មហាជន ស្នើអោយ អាជ្ញាធរនិងសមត្ថកិច្ចមូលដ្ឋាន ចុះបង្ក្រាប! ទីតាំងល្បែងសុីសង តាមអនឡាញ មួយកន្លែងក្នុង សង្កាត់៣ ក្រុងព្រះសីហនុ ផង។

ខេត្តព្រះសីហនុ ÷ មានសេចក្តីរាយការណ៍មកថា! មានទីតាំងល្បែងសុីសង តាមអនឡាញ មួយកន្លែង នៅជាប់ផ្លូវមុខបួន ក្បែរ(ផ្ទះសំណាក់មុីមុី)ស្ថិតនៅភូមិ៣ សង្កាត់៣ ក្រុងព្រះសីហនុ ខេត្តព្រះសីហនុ បើកលេងគគ្រឹកគគ្រេង រីឯ.អាជ្ញាធរនិងសមត្ថកិច្ចមូលដ្ឋាន នាំគ្នានៅសម្ងំស្ងៀម មិនឃើញចុះបង្ក្រាបនោះទេ! ហ៊ានផ្គើននិងបទបញ្ជា របស់ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រ កម្ពុជា។

ប្រភពដដែលបានអោយដឹងទៀតថា! ទីតាំងល្បែងសុីសង តាមអនឡាញ មួយកន្លែងក្នុងមូលដ្ឋាន សង្កាត់៣ ក្រុងព្រះសីហនុ កំពុងបើកដំណើរការយ៉ាងពេញបន្ទុក (ពោលគឺ)បើកលេងរាល់ថ្ងៃ ខួបប្រាំង ខួបវស្សា តែម្តង តែគេមិនដែលឃើញ អាជ្ញាធរនិងសមត្ថកិច្ចពាក់ព័ន្ធក្នុងមូលដ្ឋាន ចុះអនុវត្តទប់ស្កាត់ និងបង្រ្កាបឡើយ! ដែលធ្វើអោយគេសង្ស័យថា! ម្ចាស់ទីតាំងបនល្បែងមួយនេះ ត្រូវដង ត្រូវផ្លែជាមួយ អាជ្ញាធរនិងសមត្ថកិច្ចមូលដ្ឋាន អស់ហើយមើលទៅ ទើបអាចបើកលេងបានដោយរលូនបែបនេះ។

ជាមួយគ្នានេះ ទីតាំងល្បែងសុីសង តាមអនឡាញ ដែលមានទីតាំងខាងលើ បើកលេងអនាធិបតេយ្យ យ៉ាងនេះនោះទេ! ដែលធ្វើអោយប្រជាពលរដ្ឋរស់នៅមានការព្រួយបារម្ភ និងភាពភ័យខ្លាច កើតមាននូវអំពើចោរកម្ម និងបទល្មើស ដូចជា លួច ឆក់ ប្លន់ និងអំពើហិង្សា ជាដើម។ល។

ហេតុដូច្នេះហើយ ប្រជាពលរដ្ឋ ក៏ដូចជាមហាជន ទូទៅ សំណូមពរទៅដល់ ឧត្តមសេនីយ៍ឯក ស រដ្ឋា អគ្គស្នងការរង និងជាស្នងការនគរបាលខេត្តព្រះសីហនុ ជាពិសេស ឯកឧត្តម គួច ចំរើន អភិបាលនៃគណៈអភិបាលខេត្តព្រសីហនុ សូមជួយចាត់វិធានការតាមផ្លូវច្បាប់ ចំពោះ ទីតាំងល្បែងស៊ីសង តាមអនឡាញ មួយកន្លែងស្ថិតក្នុងភូមិសាស្ត្រខាងលើនេះ ស្របតាមគោនយោបាយភូមិ.ឃុំ.មានសុវត្ថិភាព ទាំង៧ចំណុច របស់រាជរដ្ឋាភិបាល ដែលបានកំណត់ និងដាក់ចេញអោយមន្ត្រីថ្នាក់ក្រោមជាតិ អនុវត្តទប់ស្កាត់ និងបង្ក្រាប! ទីតាំងល្បែងស៊ីសង គ្រប់ប្រភេទ កន្លងមកនោះ!។

សូមរំលឹកថា! ថ្មីៗនេះ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រ កម្ពុជា បានចេញបទបញ្ជាអោយ អភិបាលរាជធានី.ខេត្តទាំងអស់នូវទូទាំងប្រទេស ត្រួតពិនិត្យជាបន្ទាន់លើទីតាំងល្បែងផ្សងសំណាង សូមចាត់វិធានការបិទជាបន្ទាន់ និងរាយការណ៍ផ្ទាល់ជូន”សម្តេច”៕