារ ពួកគាត់ និងភាពភ័យខ្លាច កើតនូវ អំពើចោរកម្ម និងបទល្មើសផ្សេងៗ ដូចជា លួច ឆក់ ប្លន់ ជាពិសេស អំពើហឹង្សា ក្នុងគ្រួសារ ជាដើម។ល។

ហេតុដូច្នេះ ​ប្រជាពលរដ្ឋ សំណូមពរទៅដល់​ ឧត្តមសេនីយ៍ឯក ជួន ណារិន្ទ អគ្គស្នងការរង និងជាស្នងការនគរបាលរាជធានីភ្នំពេញ ជាពិសេស ឯកឧត្តម ឃួង ស្រេង អភិបាលនៃគណៈអភិបាលរាជធានីភ្នំពេញ សូមជួយចាត់មន្ត្រីក្រោម ឱវាទ ចុះទប់ស្កាត់ទង្វើរ មិនប្រក្រតី របស់ បុគ្គលដែលហ៊ានបើកល្បែងសុីសង(មាន់ជល់)តាមអនឡាញ នៅក្នុងទឹកដី សង្កាត់ចោមចៅទី១ ខណ្ឌពោធិ៍សែនជ័យ គ្រប់គ្រងដោយលោកសក់ ច័ន្ទកញ្ញារិទ្ធ អភិបាលខណ្ឌពោធិ៍សែនជ័យ និងលោកវរសេនីយ៍ឯក ម៉ន វុធី អធិការនគរបាលខណ្ឌពោធិ៍សែនជ័យ ដើម្បីបង្រឹង សន្តិសុខសង្គម។

សូមរំលឹកថា! សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រ កម្ពុជា បានចេញបទបញ្ជាយ៉ាង ម៉ឹងម៉ាត់ឲ្យលោក អភិបាលរាជធានី.ខេត្តទាំងអស់ នូវទូទាំងប្រទេស ត្រួតពិនិត្យជាបន្ទាន់ លើទីតាំងល្បែងផ្សងសំណាង សូមចាត់វិធានការបិទជាបន្ទាន់ និងរាយការណ៍ផ្ទាល់ជូន”សម្តេច”៕