ផ្ទះបើកល្បែងសុីសង(ហ្គេមបាញ់ត្រី)ខុសច្បាប់នៅក្រោយយឿត្រី មួយកន្លែងនៅក្នុង សង្កាត់ច្បារអំពៅទី២ ខណ្ឌច្បារអំពៅ កំពុងបើកលេងទាំងយប់ ទាំងថ្ងៃ ហាក់ដូចគ្មាន អាជ្ញាធរនិងសមត្ថកិច្ចក្នុងមូលដ្ឋាន ណាហ៊ានចុះទប់ស្កាត់នោះឡើយ.!

ភ្នំពេញ ÷ សេចក្តីរាយការណ៍មកថា! មានផ្ទះបើកល្បែងសុីសង(ហ្គេមបាញ់ត្រី)ខុសច្បាប់នៅក្រោយយឿត្រី មួយកន្លែង ស្ថិតនៅភូមិដើមចាន់ សង្កាត់ច្បារអំពៅទី២ ខណ្ឌច្បារអំពៅ រាជធានីភ្នំពេញ បានបង្វួកស្មារតីក្រុមអ្នកញៀបល្បែងឲ្យនាំគ្នាចូលលេងជារៀងរាល់ថ្ងៃ ខណៈ អាជ្ញាធរនិងសមត្ថកិច្ចក្នុងមូលដ្ឋាន បានរក្សាភាពស្ងៀមស្ងាត់ មិនបង្រ្កាប!ធ្វើឲ្យមហាជន ដាក់ការសង្ស័យថា! អាជ្ញាធរនិងសមត្ថកិច្ចមូលដ្ឋាន ជាអ្នកបើកភ្លើងខៀវមិនខាន ទើបអាចបើកលេងបានដោយរលូនបែបនេះ.!។

ប្រភពបន្តទៀតថា! ទីតាំងល្បែងសុីសង(ហ្គេមបាញ់ត្រី)ខុសច្បាប់មួយកន្លែង នៅក្នុងមូលដ្ឋានខាងលើ អាជ្ញាធរនិងសមត្ថកិច្ចពាក់ព័ន្ឋក្នុងមូលដ្ឋាន មិនហ៊ានធ្វើការបង្រ្កាប! សង្ស័យជាឆ្នាំងបាយរបស់អស់លោក អាជ្ញាធរនិងសមត្ថកិច្ចក្នុងមូលដ្ឋាន ហើយមើលទៅ? ទើបដើរបញ្ច្រាសទិស ផ្ទុយពីគោលនយោបាយភូមិ.ឃុំ.មានសុវត្ថិភាពទាំង៧ចំណុច របស់រាជរដ្ឋាភិបាល ដែលបានកំណត់និងដាក់ចេញដោយក្រសួងមហាផ្ទៃ.!។

ផ្ទះបើកល្បែងស៊ីសង(ហ្គេមបាញ់ត្រី)ខុសច្បាប់នៅក្រោយយឿត្រី មួយកន្លែងនៅក្នុង សង្កាត់ច្បារអំពៅទី២ ខណ្ឌច្បារអំពៅ កំពុងបើកលេងទាំងយប់ទាំងថ្ងៃ យ៉ាងរំភើយ! ធ្វើឲ្យពលរដ្ឋមានការព្រួយបារម្ភជាខ្លាំង បញ្ហាសុវត្ថភាពគ្រួសារ ខ្លាចកើតនូវ អំពើចោរកម្ម និងបទល្មើសផ្សេងៗ(ពោលគឺ)ដូចជា ចោរលួច ចោរឆក់ និងចោរប្លន់ និងអំពើហិង្សា ជាដើម.!។

ទោះបីជាយ៉ាងណាក្តី មជ្ឈដ្ឋានអ្នកច្បាប់ ក៏ដូចជាមហាជន ទូទៅសូមសំណូមពរដល់ ឯកឧត្តម ឃួង ស្រេង អភិបាលនៃគណៈអភិបាលរាជធានីភ្នំពេញ ជាពិសេស លោកឧត្តមសេនីយ៍ឯក ស ថេត អគ្គស្នងការរង និងជាស្នងការនគរបាលរាជធានីភ្នំពេញ សូមចាត់វិធានការតាមផ្លូវច្បាប់ ចំពោះ ផ្ទះបើកល្បែងសុីសង(ហ្គេមបាញ់ត្រី)ខុសច្បាប់នៅក្រោយយឿត្រី មួយកន្លែងនៅក្នុងភូមិសាស្រ្តខាងលើនេះផង .!៕

អង្គភាពយើងខ្ញុំការផ្សព្វផ្សាយនេះទៅតាមវីជ្ជាជីវៈរិះគន់ក្នុងន័យស្ថាបនា មិនមានចេតនាញុះញង់បំបែកបំបាក់បុគ្គលស្ថាប័ន ឬអង្គភាពណាមួយឡើយ.!។