សមត្ថកិច្ចជំនាញអង្គងរាជអាវុធហត្ថខេត្តបានសហការគ្នាចុះបង្ក្រាបឡានសាំយ៉ុងដឹកឈើចំនួន ២ គ្រឿងរបស់ឈ្មួញជើងខាំ្លងប្រចាំខេត្តក្រចេះ ដែលមិនចេះខ្លាចសមត្ថកិច្ច ហើយក៏មិនដែលជំនាញពាក់ពន្ធ័ណាបង្ក្រាបបានឡើយ ថែមទាំងជេរប្រមាថអ្នកសារព័ត៌មាន និងសមត្ថកិច្ច កប់ៗមាត់ ឥឡូវបង្ក្រាបនឹងដុតកំទេចចោល

(ខេត្តក្រចេះ) នៅថ្ងៃទី៦ ខែធ្នូ ឆ្នាំ២០២២ នេះ ទ្បានពីរគ្រឿងរបស់ឈ្មួញជើងខាំ្លងប្រចាំខេត្តក្រចេះប៉ែកខាងលិចទន្លេដែលមិនចេះខ្លាចសមត្ថកិច្ច ហើយក៏មិនដែលជំនាញពាក់ពន្ធ័ណាបង្ក្រាបបានឡើយថែមទាំងជេរប្រមាថអ្នកសារព័ត៌មាន និងសមត្ថកិច្ច កប់ៗមាត់ឥឡូវត្រូវបានកងរាជអាវុធហត្ថខេត្តក្រចេះនិងកំពង់ចាម បង្ក្រាបនឹងដុតកំទេចចោលដោយសុវត្ថិភាព ។

សូមបញ្ជាក់ថា លោកវរសេនីយ៍ទោ សែម ឃាង ប្រធានមន្ទីរស្រាវជ្រាវនិងបង្ក្រាបទល្មើសកងរាជអាវុធហត្ថខេត្តកំពង់ចាម សហការនិងអាវុធហត្ថខេត្តក្រចេះ ចុះបង្រ្កាបរថយន្តដឹកឈើខុសច្បាប់របស់ឈ្មួញឈ្មោះ ធា ដែលល្បីថារកសុីបទល្មើសអាងខ្សែលោកធំ! ។
នៅវេលាម៉ោង ៨ និង ៣០នាទី ថ្ងៃទី០១ ខែវិច្ឆិកា ឆ្នាំ២០២២ កម្លាំងអាវុធហត្ថខេត្តក្រចេះ និងកម្លាំងស្នាក់ការសន្តិសុខ៧០៦ ព្រមទាំងកម្លាំមូលដ្ឋាន កងរាជអាវុធហត្ថស្រុកព្រែកប្រសព្វ ដឹកនាំដោយលោក អនុសេនីយ៍ឯក ម៉ាង ដឿន មេបញ្ជាការរងស្រុក សហការណ៌ជាមួយ កម្លាំងមូដ្ឋានកងរាជអាវុធហត្ថស្រុកស្ទឹងត្រង់ ដឹកនាំដោយលោក វ ទោ សែម ឃាង បានធ្វើការចាប់រថយន្តដឹកឈើអារចំរុះចំនួន ០២គ្រឿង នៅចំណុចភូមិឈើទើ ឃុំខ្ពបតាងួន ស្រុកស្ទឹងត្រង់ ខេត្តកំពង់ចាម ដោយបានឃាត់រថយន្តសាំងយ៉ុងពណ៌ទឹកប្រាក់គ្មានស្លាកលេខដឹកឈើអារលេខ ២ ចំរុះ និងរថយន្តសាំងយ៉ុងពណ៌ស្លែ គ្មានស្លាកលេខដឹកឈើអារលេខ ២ ចំរុះម្ចាស់រថយន្តរត់គេចខ្លួនបាត់អស់។
វត្តុតាង ខាងលើយកមកប្រគល់ឱ្យសង្កាត់រដ្ឋបាលព្រៃឈើព្រែកប្រសព្វ ដើម្បីចាត់ការតាមនីតិវិធី៕