លោក ឆាំ ហាវ ប្រធានស្ថានីយ៍ជញ្ជីងថ្លឹងរថយន្ត ផ្លូវជាតិលេខ.៥ ក្រុងពោធិ៍សាត់ កំពុងត្រូវប៉ាន់កើបលុយដាក់ហោប៉ៅស្ងាត់ៗ។

ខេត្តពោធិ៍សាត់ ÷ តាមរយៈការបើកដៃឲ្យក្រុមឈ្មួញរថយន្ត ដឹកទំនិញ ខ្នាតយក្សធ្វើចរាចរណ៍ ជារៀងរាល់ថ្ងៃយប់ បានដោយរលូន ដែលគេអះអាងថាសុទ្ធតែបង់លុយមុន ឲ្យមន្រ្តីស្ថានីយ៍ជញ្ជីងថ្លឹងរថយន្ត ផ្លូវជាតិលេខ.៥ ក្រុងពោធិ៍សាត់ គឺក្រុមមន្ត្រីអាចរកចំណូលក្រោមតុក សម្រាប់ចែកគ្នាដាក់ហោប៉ាវ។

ប្រជាពលរដ្ឋដែលធ្វើដំណើរឆ្លងកាត់ផ្លូវជាតិលេខ.៥ ក្រុងពោធិ៍សាត់ បានធ្វើការរិះគន់ដល់មន្រ្តីដែលឈរជើងនៅលើផ្លូវជាតិនេះថា! មិនបានយកចិត្តទុកដាក់នៅក្នុងការផាកពិន័យឬមានវិធានការផ្លូវច្បាប់ទៅលើរថយន្ត ដឹកល្មើសច្បាប់ឡើយ ជារាល់ថ្ងៃយប់គេតែងតែសង្កេតឃើញតាកុងចុះបង់លុយ រួចបើកឆ្លងកាត់យ៉ាងរលូន ទោះបីដឹកផ្ទុកលើសទម្ងន់កំណត់ក៏ដោយ ឯរថយន្តខ្លះទៀត គ្រាន់តែវ៉ៃភ្លើងសញ្ញូ ជាសញ្ញា បក្សពួកគេខាងក្នុងស្ថានីយ៍ឲ្យដឹង រថយន្ត បន្តដំណើរមិនឈប់ ចូលជញ្ជីងថ្លឹងឡើយ។

មហាជន បានប្រាប់ឲ្យដឹងថា! សកម្មភាពរបស់កម្លាំងចម្រុះ ក្រោមការគ្រប់គ្រងមន្ត្រីសាធារណការ និងដឹកជញ្ជូន មិនបានធ្វើការងារអ្វីក្រៅពីប្រមូលលុយ ពីរថយន្ត ដឹកដី ដឹកថ្ម ដឹកខ្សាច់ ដឹកទំនិញគ្រប់ប្រភេទ ឆ្លងកាត់ស្ថានីយ៍ជញ្ជីងថ្លឹងរថយន្ត ក្រុងពោធិ៍សាត់ ផ្លូវជាតិលេខ.៥ នោះទេ។

ប្រជាពលរដ្ឋបានបន្តថា! បើសិនលុយដែលបានមកពីការប្រមូលពីរថយន្ត ឆ្លងកាត់ស្ថានីយ៍ជញ្ជីងថ្លឹងរថយន្ត ផ្លូវជាតិលេខ.៥ នេះចូលក្នុងថវិការដ្ឋមិនអីទេ ប៉ុន្តែត្រូវបានគេសង្ស័យចូលក្នុងហោប៉ាវ ក្រុមមន្ត្រីពុករលួយច្រើនជាង ដែលនាំឲ្យរដ្ឋបាត់បង់ចំណូល រាប់ម៉ឺនដុល្លារ នៅក្នុងមួយខែៗ។

តាមប្រភពច្បាស់ការណ៍បានបង្ហើបឲ្យដឹងថា! ក្នុងមួយថ្ងៃៗប្រាក់ចំណូលពី រថយន្ត ដឹកទំនិញ ដឹកថ្ម ដឹកខ្សាច់ ដឹកដី ដែលឆ្លងកាត់ស្ថានីយ៍ជញ្ជីង ផ្លូវជាតិលេខ.៥ ក្រុងពោធិ៍សាត់នេះបានបង់លុយជូនក្រុមមន្ត្រីដែលឈរជើងកន្លែងជញ្ជីងមិនរំលងមួយគ្រឿងណាឡើយ ហើយប្រាក់ចំណូល ពីការប្រមូលចូលទៅថវិការរដ្ឋបានមួយចំនួន និងមួយចំនួនចូលក្នុងហោប៉ាវបុគ្គលតែម្ដង។

ពាក់ព័ន្ធករណីខាងលើនេះ អង្គភាពព័ត៌យើង មិនអាចសុំការបំភ្លឺ ពីប្រធានមន្ទីរសាធារណការ និងដឹកជញ្ជូន ខេត្តពោធិ៍សាត់ លោក កាង ប៉េងហាក់ បាននៅឡើយទេ ប្រភពពីក្រុមឈ្មួញនឹងអាជីវករ ដឹកជញ្ជូនទំនិញក្នុងកាត់ ផ្លូវជាតិលេខ.៥ ក្នុងពោធិសាត់ បានអំពាវនាវ ឲ្យលោក ប៉េង ពោធិ៍នា រដ្ឋមន្ត្រីក្រសួងសាធារណការ និងដឹកជញ្ជូន ក៏ដូច លោក សេង ឈួន មេជញ្ជីងថ្លឹងរថយន្ត ទូទាំងប្រទេស ពិនិត្យមើលទង្វើមិនប្រក់ក្រតី និងអំពើពុករលួយ របស់លោក ឆាំ ហាវ ប្រធានស្ថានីយ៍ជញ្ជីងថ្លឹងរថយន្ត ផ្លូវជាតិលេខ.៥ ក្រុងពោធិ៍សាត់ នេះជាបន្ទាន់ផង។

ក្រុមឈ្មួញ និងអាជីវករ បានលើកឡើងថា! ក្រុមមន្ត្រីប្រចាំការស្ថានីយ៍ជញ្ជីងថ្លឹងរថយន្ត ផ្លូវជាតិលេខ.៥ មិនអនុវត្តឲ្យបានត្រឹមត្រូវ តាមបទដ្ឋានចេកទេស ដើម្បីទប់ស្កាត់ រថយន្តដឹកទំនិញលើសទម្ងន់ ធ្វើឲ្យខូចផ្លូវ និងខូចស្ពាននោះទេ ផ្ទុយទៅវិញ លោក ឆាំ ហាវ ប្រែខ្លាយជញ្ជីងថ្លឹងរថយន្ត ឲ្យទៅជញ្ជីងថ្លឹងលុយ ដោយសារតែអាង លោក កាង ប៉េងហាក់ ប្រធានមន្ទីរសាធារណការ និងដឹកជញ្ជូន ខេត្តពោធិ៍សាត់ ខ្នងបង្អែកយ៉ាងរឹងមាំ។

តាមប្រភពពីមន្ត្រីនៅក្នុងមន្ទីរសាធារណការ និងដឹកជញ្ជូន ខេត្តពោធិ៍សាត់ បានឲ្យដឹងថា! ដោយសារតែមានខ្នងបង្អែករឹងមាំ នៅក្រសួងសាធារណការ និងដឹកជញ្ជូនខេត្ត ទើបលោក កាង ប៉េងហាក់ អាចកាន់តំណែង ជាប្រធានមន្ទីរសាធារណការ និងដឹកជញ្ជូន ខេត្តពោធិ៍សាត់ បានយូរ ដោយពុំមានការផ្លាស់ប្ដូរ នៅឡើយទេ លោក ប៉េង ពោធិ៍នា រដ្ឋមន្ត្រីក្រសួងសាធារណការ និងដឹកជញ្ជូន រក្សាភាពស្ងៀមស្ងាត់ ទោះបីរឿងអាស្រូវពុករលួយ របស់លោក កាង ប៉េងហាក់ ត្រូវបានលាត្រដាងជាបន្តបន្ទាប់យ៉ាងណាក៏ដោយ ហេតុនេះហើយបច្ចុប្បន្ន អង្គភាពមន្ទីរសាធារណការននិងដឹកជញ្ជូន ខេត្តពោធិ៍សាត់ ស្ទើរក្លាយទៅជាក្រុមហ៊ុន រកស៊ីផ្តាច់មុខ របស់លោក កាង ប៉េងហាក់ និងមន្ត្រីជុំនិតៗ របស់ខ្លួនទៅហើយ។

ទន្ទឹមទៅនេះករណីលោក ឆាំ ហាវ ប្រធានស្ថានីយ៍ជញ្ជីងថ្លឹងរថយន្ត ក្រុងពោធិ៍សាត់ ប្រែក្លាយជញ្ជីងថ្លេងរថយន្ត ទៅជាជញ្ជីងថ្លឹងលុយ តាមអំពើចិត្ត ក៏ជាប្រភពចំណូលដ៏សំខាន់របស់ កាង ប៉េងហាក់ ផងដែរ បើសិនគ្មានការបើកដៃ ពីលោក កាង ប៉េងហាក់ ទេនោះ គឺលោក ឆាំ ហាវ ប្រធានស្ថានីយ៍ជញ្ជីងថ្លឹងរថយន្ត ផ្លូវជាតិលេខ.៥ ក្រុងពោធិ៍សាត់ ក៏មិនអាចប្រែក្លាយជញ្ជីងថ្លឹងរថយន្ត ទៅជាជញ្ជីងថ្លឹងលុយ តាមអំពើចិត្តបានឡើយ។

ប្រភពពីក្រុមឈ្មួញនិងអាជីវករបានឲ្យដឹងថា! ទោះបីពួកគេដឹកជញ្ជូនទំនិញផ្ទុកមិនលើសទម្ងន់ ក៏ត្រូវបង់លុយ ទៅតាមការកំណត់ របស់លោក ឆាំ ហាវ ប្រធានស្ថានីយ៍ជញ្ជីងថ្លឹងរថយន្ត ក្រុងពោធិ៍សាត់ដែល គឺមិនអាចតវ៉ាបានទេ រីឯរថយន្តធំៗ ដឹកជញ្ជូនទំនិញ ដឹកជញ្ជូនខ្សាច់ គ្រោះថ្មលើសទម្ងន់ អាចបើកបរឆ្លងកាត់មុខស្ថានីយ៍ជញ្ជីងថ្លឹងរថយន្ត បានយ៉ាងរលូន មិនបាច់ចូលថ្លឹងឡើយ ឲ្យតែម្ចាស់រថយន្ត ទាំងនោះបង់លុយតាមការកំណត់ របស់លោក ឆាំ ហាវ និងបក្សពួក ហេតុនេះហើយ លោក ប៉េង ពោធិ៍នា រដ្ឋមន្ត្រីក្រសួងសាធារណការ និងដឹកជញ្ជូន មិនគួរមើលរំលង តទៅទៀតទេ ព្រោះអំពើពុករលួយ របស់លោក កាង ប៉េងហាក់ និងលោក ឆាំ ហាវ បានទេ៕