ល្បែង(ហ្គេមបាញ់ត្រី)ខុសច្បាប់ មួយកន្លែងនៅក្នុងភូមិសាស្រ្ត សង្កាត់ច្បារអំពៅទី២ ខណ្ឌច្បារអំពៅ កំពុងបើកលេងអនាធិបតេយ្យ រីឯអាជ្ញាធរនិងសមត្ថកិច្ចក្នុងមូលដ្ឋាន មិនធ្វើការបង្រ្កាប!ហ៊ានផ្គើននិងបទបញ្ជា សម្តេចតេជោ ហ៊ុនសែន …..

ភ្នំពេញ ÷ ទីតាំងបនល្បែង(ហ្គេមបាញ់ត្រី)ខុសច្បាប់ មួយកន្លែងនៅភូមិដើមចាន់ សង្កាត់ច្បារអំពៅទី២ ខណ្ឌច្បារអំពៅ រាជធានីភ្នំពេញ បានធ្វើសកម្មភាពបើកលេងជារៀងរាល់ថ្ងៃ អ្វីសំខាន់ជាងនេះ អាជ្ញាធរនិងសមត្ថកិច្ចក្នុងមូលដ្ឋាន នាំគ្នារក្សាភាពស្ងៀមស្ងាត់ មិនហ៊ានធ្វើការបង្រ្កាប!ធ្វើឲ្យមហាជន ដាក់ការសង្ស័យថា! អាជ្ញាធរនិងសមត្ថកិច្ចមូលដ្ឋាន ជាអ្នកបើកភ្លើងខៀវមិនខាន ទើបអាចបើកលេងបានដោយរលូនបែបនេះ.!។

ប្រភពច្បាស់ការណ៍បានឲ្យដឹងថា! ល្បែង(ហ្គេមបាញ់ត្រី)ខុសច្បាប់ នៅក្នុងភូមិសាស្រ្តខាងលើ កំពុងនាំគ្នាបើកលេងអនាធិបតេយ្យ ប៉ុន្តែអាជ្ញាធរនិងសមត្ថកិច្ច សង្កាត់ច្បារអំពៅទី២ និងមន្ត្រីនគរបាល ខណ្ឌច្បារអំពៅ មិននាំគ្នាអនុវត្ត ក្នុងការទប់ស្កាត់ និងបង្រ្កាបឡើយ! សង្ស័យទីតាំងបនល្បែងនេះ ជាឆ្នាំងបាយរបស់ អស់លោកអាជ្ញាធរនិងសមត្ថកិច្ចក្នុងមូលដ្ឋាន ផងក៏មិនដឹង!

ប្រភពដដែលបានបន្តទៀតថា! ទីតាំងបនល្បែងសុីសងខុសច្បាប់ មួយកន្លែងនៅក្នុងមូលដ្ឋានខាងលើ នៅតែបន្តបើកលេងមិនខ្លាច អាជ្ញាធរនិងសមត្ថកិច្ចពាក់ព័ន្ឋក្នុងមូលដ្ឋាន ចាត់វិធានការបង្រ្កាបឡើយ! ជាហេតុធ្វើឲ្យប្រជាពលរដ្ឋរស់នៅមានការព្រួយបារម្ភ បញ្ហាសុវត្ថភាពគ្រួសារ ជាខ្លាំង ខ្លាចកើតមាននូវ អំពើចោរកម្ម និងបទល្មើស ដូចជា លួច ឆក់ ប្លន់ និងអំពើហិង្សា ជាដើម។ ហេតុនេះបានជាពួកគាត់លើកឡើងថា! ឯណាទៅ ភូមិ-ឃុំ-មានសុវត្ថិភាព ទាំង៧ចំណុច ដែលប្រមុខរាជរដ្ឋាភិបាល បានកំណត់និងដាក់ចេញឲ្យមន្រ្តីមូលដ្ឋានអនុវត្តនោះ.!។

ដូច្នេះហើយប្រជាពលរដ្ឋនាំគ្នា សំណូមពរដល់ ឯកឧត្តម ឃួង ស្រេង អភិបាលនៃគណៈអភិបាលរាជធានីភ្នំពេញ ជាពិសេស លោកឧត្តមសេនីយ៍ឯក ស ថេត អគ្គស្នងការរង និងជាស្នងការនគរបាលរាជធានីភ្នំពេញ សូមជួយចាត់វិធានការតាមផ្លូវច្បាប់ ចំពោះទីតាំងបនល្បែង(ហ្គេមបាញ់ត្រី)ខុសច្បាប់ មួយកន្លែងនៅក្នុងមូលដ្ឋានខាងលើនេះផង .!។

អង្គភាពយើងខ្ញុំ ការផ្សព្វផ្សាយនេះ ទៅតាមវីជ្ជាជីវៈ រិះគន់ក្នុងន័យស្ថាបនា មិនមានចេតនាញុះញង់បំបែកបំបាក់បុគ្គលស្ថាប័ន ឬអង្គភាពណាមួយឡើយ៕