ល្បែងស៊ីសង គ្រប់ប្រភេទ បង្កប់នៅក្នុង(កាសុីណូ 33)មួយកន្លែងនៅច្រកព្រំដែនស្វាយអាង៉ោង ស្ថិតក្នុងភូមិសាស្ត្រ ស្រុកកំពង់ត្របែក ខេត្តព្រៃវែង ម្ចាស់បើកឲ្យពលរដ្ឋខ្មែរ និងជនជាតិវៀតណាម ឆ្លងដែនខុសច្បាប់ មកចូលលេងយ៉ាងគគ្រឹកគគ្រេង.!។

ខេត្តព្រៃវែង ÷ សូមរំលឹកថា! ស,ជា,ណ,ដែលចេញដោយទីស្តីការគណ:រដ្ឋមន្ត្រីបានអនុញ្ញាតផ្តល់អាជ្ញាប័ណ្ណឲ្យបើកមជ្ឈមណ្ឌលកំសាន្ត(កាសុីណូ)តែប៉ុណ្ណោះ រាល់ល្បែងសុីសង(ជល់មាន់ បៀរ អាប៉ោង និងយូគី)ឬបក្សីកីឡា គ្មានទេ? ម្យ៉ាងទៀតភ្ញៀវខ្មែរមិនត្រូវបានអនុញ្ញាតឲ្យចូលលេងល្បែងស៊ីសងនោះឡើយ! ក្នុងនោះបើឲ្យភ្ញៀវខ្មែរចូលលេងល្បែងសុីសងទាំងនោះ គឺខុសច្បាប់100% .!។

តាមសេចក្តីរាយការណ៍ប្រាប់មកថា! ម្ចាស់(កាស៊ីណូ 33)មួយកន្លែងនៅច្រកព្រំដែនស្វាយអាង៉ោង ស្ថិតនៅភូមិចាម ឃុំចាម ស្រុកកំពង់ត្របែក ខេត្តព្រៃវែង បានឲ្យមេការគៀងគរពលរដ្ឋខ្មែរនិងជាតិវៀតណាម មកពីគ្រប់ទិសទីឲ្យជួបជុំ!ចូលលេងល្បែងស៊ីសង(ហ្គេមបាញ់ត្រី ជល់មាន់ អាប៉ោង និងយូគី)ខុសច្បាប់ បង្កភាពអនាធិបតេយ្យ រីឯ.អាជ្ញាធរនិងសមត្ថកិច្ចក្នុងមូលដ្ឋាន បាននាំគ្នារក្សាស្ងៀមស្ងាត់ មិនហ៊ានធ្វើការបង្រ្កាប! សង្ស័យមានលាភសក្ការៈ និងផលប្រយោជន៍ ផងក៏មិនដឹង? .!។

ប្រភពដដែលបានបន្តទៀតថា! បែកធ្លាយ(កាស៊ីណូ 33)មួយកន្លែងនៅច្រកព្រំដែនស្វាយអាង៉ោង ស្ថិតក្នុងភូមិ.ឃុំ.ខាងលើ លួចបង្កប់ល្បែងស៊ីសងខុសច្បាប់ គ្រប់ប្រភេទ កំពុងបើកឲ្យពលរដ្ឋខ្មែរ និងជនជាតិ វៀតណាម ឆ្លងដែនខុសច្បាប់ មកចូលលេងបានយ៉ាងរំភើយ! ផ្គើននិងច្បាប់ ស,ជ,ណ,ដែលចេញដោយទីស្តីការគណ:រដ្ឋមន្ត្រី ក្នុងនោះអាជ្ញាធរនិងសមត្ថកិច្ចពាក់ព័ន្ធក្នុងមូលដ្ឋាន មិននាំគ្នាអនុវត្ត ក្នុងការទប់ស្កាត់ និងបង្ក្រាបឡើយ! ធ្វើឲ្យមហាជន ដាក់ការសង្ស័យ អាជ្ញាធរនិងសមត្ថកិច្ចក្នុងមូលដ្ឋាន ជាអ្នកបើកភ្លើងខៀវមិនខាន ទើបអាចបើកលេងបានដោយរលូនបែបនេះ.!។

ប្រជាពលរដ្ឋរស់នៅភូមិចាម ឃុំចាម ស្រុកកំពង់ត្របែក ខេត្តព្រៃវែង នាំគ្នាមានការព្រួយបារម្ភជាខ្លាំង បញ្ហាអសន្តិសុខ ខ្លាចកើតនូវ អំពើចោរកម្ម និងបទល្មើសផ្សេងៗ ដូចជា លួច ឆក់ ប្លន់ និងអំពើហិង្សា ក្នុងគ្រួសារ ជាដើម។ល។ ហេតុនេះពួកគាត់នាំគ្នាលើកឡើងថា! ឯណាទៅ ភូមិ.ឃុំ.មានសវត្ថិភាព ទាំង7ចំណុច របស់រាជរដ្ឋាភិបាល ដែលបានកំណត់ និងដាក់ចេញឲ្យមន្ត្រីមូលដ្ឋាន អនុវត្តកមនោះ.!។

ដូច្នេះហើយ ប្រជាពលរដ្ឋ ក៏ដូចជាមហាជន ទូទៅសំណូមពរទៅដល់ ឧត្តមសេនីយ៍ទោ ឈឿន ប៊ុនឆន ស្នងការនគរបាលខេត្តព្រៃវែង ជាពិសេស ឯកឧត្តម សួន សុម៉ាលីន អភិបាលនៃគណៈអភិបាលខេត្តព្រៃវែង ទើបឡើងកាន់តំណែងថ្មីៗ ព្រមទាំង ឯកឧត្តម នាយឧត្តមសេនីយ៍ ស ថេត អគ្គស្នងការនគរបាលជាតិ សូមជួយចាត់វិធានការតាមផ្លូវច្បាប់ ចំពោះទីតាំងល្បែងស៊ីសងខុសច្បាប់ គ្រប់ប្រភេទ នៅក្នុង(កាស៊ីណូ 33)មួយកន្លែងនៅច្រកព្រំដែនស្វាយអាង៉ោង ស្ថិតក្នុងមូលដ្ឋានខាងលើនេះផងទាន.!៕