ទីតាំងល្បែងជល់មាន់ ខុសច្បាប់ តាមអនឡាញ មួយកន្លែងនៅក្នុង ឃុំជប់វារី ស្រុកព្រះនេត្រព្រះ បើកលេងអនាធិបតេយ្យ ក្នុងនោះអាជ្ញាធរនិងសមត្ថកិច្ចមូលដ្ឋាន រក្សាភាពស្ងៀមស្ងាត់.!។
ខេត្តបន្ទាយមានជ័យ ÷ មានសេចក្តីរាយការណ៍មកថា! ម្ចាស់ទីតាំងល្បែងជល់មាន់ ខុសច្បាប់ តាមអនឡាញ នៅក្នុងតារាងបាល់ទះ មួយកន្លែងស្ថិតនៅភូមិភ្នំជញ្ជាំង ឃុំជប់វារី ស្រុកព្រះនេត្រព្រះ ខេត្តបន្ទាយមានជ័យ កំពុងឲ្យបក្សពួកគៀងគរអ្នកញៀនល្បែងឲ្យចូលលេងជារៀងរាល់ថ្ងៃ ខណៈអាជ្ញាធរនិងសមត្ថកិច្ចក្នុងមូលដ្ឋាន មិនហ៊ានធ្វើការបង្រ្កាប!.!។
ប្រភពដដែលបានឲ្យដឹងទៀតថា! ល្បែងជល់មាន់ ខុសច្បាប់ តាមអនឡាញ នៅក្នុងតារាងបាល់ទះ មួយកន្លែងនៅក្នុងភូមិ/ឃុំ/ខាងលើ បាននាំគ្នាលេងចាក់លុយ ហ៊ោកញ្ជ្រៀវ ទ្រហឹង អឺងកង យ៉ាងអនាធិបតេយ្យ រីឯ.អាជ្ញាធរនិងសមត្ថកិច្ចពាក់ព័ន្ឋក្នុងមូលដ្ឋាន មិនហ៊ានទប់ស្កាត់ និងបង្ក្រាបឡើយ! សង្ស័យ មានលាភសក្ការៈ និងផលប្រយោជន៍ ផងក៏មិនដឹង.!។
ទីតាំងល្បែងជល់មាន់ ខុសច្បាប់ តាមអនឡាញ មួយកន្លែងនៅក្នុងទឹកដី ឃុំជប់វារី ស្រុកព្រះនេត្រព្រះ អាជ្ញាធរនិងសមត្ថកិច្ចក្នុងមូលដ្ឋាន មិនមានឆន្ទះក្នុងការបង្រ្កាបឡើយ! ធ្វើឲ្យពលរដ្ឋមានការព្រួយបារម្ភជាខ្លាំង បញ្ហាអសន្តិសុខ ខ្លាចកើតនូវ អំពើចោរកម្ម និងបទល្មើសផ្សេងៗដូចជា លួច ឆក់ ប្លន់ និងអំពើហិង្សាជាដើម។ ហេតុនេះពួកគាត់លើកឡើងថា! ឯណាទៅ ភូមិ.ឃុំ.មានសុវត្ថិភាព ទាំង៧ ចំណុច របស់រាជរដ្ឋាភិបាល ដែលបានកំណត់ និងដាក់ចេញឲ្យមន្ត្រីមូលដ្ឋាន អនុវត្តកន្លង មក!។
ដូច្នេះហើយពលរដ្ឋ សំណូមពរ ឯកឧត្តម អ៊ុំ រាត្រី អភិបាលនៃគណៈអភិបាលខេត្តបន្ទាយនានជ័យ ជាពិសេស លោកឧត្តមសេនីយ៍ទោ សិទ្ធិ ឡោះ ស្នងការនគរបាលខេត្តបន្ទាយមានជ័យ សូមជួយចាត់វិធានការតាមផ្លូវច្បាប់ ចំពោះទីតាំងល្បែងជល់មាន់ ខុសច្បាប់ តាមអនឡាញ មួយកន្លែងនៅក្នុងមូលដ្ឋានខាងលើនេះ ផងទាន .!៕