ឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា អញ្ជើញជាអធិបតីពិធីប្រកាសចូលកាន់មុខតំណែងអភិបាលខេត្តស្វាយរៀង ====================

នៅព្រឹកថ្ងៃទី៧ ខែកញ្ញា ឆ្នាំ២០២៣ នេះ ឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ បានអញ្ជើញជាអធិបតីដ៏ខ្ពង់ខ្ពស់ពិធីប្រកាសចូលកាន់មុខតំណែងអភិបាលនៃគណៈអភិបាលខេត្តស្វាយរៀង។

ឯកឧត្តម ប៉េង ពោធិ៍សា អតីតអភិបាលរងខេត្តស្វាយរៀង ត្រូវបានតែងតាំងជា អភិបាល នៃគណៈអភិបាលខេត្តស្វាយរៀង ជំនួសឯកឧត្តម ម៉ែន វិបុល ដែលត្រូវចូលនិវត្តន៍។