ឈ្មោះ(ស្រស់)ម្នាក់នេះហើយជាម្ចាស់ ទីតាំងបនល្បែង(ជល់មាន់)តាមប្រព័ន្ឋ ទូរទស្សន៍អនឡាញ នៅក្នុងទឹកដី ស្រុកមង្គលបូរី ខេត្តបន្ទាយមានជ័យ បើកលេងរីកដូចផ្សិត រីឯ-អាជ្ញាធរនិងសមត្ថកិច្ចមូលដ្ឋាន បានរក្សាស្ងៀមស្ងាត់ …!

ខេត្តបន្ទាយមានជ័យ ÷ មានសេចក្តីរាយការណ៍ពីប្រជាពលរដ្ឋមកថា! ល្បែង(ជល់មាន់)តាមប្រព័ន្ឋ ទូរទស្សន៍អនឡាញ មួយកន្លែងស្ថិតនៅភូមិជំទាវ ឃុំឬស្សីក្រោក ស្រុកមង្គលបូរី ខេត្តបន្ទាយមានជ័យ បានបើកឲ្យក្រុមញៀនល្បែងចូលលេងយ៉ាងសុខស្រួល ហាក់ដូចជាមិនរំខានដល់ អាជ្ញាធរនិងសមត្ថកិច្ចក្នុងមូលដ្ឋានឡើយ! កំពុងធ្វើឲ្យមហាជន ដាក់ការសង្ស័យថា! អាជ្ញាធរនិងសមត្ថកិច្ចមូលដ្ឋាន ជាអ្នកបើកភ្លើងខៀវមិនខាន ទើបអាចបើកលេងបានដោយរលូនបែបនេះ.!។

តាមប្រភពដដែលបានបន្តទៀតថា: ឈ្មោះ(ស្រស់)ម្នាក់នេះហើយជាម្ចាស់ ទីតាំងបនល្បែង(ជល់មាន់)តាមប្រព័ន្ឋ ទូរទស្សន៍អនឡាញ នៅក្នុងភូមិសាស្ត្រខាងលើ បានបង្វក់ស្មារតីក្រុមញៀនល្បែងមិនថា!ចាស់ ឬក្មេងឡើយ!ឲ្យចូលលេងនៅក្នុងវង់ល្បែងខុសច្បាប់មួយនេះជារៀងរាល់ថ្ងៃ ប៉ុន្តែអាជ្ញាធរនិងសមត្ថកិច្ចពាក់ព័ន្ឋក្នុងមូលដ្ឋាន ស្រុកមង្គលបូរី មិនហ៊ានបង្រ្កាបទៅវិញ!? សង្ស័យអាជ្ញាធរនិងសមត្ថកិច្ចមូលដ្ឋាន ខ្លាចប៉ះពាល់ លាភសក្ការៈ និងផលប្រយោជន៍ ផងក៏មិនដឹង.!។

គេសង្កេតឃើញទីតាំងបនល្បែង(ជល់មាន់)តាមប្រព័ន្ធ ទូរទស្សន៍អនឡាញ នៅក្នុងទឹកដី ស្រុកមង្គលបូរី ខេត្តបន្ទាយមានជ័យ នៅតែបន្តបើលេងហ៊ោរកញ្ជ្រៀវអនាធិបតេយ្យដដែល ធ្វើឲ្យប្រជាពលរដ្ឋរស់នៅព្រួយបារម្ភ បញ្ហាអសន្តិសុខ ខ្លាចកើតមាននូវ អំពើចោរកម្ម និងបទល្មើស ដូចជា លួច ឆក់ ប្លន់ និងអំពើហិង្សា ជាដើម។ ម៉្យាងទៀតពលរដ្ឋបានលើកឡើងថា! ឯណាទៅ ភូមិ-ឃុំ-មានសុវត្ថិភាព ទាំង៧ចំណុច ដែលប្រមុខរាជរដ្ឋាភិបាល បានកំណត់និងដាក់ចេញឲ្យមន្រ្តីមូលដ្ឋានអនុវត្តនោះ.!។

មហាជន ក៏ដូចប្រជាពលរដ្ឋនាំគ្នាអំពាវនាវទៅដល់ ឯកឧត្តម អ៊ុំ រាត្រី អភិបាលនៃគណៈអភិបាល ខេត្តបន្ទាយមានជ័យ ជាពិសេស លោកឧត្តមសេនីយ៍ទោ សិទ្ធិ ឡោះ ស្នងការនគរបាល ខេត្តបន្ទាយមានជ័យ សូមចាត់វិធានការតាមផ្លូវច្បាប់ ចំពោះទីតាំងបនល្បែង(ជល់មាន់)តាមប្រព័ន្ឋ ទូរទស្សន៍អនឡាញ នៅក្នុងមូលដ្ឋានខាងលើនេះផង .!។

សម្តេចតេជោ ហ៊ុនសែន ក៏បានបញ្ជាក់យ៉ាងដាច់ណាត់ផងទៀតថា! បើអាជ្ញាធរនិងសមត្ថកិច្ចក្នុងមូលដ្ឋាន ស្រុក ក្រុង ខេត្ត ណាមិនហ៊ានអនុវត្ត ក្នុងការទប់ស្កាត់ និងបង្ក្រាប!ទីតាំងបនល្បែងស៊ីសងខុសច្បាប់ គ្រប់ប្រភេទ នៅក្នុងមូលដ្ឋានរបស់ខ្លួនទេ? អាជ្ញាធរនិងសមត្ថកិច្ចមូលដ្ឋាន ទាំងនោះ និងមានបញ្ហាប្រឈមនិងបាត់បង់ពីតំណែងទៀតផង.!។

អង្គភាពយើងខ្ញុំ ការផ្សព្វផ្សាយនេះ ទៅតាមវីជ្ជាជីវៈ រិះគន់ក្នុងន័យស្ថាបនា មិនមានចេតនាញុះញង់បំបែកបំបាក់បុគ្គលស្ថាប័ន ឬអង្គភាពណាមួយឡើយ៕