ប្រជាពលរដ្ឋ សំណូមពរ លោក វ៉ា ថន អភិបាលខេត្តក្រចេះ និងលោក អ៊ូ សុបុណ្ណា ស្នងការនគរបាលខេត្តក្រចេះ សូមជួយចាត់វិធានការតាមផ្លូវច្បាប់ ចំពោះទីតាំងសុីសងល្បែង(ជល់មាន់)ខុសច្បាប់ តាមអនឡាញ មួយកន្លែងនៅក្នុងទឹកដី ឃុំឃ្សឹម ស្រុកស្នូល ផងទាន.!។
ខេត្តក្រចេះ ÷ ទីតាំងល្បែងស៊ីសង(ជល់មាន់)ខុសច្បាប់ តាមអនឡាញ មួយកន្លែងនៅចំណុចផ្សារភ្នំព្រិច ស្ថិតនៅភូមិស្រែរនាម ឃុំឃ្សឹម ស្រុកស្នូល ខេត្តក្រចេះ បាននាំគ្នាបើកលេងយ៉ាងពេញទំហឹង រីឯ.អាជ្ញាធរនិងសមត្ថកិច្ចក្នុងមូលដ្ឋាន មិនហ៊ានធ្វើការបង្រ្កាប! សង្ស័យ អាជ្ញាធរនិងសមត្ថកិច្ចក្នុងមូលដ្ឋាន មានលាភសក្ការៈ និងផលប្រយោជន៍ ផងក៏មិនដឹង.!។

បើតាមប្រជាពលរដ្ឋដែលរស់នៅភូមិស្រែរនាម បានរាយការណ៍ប្រាប់មកថា! ម្ចាស់ទីតាំងល្បែងស៊ីសងខុសច្បាប់ តាមអនឡាញ មួយកន្លែងនៅក្នុងភូមិសាស្រ្តខាងលើ កំពុងគៀងគរក្រុមញៀនល្បែងឲ្យចូលលេងអនាធិបតេយ្យ ព្រោះអាជ្ញាធរនិងសមត្ថកិច្ចពាក់ព័ន្ឋក្នុងមូលដ្ឋាន មិននាំគ្នាទប់ស្កាត់ និងបង្រ្កាបឡើយ! ធ្វើឲ្យប្រជាពលរដ្ឋ សង្ស័យថា!អាជ្ញាធរនិងសមត្ថកិច្ចក្នុងមូលដ្ឋាន ជាអ្នកបើកភ្លើងខៀវ ទើបទីតាំងបនល្បែងនេះបើកលេងបានដោយរលូន.!។

ប្រភពដដែលបានឲ្យដឹងទៀតថា! ទីតាំងល្បែងសុីសង(ជល់មាន់)ខុសច្បាប់ តាមអនឡាញ នៅក្នុង ឃុំឃ្សឹម ស្រុកស្នួល នៅតែដំណើរបើកឲ្យក្រុមញៀនល្បែងចូលលេងហ៊ោកញ្ជ្រៀវ យ៉ាងទ្រហឹង អឺងកង ហាក់ដូចជាមិនខ្លាចញញើត អាជ្ញាធរនិងសមត្ថកិច្ចក្នុងមូលដ្ឋាន នោះឡើយ! ធ្វើឲ្យពលរដ្ឋរស់នៅមានការព្រួយបារម្ភជាខ្លាំង បញ្ហាអសន្តិសុខ ជាដើម ល្បែងជាដើមចម កើតមាននូវ អំពើចោរកម្ម និងបទល្មើសផ្សេងៗដូចជា លួច ឆក់ ប្លន់ និងអំពើហិង្សា ក្នុងគ្រួសារ ។ល។
ហេតុនេះពួកគាត់លើកឡើងថា! ឯណាទៅភូមិ.ឃុំ.មានសុវត្ថិភាពទាំង៧ចំណុច របស់រាជរដ្ឋាភិបាល ដែលបានកំណត់ និងដាក់ចេញឲ្យមន្ត្រីមូលដ្ឋាន អនុវត្ត កន្លងមក.!៕
