លោកជំទាវ តោ ពិឡា ប្រធានក្រុមការងារចុះជួយឃុំបឹងណាយ ស្រុកព្រៃឈរ ខេត្តកំពង់ចាម នៅព្រឹកថ្ងៃទី១៥ ខែកក្កដា ឆ្នាំ២០២៣ បានដឹកនាំដង្ហែក្បួនឃោសនារកសំឡេងឆ្នោត និងចុះជួបសំណេះសំណាលជាមួយសមាជិកបក្សតាមខ្នងផ្ទះ និងណែនាំពីរបៀបគូសសន្លឹកឆ្នោតឱ្យត្រឹមត្រូវ ដើម្បីគាំទ្រគណបក្សប្រជាជន និងមានការអញ្ជើញចូលរួមពីសំណាក់ ឯកឧត្តម ជ្រុន ថេរ៉ាវាត់ ប្រធានក្រុមជនបង្គោលយុវជនចុះស្រុកព្រៃឈរ ផងដែរ។

នាឱកាសនោះដែរ លោកជំទាវ តោ ពិឡា ប្រធានក្រុមការងារចុះជួយឃុំបឹងណាយ ស្រុកព្រៃឈរ បានសម្តែងនូវការលើកទឹកចិត្ត និងថ្លែងអំណរគុណដល់កិច្ចខិតខំប្រឹងប្រែងរបស់មន្ត្រីគណបក្សគ្រប់លំដាប់ថ្នាក់ក្នុងស្រុក ឃុំ ភូមិ ដែលសម្រេចបានលទ្ធផលគួរជាទីមោទនក្នុងការបោះឆ្នោតជ្រើសរើសក្រុម ប្រឹក្សាឃុំកន្លងមក និងអរគុណប្រជាពលរដ្ឋដែលជឿជាក់លើសម្តេចតេជោ ហ៊ុន សែន និងបោះឆ្នោតគាំទ្រគណបក្សប្រជាជនកម្ពុជាដើម្បីរក្សាបានសុខសន្តិភាព និងការអភិវឌ្ឍ។

លោកជំទាវ បានជម្រុញឲ្យពង្រឹងសាមគ្គីភាព ឯកភាពផ្ទៃក្នុងបន្ថែមទៀត ដើម្បីបង្កើនភាពឈ្នះក្នុងឱកាសបោះឆ្នោតជ្រើសតាំងតំណាង រាស្ត្រនីតិកាលទី៧ នៃរដ្ឋសភា ឆ្នាំ២០២៣ ខាងមុខនេះ