ទីតាំងល្បែង(ជល់មាន់ បៀរ និងអាប៉ោង)ខុសច្បាប់ ១.កន្លែងនៅ ស្រុកសន្ទុក ខេត្តកំពង់ធំ បើកលេងរាល់ថ្ងៃ បានដោយរលូន ?

​​ខេត្តកំពង់ធំ ÷ សេចក្តីរាយការណ៍ពីប្រជាពលរដ្ឋរស់នៅតំបន់នោះ បានឲ្យដឹងថា! បុគ្គល​ដែល​ហ៊ាន​បើកល្បែង(ជល់មាន់ បៀរ និងអាប៉ោង)ខុសច្បាប់ ត្រង់ចំណុចអូរសោម ស្ថិតនៅភូមិគគីរតាំងរ៉េន ឃុំបឹងល្វា ស្រុកសន្ទុក ខេត្តកំពង់ធំ ប្រហែលមាន​ខ្នងបង្អែក​រឹងមាំ នៅ​ពីក្រោយ និង​មាន​ឥឥទ្ធិពល ទើបហ៊ានធ្វើអ្វីៗតាមអំពើចិត្ត រីឯ.អាជ្ញាធរនិងសមត្ថកិច្ច​មូលដ្ឋាន បានរក្សា​ភាព​ស្ងៀមស្ងាត់​។​

​ជាងនេះទៅទៀត ប្រជាពលរដ្ឋ​ក្នុង​ស្រុក​សន្ទុក បាន​បង្ហើប​ឲ្យដឹងថា​! ឈ្មោះ គ្រូ ឈាន់ និងលោក សំអាង ថៅកែផ្សារភពអំបិល អាចផ្តល់លាភសក្ការៈខ្លះៗឲ្យអាជ្ញាធរនិងសមត្ថកិច្ចពាក់ព័ន្ធក្នុងមូលដ្ឋាន អស់ហើយមើលទៅ ទើបមាន​បើក​ល្បែង​ដូច​ជា(ជល់មាន់ បៀ​រ និងអាប៉ោង)ខុសច្បាប់ ទុកឲ្យក្រុមញៀនល្បែងទៅលេង​ភ្លូក​ទឹកដី ភ្លូ​កដី គ្មានការទប់ស្កាត់ និងបង្ក្រាបទាល់តែសោះ ។

​មជ្ឈដ្ឋាន​ខាងក្រៅ​.! និង​ពពលរដ្ឋរស់នៅក្បែរទីតាំងនោះ រិះគន់​ចំៗ​ថា! បើគ្មានការឃុបឃិតគ្នាជាប្រព័ន្ធ ហើយ​មាន​ខ្នងបង្អែក រឹងមាំទេនោះ ម្ចាស់​ទីតាំង​បនល្បែង និងបក្សពួក របស់ខ្លួនមិនអាចសាងភាពល្បីល្បាញខាងបើកល្បែង(ជល់មាន់ បៀរ និងអាប៉ោង)ខុសច្បាប់ ខ្នាតធំ នៅក្នុងទឹកដី ស្រុកសន្ទុក ខេត្តកំពង់ធំ បានឡើយ ។​

​ប្រភព​ពី​ប្រជាពលរដ្ឋរស់នៅ ស្រុក​សន្ទុក ខេត្តកំពង់ធំ បានបន្ថែមទៀតថា! បុគ្គលពីនាក់នេះ បើកល្បែង(ជល់មាន់ បៀ​រ និងអាប៉ោង)ខុសច្បាប់ កំពុងឲ្យបក្សពួករបស់ខ្លួន កៀងគរក្រុមញៀនល្បែងគ្រប់ទិសទីឲ្យមក​លេង​ភ្នាល់ចាក់លុយ ចាញ់ឈ្នះ រាប់លានរៀល ដល់រាប់ ពាន់ដុល្លារ ឯណោះ ពោលគឺ ចាក់លុយច្រើន ទៅតាមការកំណត់គ្នា គូរធម្មតា ឬគូរពិសេស.! នាំគ្នាស្រែក ហ៊ោ កញ្ជ្រៀវ ទ្រហឹង អឺងកង បង្កភាពអនាធិបតេយ្យ ។

​​ហេតុដូឆ្នេះ មន្ត្រីអាជ្ញាធរ​ថ្នាក់ឃុំ និងសមត្ថកិច្ចនៅស្រុកសន្ទុកគួរចុះទប់ស្កាត់ និងបង្រ្កាប!ទីតាំងល្បែង(ជល់មាន់ បៀរ និងអាប៉ោង)ខុសច្បាប់ ខ្នាតធំ ១.កន្លែងខាងលើ កុំឲ្យប្រជាពលរដ្ឋនៅស្រុកសន្ទុក ខេត្តកំពង់ធំ មានការព្រួយបារម្ភ ចំពោះ បញ្ហាអសន្តិសុខសង្គម ខ្លាចកើតមាននូវ អំពើចោរកម្ម និងបទល្មើស ដូចជា លួច ឆក់ ប្លន់ និងអំពើហឹង្សា ជាដើម។

​​ប្រជាពលរដ្ឋ​ក្នុង​ស្រុក​សន្ទុក ខេត្តកំពង់ធំ បាន​អំពាវនាវ​ដល់​ ឧត្តមសេនីយ៍ទោ ម៉ែន លី ស្នងការនគរបាលខេត្ត​កំពង់ធំ ជាពិសេស ឯកឧត្តម ងួន រតនៈ អភិបាល នៃគណៈអភិបាលខេត្តកំពង់ធំ គួរចាត់មន្ត្រីក្រោមឱវាទ ចុះទប់ស្កាត់ទង្វើរ មិនប្រក្រតី របស់ បុគ្គលដែលហ៊ានបើកល្បែង(ជល់មាន់ បៀរ និងអាប៉ោង)ខុសច្បាប់ ១.កន្លែងនៅស្រុកសន្ទុក នេះផង។ គ្រប់គ្រងដោយ លោក ឡង គីសឹង អភិបាលស្រុកសន្ទុក និងលោកវរសេនីយ៍ឯក ម៉ៅ ចាន់ធី អធិការនគរបាលស្រុកសន្ទុក ដើម្បីបង្រឹង សន្តិសុខសង្គម៕