ទីតាំងល្បែង(ជល់មាន់)តាមអនឡាញ ជាច្រើនកន្លែងនៅក្នុង ឃុំស្មោងជើង ស្រុកកំចាយមារ អាជ្ញាធរនិងសមត្ថកិច្ចក្នុងមូលដ្ឋាន បានរក្សាភាពស្ងៀមស្ងាត់.!

ខេត្តព្រៃវែង ÷ មានសេចក្តីរាយការណ៍បានឲ្យដឹងថា! ទីតាំងល្បែង(ជល់មាន់)តាមអនឡាញ កំពុងបើកលេងជាច្រើនកន្លែងនៅក្នុង ឃុំស្មោងជើង ស្រុកកំចាយមារ ខេត្តព្រៃវែង រីឯអាជ្ញាធរនិងសមត្ថកិច្ចក្នុងមូលដ្ឋាន មិនហ៊ានធ្វើការបង្រ្កាប! សង្ស័យព្រោះខ្លាចបាត់បង់លាភសក្ការៈ និងផលប្រយោជន៍ ហើយមើលទៅ.!។

ប្រភពបានបន្តទៀតថា! ទីតាំងល្បែង(ជល់មាន់)តាមអនឡាញជាច្រើនកន្លែងនៅក្នុង ឃុំស្មោងជើង ស្រុកកំចាយមារ ដំណើរការបើកលេងបាន អាជ្ញាធរនិងសមត្ថកិច្ចក្នុងមូលដ្ឋាន មិនហ៊ានបង្រ្កាប! ធ្វើឲ្យមហាជន សង្ស័យអាជ្ញាធរនិងសមត្ថកិច្ចមូលដ្ឋាន ជាអ្នកបើកភ្លើងខៀវមិនខាន ទើបអាចបើកលេងបានបែបនេះ.!។

ទីតាំងល្បែង(ជល់មាន់)តាមអនឡាញ ជាច្រើនកន្លែងកំពុងបើកលេងនៅក្នុងមូលដ្ឋានខាងលើ បានធ្វើឲ្យប្រជាពលរដ្ឋមានការព្រួយបារម្ភ អំពីសុវត្ថភាពគ្រួសារ ខ្លាចកើតនូវ អំពើចោរកម្ម និងបទល្មើសផ្សេងៗ ដូចជា លួច ឆក់ ប្លន់ និងអំពើហិង្សា ជាដើម ហេតុនេះបានប្រជាពលរដ្ឋនិយាយថា! ឯណាទៅ ភូមិ.ឃុំ.មានសុវត្ថិភាព ទាំង៧ចំណុច របស់រាជរដ្ឋាភិបាល ដែលបានកំណត់និងដាក់ចេញឲ្យមន្ត្រីមូលដ្ឋាន អនុវត្តនោះ.!។

ទោះបីជាយ៉ាងណាក្តី មជ្ឈដ្ឋានអ្នកច្បាប់ ក៏ដូចជាមហាជន ទូទៅសូមសំណូមពរដល់ ឯកឧត្តម ជា សុមេធី អភិបាលនៃគណៈអភិបាលខេត្តព្រៃវែង ជាពិសេស លោកឧត្តមសេនីយ៍ទោ ឈឿន ប៊ុនឆន ស្នងការនគរបាលខេត្តព្រៃវែង សូមជួយចាត់វិធានការតាមផ្លូវច្បាប់ ចំពោះទីតាំងល្បែង(ជល់មាន់)តាមអនឡាញ ជាច្រើនកន្លែងនៅក្នុងភូមិសាស្រ្តខាងលើនេះផង .!។

អង្គភាពយើងខ្ញុំ ការផ្សព្វផ្សាយនេះ ទៅតាមវីជ្ជាជីវៈ រិះគន់ក្នុងន័យស្ថាបនា មិនមានចេតនាញុះញង់បំបែកបំបាក់បុគ្គលស្ថាប័ន ឬអង្គភាពណាមួយឡើយ៕