ទីតាំងល្បែងសុីសង(ជល់មាន់)តាមប្រព័ន្ឋអនឡាញ ជាច្រើនកន្លែងនៅក្នុង ឃុំស្មោងជើង ស្រុកកំចាយមារ កំពុងនាំគ្នាបើកលេងយ៉ាងអនាធិបតេយ្យ.!។

ខេត្តព្រៃវែង ÷ សេចក្តីរាយការណ៍បានឲ្យដឹងថា! ទីតាំងល្បែងសុីសង(ជល់មាន់)តាមប្រព័ន្ឋអនឡាញ ជាច្រើនកន្លែងនៅក្នុងភូមិសាស្រ្ត ឃុំស្មោងជើង ស្រុកកំចាយមារ ខេត្តព្រៃវែង បាននាំគ្នាបង្វួកស្មារតីក្រុមអ្នកញៀនល្បែងឲ្យចូលលេងបានយ៉ាងរំភើយ! រីឯអាជ្ញាធរនិងសមត្ថកិច្ចមូលដ្ឋាន បានរក្សាភាពស្ងៀមស្ងាត់ មិនធ្វើការបង្រ្កាប! សង្ស័យខ្លាចបាត់បង់ផលប្រយោជន៍ ផងមិនដឹង.!។

ប្រភពបានបន្តទៀតថា! ទីតាំងល្បែងសុីសងខុសច្បាប់ តាមប្រព័ន្ឋអនឡាញ ជាច្រើនកន្លែងនៅក្នុងមូលដ្ឋានខាងលើ បានធ្វើសកម្មភាពបើកលេងជារៀងរាល់ថ្ងៃ ធ្វើឲ្យមហាជន ដាក់ការសង្ស័យថា! អាជ្ញាធរនិងសមត្ថកិច្ចមូលដ្ឋាន ជាអ្នកបើកភ្លើងខៀវឲ្យមិនខាន ទើបអាចបើកលេងបានដោយរលូនបែបនេះ.!។

ទីតាំងល្បែងសុីសង(ជល់មាន់)តាមប្រព័ន្ឋអនឡាញ ជាច្រើនកន្លែងនៅក្នុង ឃុំស្មោងជើង ស្រុកកំចាយមារ បាននាំគ្នាបើកលេងភ្នាល់ចាក់លុយ ស្រែកហ៊ោរកញ្ជ្រៀវយ៉ាងទ្រហឹង បង្កឲ្យភ្ញាក់ផ្អើលដល់ ប្រជាពលរដ្ឋរស់នៅមានការព្រួយបារម្ភជាខ្លាំង អំពីសុវត្ថភាពគ្រួសារ ខ្លាចកើតនូវ អំពើចោរកម្ម និងបទល្មើសផ្សេងៗ ដូចជា លួច ឆក់ ប្លន់ និងអំពើហិង្សា ជាដើម។ ហេតុនេះទើបពលរដ្ឋលើកឡើងថា! ឯណាទៅ ភូមិ.ឃុំ.មានសុវត្ថិភាព ទាំង៧ចំណុច របស់រាជរដ្ឋាភិបាល ដែលបានកំណត់និងដាក់ចេញឲ្យមន្រ្តីមូលដ្ឋានអនុវត្តនោះ.!។

ដូច្នេះហើយ ប្រជាពលរដ្ឋ សំណូមពរដល់ ឯកឧត្តម ជា សុមេធី អភិបាលនៃគណៈអភិបាលខេត្តព្រៃវែង ជាពិសេស លោកឧត្តមសេនីយ៍ទោ ឈឿន ប៊ុនឆន ស្នងការនគរបាលខេត្តព្រៃវែង សូមចាត់វិធានការតាមផ្លូវច្បាប់ ចំពោះទីតាំងល្បែងសុីសង(ជល់មាន់)តាមប្រព័ន្ឋអនឡាញ ជាច្រើនកន្លែងនៅក្នុងភូមិ.ឃុំ.ខាងលើនេះផង .!។

សម្តេចតេជោ ហ៊ុនសែន ក៏បានបញ្ជាក់យ៉ាងដាច់ណាត់ផងទៀតថា! បើអាជ្ញាធរនិងសមត្ថកិច្ចមូលដ្ឋាន ស្រុក ក្រុង ខេត្ត ណាមិនហ៊ានអនុវត្ត ក្នុងការទប់ស្កាត់ និងបង្ក្រាប!ទីតាំងល្បែងស៊ីសងខុសច្បាប់ គ្រប់ប្រភេទ នៅក្នុងមូលដ្ឋានរបស់ខ្លួនទេ? អាជ្ញាធរនិងសមត្ថកិច្ចមូលដ្ឋាន ទាំងនោះ! និងមានបញ្ហាប្រឈម និងបាត់បង់ពីតំណែងទៀតផង !៕