ទីតាំងល្បែងខ្នាតធំ ១.កន្លែងក្នុងទឹកដី ស្រុកសន្ទុក បើកលេងរាល់ថ្ងៃ អាជ្ញាធរនិងសមត្ថកិច្ចមូលដ្ឋាន បានរក្សាស្ងៀមស្ងាត់។

ខេត្តកំពង់ធំ ÷ ប្រជាពលរដ្ឋរស់នៅតំបន់នោះបានរាយការណ៍ឲ្យដឹងថា! មានទីតាំងល្បែង(ជល់មាន់ បៀរ និងអាប៉ោង)ខុសច្បាប់ ខ្នាតធំ ១.កន្លែង ត្រង់ចំណុចអូរសោម ស្ថិតនៅភូមិគគីរតាំងរ៉េន ឃុំបឹងល្វា ស្រុកសន្ទុក ខេត្តកំពង់ធំ ក្រុមញៀនល្បែងទាំងនោះបាននាំគ្នាទៅលេងគគ្រឹកគគ្រេង តែលោក ឡង គីសឹង អភិបាលស្រុកសន្ទុក និងលោក វរសេនីយ៍ឯក ម៉ៅ ចាន់ធី អធិការនគរបាលស្រុកសន្ទុក នៅសម្ងំស្ងៀម មិនឃើញចាត់ឲ្យកូនចៅចុះបង្រ្កាបឡើយ!។

ប្រភពបានបន្ថែមទៀតថា! ទីតាំងល្បែង(ជល់មាន់ បៀរ និងអាប៉ោង)ខ្នាតធំ ១.កន្លែងក្រុង ស្រុកសន្ទុក ខេត្តកំពង់ធំ កំពុងបើកដំណើរការយ៉ាងពេញបន្ទុក រយៈពេល២ខែមកនេះ តែគេមិនឃើញ អាជ្ញាធរនិងសមត្ថកិច្ចពាក់ព័ន្ធក្នុងមូលដ្ឋាន ចុះអនុវត្តទប់ស្កាត់ និងបង្រ្កាបនោះទេ! សង្ស័យ ខ្លាចបាត់បង់លាភសក្ការៈ និងផលប្រយោជន៍ ផងក៏មិនដឹង.?

ទីតាំងល្បែង(ជល់មាន់ បៀរ និងអាប៉ោង)ខុសច្បាប់ ១.កន្លែងខាងលើ អាជ្ញាធរនិងសមត្ថកិច្ចស្រុកសន្ទុក មិនគួរបណ្តែតបណ្តោយឲ្យ ឈ្មោះ គ្រូ ឈាន់ និងឈ្មោះ សំអាង ថៅកែផ្សារភពអំបិល ធ្វើព្យុះធ្វើភ្លៀងតាមអំពើចិត្តកៀងគរក្រុមញៀនល្បែងឲ្យមកលេងភ្នាល់ចាក់លុយ ចាញ់ឈ្នះ រាប់.លានរៀល ទៅដល់ រាប់.ពាន់ដុល្លារ ឯណោះ ពោលគឺចាក់លុយច្រើនទៅតាមការកំណត់គ្នា.គូធម្មតា ឬគូពិសេស.! ហើយនាំគ្នា ស្រែក ហ៊ោ កញ្ជ្រៀវ ទ្រហឹង អឺងកង បង្កភាពអនាធិបតេយ្យ បែបនេះនោះទេ ធ្វើឲ្យពលរដ្ឋមានការព្រួយបារម្ភ និងភាពភ័យខ្លាច កើតនូវ អំពើចោរកម្ម និងបទល្មើសដូចជា លួច ឆក់ ប្លន់ និងអំពើហិង្សា ក្នុងគ្រួសារ ជាដើម។ល។

ហេតុ!ដូច្នេះហើយ ប្រជាពលរដ្ឋ ក៏ដូចជាមហាជន ទូទៅសំណូមពរទៅដល់ ឧត្តមសេនីយ៍ទោ ម៉ែន លី ស្នងការនគរបាលខេត្តកំពង់ធំ ជាពិសេស ឯកឧត្តម ងួន រតនៈ អភិបាលនៃគណៈអភិបាលខេត្តកំពង់ធំ សូមជួយចាត់វិធានការតាមផ្លូវច្បាប់ ចំពោះ ទីតាំងល្បែង(ជល់មាន់ បៀរ និងអាប៉ោង)ខុសច្បាប់ខ្នាតធំ ១.កន្លែងស្ថិតក្នុងភូមិសាស្ត្រខាងលើនេះ ស្របតាមគោនយោបាយ.ភូមិ.ឃុំ.មានសុវត្ថិភាពទាំង៧ចំណុច របស់រាជរដ្ឋាភិបាល ដែលបានកំណត់ និងដាក់ចេញឲ្យមន្ត្រីថ្នាក់ក្រោមជាតិ អនុវត្ត ទប់ស្កាត់ និងបង្ក្រាប! ទីតាំងល្បែងស៊ីសង គ្រប់ប្រភេទ នូវទូទាំងប្រទេស ដោយគ្មានការលើកលែង៕