ទីតាំងល្បែងសុីសង(អាប៉ោង)ខុសច្បាប់ នៅលើទឹកដី ស្រុកបវេល ខេត្តបាត់ដំបង បើកដំណើរការយ៉ាងរលូន ?

​ខេត្តបាត់ដំបង ÷ បុគ្គល​ដែល​ហ៊ាន​បើកល្បែងស៊ីសង(អាប៉ោង)ខុសច្បាប់ ទ្រង់ទ្រាយធំ ប្តូរផ្លាស់ពីកន្លែងមួយ ទៅកន្លែងមួយទៀតយ៉ាងសុខស្រួល រួមមាន …!
(ទី១)ខាងជើងសាលារៀនល្វា ប្រហែល ៣០០ ម៉ែត្រ ស្ថិតនៅភូមិល្វាចាស់ ឃុំល្វា .!
(ទី២)នៅភូមិស្រណាល ឃុំព្រៃខ្ពស់ .!
នៅលើទឹកដី ស្រុកបវេល ខេត្តបាត់ដំបង ប្រហែលមាន​ខ្នងបង្អែក​ រឹងមាំ ហើយមាន​ឥទ្ធិពល ទើបហ៊ានធ្វើអ្វីៗតាមអំពើចិត្ត។

​ជាងនេះទៅទៀត ប្រជាពលរដ្ឋក្នុង សស្រកបវេល ខេត្តបាត់ដំបង នាំគ្នាដាក់ការសង្ស័យថា! អាជ្ញាធរនិងសមត្ថកិច្ចមូលដ្ឋាន សម្ងំទទួល លាភសក្ការៈ និងផលប្រយោជន៍ ខ្លះៗពីម្ចាស់ទីតាំងបនល្បែងសុីសង រួចអស់ហើយ ផងក៏មិនដឹង ទើបបុគ្គលម្នាក់នេះ ហ៊ានបើក​ល្បែង​ស៊ីសងដូច​ជា(អាប៉ោង)ខុសច្បាប់ ទ្រង់ទ្រាយធំ ទុកឲ្យក្រុមញៀនល្បែងទាំងនោះ នាំគ្នាទៅលេងគគ្រឹកគគ្រេង គ្មានការទប់ស្កាត់ និងបង្ក្រាប! ទាល់តែសោះ ។

​មជ្ឈដ្ឋាន​ខាងក្រៅ​.! ក៏ដូចប្រជាពលរដ្ឋរស់នៅក្បែរទីតាំងនោះ បានរិះគន់​ចំៗ​ថា! បើគ្មានការឃុបឃិតគ្នា ជាប្រព័ន្ធ ហើយមាន​ខ្នងបង្អែក រឹងមាំទេនោះ ម្ចាស់​ទីតាំង​បនល្បែង និងបក្សពួក របស់ខ្លួនមិនអាចសាងភាពល្បីល្បាញ ខាងបើកល្បែងសុីសង ខុសច្បាប់ ទ្រង់ទ្រាយធំ នៅលើទឹកដី ស្រុកបវេល ខេត្តបាត់ដំបង បានឡើយ។

ប្រភពបានឲ្យដឹងថា! ឈ្មោះ តាឡាយ បុគ្គលម្នាក់នេះ ជាម្ចាស់ទីតាំងល្បែងសុីសង(អាប៉ោង)ខុសច្បាប់ ទ្រង់ទ្រាយធំ ជួនខ្លះលេងនៅភូមិល្វាចាស់ ឃុំល្វា ខ្លះទៀតប្តូទៅលេងនៅភូមិស្រណាល ឃុំព្រៃខ្ពស់ កំពុងឲ្យបក្សពួករបស់ខ្លួនកៀងគរក្រុមញៀនល្បែងមកពីគ្រប់មជ្ឈដ្ឋានឲ្យនាំគ្នាចូលលេង​ភ្នាល់ចាក់លុយ ចាញ់ឈ្នះ រាប់.លានរៀល (ពោលគឺ)ចាក់លុយច្រើនៗតែម្តង។

ប្រភពបានបន្ថែមទៀតថា! ក្តីកង្វល់ របស់ប្រជាពលរដ្ឋសព្វថ្ងៃនេះ ពួកគាត់មានការព្រួយបារម្មណ៍យ៉ាងខ្លាំង បញ្ហាសុខទុក្ខ និងសុវត្ថិភាព របស់ពួកគាត់ ព្រោះថាទីណាមានល្បែងស៊ីសង ទីនោះមិនយូរមិនឆាប់ទេ នឹងកើតមានអំពើចោរកម្ម និងបទល្មើសផ្សេងៗដូចជា លួច ឆក់ ប្លន់ ជាពិសេស អំពើហឹង្សារ ក្នុងគ្រួសារ ជាក់ជាមិនខាន ។

ហេតុដូច្នេះ ​ប្រជាពលរដ្ឋសំណូមពរ ទៅដល់​ ឧត្តមសេនីយ៍ទោ សាត គឹមសាន ស្នងការនគរបាលខេត្ត​បាត់ដំបង ជាពិសេស ឯកឧត្តម សុខ លូ អភិបាលនៃគណៈអភិបាលខេត្តបាត់ដំបង សូមជួយចាត់មន្ត្រីក្រោម ឱវាទ ចុះទប់ស្កាត់ទង្វើរ មិនប្រក្រតី របស់ បុគ្គលដែលហ៊ានបើកល្បែងសុីសង(អាប៉ោង)ខុសច្បាប់ ទ្រង់ទ្រាយធំ ស្ថិតក្នុងភូមិសាស្រ្តខាងលើនេះ ដើម្បីបង្រឹង សន្តិសុខសង្គម៕