
សមត្ថកិច្ចចម្រុះចុះបង្ក្រាបឈើអារគ្រឿងផ្ទះ ជាច្រើនសន្ធឹកសន្ធប់ ដែលឈ្មួញលាក់បំរុងដឹកលក់ បង្កប់តាមរថយន្តធំ នៅស្រុកត្បែងមានជ័យ =============
ខេត្តពព្រះវិហារ ៖ សមត្ថកិច្ចចម្រុះ នៅព្រឹកថ្ងៃទី៧ ខែឆ្នូ ឆ្នាំ២០២១នេះ បានចុះបង្ក្រាបឈើអារជាគ្រឿងផ្ទះជាច្រើនមែត្រគុប ជាប្រភេទឈើ ឈើទាល ត្រាច ផ្ចឹក ដែលក្រុមឈ្មួញដឹកជញ្ជូនចេញពីព្រៃ យកមកលាក់ទុកនៅចំនុចក្បែរមណ្ឌល់សុខភាពត្បែងមានជយ័ ស្ថិតនៅភូមិបុស្សធំ ឃុំប្រមេរុ ស្រុកត្បែងមានជយ័ ។
ពាក់ព័ន្ធប្រតិបត្តិការខាងលើនេះលោក នួន សុខុម នាយខណ្ឌ័រដ្ឋបាលព្រៃឈើព្រះវិហារ សហការជាមួយកម្លាំងផ្នែករដ្ឋបាលព្រៃឈើត្បែងមានជយ័ ដឹកនាំដោយលោក វង្ស វិសិដ្ឋ កម្លាំងសង្កាត់រដ្ឋបាលព្រៃឈើត្បែងមានជយ័ និងមានការចូលរួមសហការពីលោក សុង បញ្ញា ដោយមានការចូលរួមពីលោក សុខ មុន្នីរិទ្ឋ អភិបាលរងស្រុកត្បែងមានជយ័ កម្លាំងអាវុធហត្ថស្រុកត្បែងមានជយ័ កម្លាំងអធិការនគរបាលស្រុកត្បែងមានជយ័ ។
លោក នួន សុខុម បានអោយដឹងថា ក្រោយពីមានសេចក្តីរាយការណ៍ពីប្រជាពលរដ្ឋថា មានក្រុមឈ្មួញដឹកឈើយកមកលាក់នៅចំនុចខាងលើ សមត្ថកិច្ចជំនាញបានសហការគ្នាចុះមកត្រួតពិនិត្យ និងធ្វើការបង្ក្រាបតែម្តង។
បច្ចុប្បន្ន វត្ថុតាងឈើគ្រឿងផ្ទះទាំងនេះត្រូវបានរឹបហូសដឹកជញ្ជូន យកទៅរក្សាទុកនៅផ្នែករដ្ឋបាលព្រៃឈើត្បែងមានជ័យរងចាំការវាស់វែងពីមន្ត្រីជំនាញផ្នែករដ្ឋបាលព្រៃឈើ ដើម្បីចាត់ការបន្តតាមនិតិវិធី៕