ល្បែងស៊ីសង គ្រប់ប្រភេទ ជាច្រើនកន្លែងក្នុង ក្រុងពោធិ៍សាត់ ខេត្តពោធិ៍សាត់ នៅតែបន្តបើកលេងអនាធិបយេយ្យ សមត្ថកិច្ចមិនហ៊ានបង្ក្រាប!

ខេត្តពោធិ៍សាត់ ÷ ទីតាំងល្បែងស៊ីសង
(ឆ្នោតផ្សងសំណាង និងយូគី និងល្បែងឡូតូ)តាមអនឡាញ ជាច្រើនកន្លែងកំពុងបើកដំណើរការយ៉ាងគគ្រឹកគគ្រេង តាមរោង(កាហ្វេ)និងនៅតាមតាបប៊ីយែរ .!
(ទី១)នៅភូមិក្បាលហុង សង្កាត់ផ្ទះព្រៃ .!
(ទី២)ស្ថិតនៅភូមិបាក់រទេះ សង្កាត់ព្រៃញី.! ទីតាំងល្បែងស៊ីសងខុសច្បាប់ ទាំងនេះ ស្ថិតក្នុងមូលដ្ឋាន ក្រុងពោធិ៍សាត់ ខេត្តពោធិ៍សាត់ ប្រហែល មានខ្នងរឹងមាំ ហើយមានឥទ្ធិពលទៀតផង ទើបហ៊ានធ្វើអ្វីៗតាមទំនើងចិត្ត។

សេចក្តីរាយការណ៍ពីប្រជាពលរដ្ឋបានឲ្យដឹងថា! បើគ្មានការឃុបឃិតគ្នា ជាប្រព័ន្ធ ហើយមានខ្នងបង្អែក រឹងមាំ ទេនោះ ម្ចាស់ទីតាំងនិងបក្សពួករបស់ខ្លួនមិនអាចសាងភាពល្បីល្បាញខាងបើកល្បែងសុីសង(ឆ្នោតផ្សងសំណាង និងយូគី និងល្បែងឡូតូ)តាមអនឡាញ នៅលើទឹកដី ក្រុងពោធិ៍សាត់ ខេត្តពោធិ៍សាត់ បានឡើយ។

ជាងនេះទៅទៀត ប្រជាពលរដ្ឋ នៅក្នុង ក្រុងពោធិ៍សាត់ នាំគ្នាសង្ស័យ មន្ត្រីអាជ្ញាធរ និងសមត្ថកិច្ចពាក់ព័ន្ធក្នុងមូលដ្ឋាន សម្ងំទទួលលាភសក្ការៈ និងផលប្រយោជន៍ ខ្លះៗ ពីម្ចាស់ទីតាំងល្បែងសុីសង ទាំងអស់នេះ រួចហើយ ផងក៏មិនដឹង ទើបមានបើកល្បែងសុីសងដូចជា(ឆ្នោតផ្សងសំណាង និងយូគី និងល្បែងឡូតូ)តាមអនឡាញ ទុកឲ្យក្រុមញៀនល្បែងទាំងនោះ នាំគ្នាទៅលេងភ្លូកទឹក ភ្លូកដី គ្មានការបង្ក្រាប! ឬទប់ស្កាត់ទាល់តែសោះ។

មជ្ឈដ្ឋានខាងក្រៅ និងប្រជាពលរដ្ឋរស់នៅតំបន់នោះ បានប្រាប់ថា! បុគ្គលដែលហ៊ានបើកល្បែងសុីសង(ឆ្នោតផ្សងសំណាង និងយូគី និងល្បែងឡូតូ)តាមអនឡាញ ជាច្រើនកន្លែងស្ថិតក្នុងភូមិសាស្ត្រខាងលើ កំពុងឲ្យបក្សពួករបស់ខ្លួនកៀងគរក្រុមញៀនល្បែងឲ្យចូលលេងភ្នាល់ចាក់លុយ ចាញ់ឈ្នះ រាប់លាន.រៀល ដល់ រាប់ ពាន់.ដុល្លារ ហើយនាំគ្នាហ៊ោកញ្ជ្រៀវ ទ្រហឹងអឺងកង យ៉ាងសប្បាយ មិនខ្វល់អ្វីឡើយ។

ប្រភពដដែលបានបន្ថែមថា! ក្តីកង្វល់របស់ប្រជាពលរដ្ឋរស់នៅសព្វថ្ងៃនេះ ពួកគាត់មានការព្រួយបារម្ភយ៉ាងខ្លាំង បញ្ហាសុខទុក្ខ និងសុវត្ថិភាព របស់ពួកគាត់ ព្រោះថាទីណាមានល្បែងសុីសង ទីនោះមិនយូរមិនឆាប់នោះទេ និងកើតមានអំពើចោរកម្ម និងបទល្មើសផ្សេងៗដូចជា លួច ឆក់ ប្លន់ ជាពិសេស អំពើហិង្សា ក្នុងគ្រួសារ ជាក់ជាមិនខាន។

ហេតុដូច្នេះ ប្រជាពលរដ្ឋ ក៏ដូចមហាជន ទូទៅ សំណូមពរទៅដល់ ឧត្តមសេនីយ៍ទោ ស ថេង ស្នងការនគរបាលខេត្តពោធិ៍សាត់ ជាពិសេស ឯកឧត្តម ខូយ រីដា អភិបាលនៃគណៈអភិបាលខេត្តពោធិ៍សាត់ សូមជួយចាត់មន្ត្រីក្រោមឱវាទ ចុះទប់ស្កាត់ ទង្វើរ មិនប្រក្រតី របស់បុគ្គល ដែលហ៊ានបើកល្បែងសុីសងដូចជា(ឆ្នោតផ្សងសំណាង និងយូគី និងល្បែងឡូតូ)តាមអនឡាញ ជាច្រើនកន្លែងក្នុងទឹកដី ក្រុងពោធិ៍សាត់ ជាបន្ទាន់ ដើម្បីពង្រឹងសន្តិសុខសង្គម៕