ឯកឧត្តម សាយ សំ​អាល់​៖ មានតែ​គណបក្ស​ប្រជាជន​កម្ពុជា ដែល​មាន​គោលនយោបាយ​ច្បាស់លាស់ និង​សាក​សម​បំផុត​ក្នុង​ការដឹកនាំ​នាវា​កម្ពុជា​ ===============

(​ភ្នំពេញ​)៖ នា​រសៀល​ថ្ងៃ​ទី​២១ ខែកក្កដា ឆ្នាំ​២០២២ នៅ​វិមាន​៧ មករា ឯកឧត្តម សាយ សំ​អាល់ ក្នុងឱកាស​អញ្ជើញ​ជា​អធិបតី​ក្នុង​ពិធី​ផ្សព្វផ្សាយ​លទ្ធផល​នៃ​សន្និបាត​គណៈកម្មាធិការ​កណ្តាល​វិសាមញ្ញ របស់​គណបក្ស​ប្រជាជន​កម្ពុជា ជូន​ដល់​សមាជិក សមាជិកា គណបក្ស​ប្រជាជន​កម្ពុជា ក្រសួង​បរិស្ថាន និង​សកម្មជន​យុវជន​កម្ពុជា​។

​ឯកឧត្តម​បាន​គូសបញ្ជាក់ថា មានតែ​គណបក្ស​ប្រជាជន​កម្ពុជា តែមួយគត់ ដែល​មាន​គោលនយោបាយ​ច្បាស់លាស់ និង​សាក​សម​បំផុត​ក្នុង​ការដឹកនាំ​នាវា​កម្ពុជា​ឆ្ពោះទៅ​កាន់​ការអភិវឌ្ឍ​រីកចម្រើន​មកដល់​ពេល​បច្ចុប្បន្ន​។​

​ក្នុងឱកាស​នោះ ឯកឧត្តម​ក៏បាន​លើកឡើង​នូវ​
១.​គោលនយោបាយ​ជា​អាទិភាព​សំខាន់ៗ របស់​គណបក្ស​ប្រជាជន​កម្ពុជា ក្នុង​ការបម្រើ​ផលប្រយោជន៍​ជូន​ប្រជា​ពលរដ្ធ និង​ការអភិវឌ្ឍ​ប្រទេសជាតិ​យ៉ាង​ឆាប់រហ័ស ស្មើមុខ​មាត់​លើ​ឆាក​ជាតិ​-​អន្តរជាតិ​។​
២.​ជោគជ័យ​ដ៏​ធំធេង​របស់​កម្ពុជា ក្រោម​ការដឹកនាំ របស់​ប្រមុខ​គណបក្ស​ប្រជាជន​កម្ពុជា រហូត​ទទួលបាន​ការគាំទ្រ​និង​កោតសរសើរ​ពី​បណ្តា​ប្រទេស​ជាច្រើន​លើ​សកលលោក គឺ​វិធានការ​ក្នុង​ការបង្ការ និង​ទប់ស្កាត់​នូវ​ការរីករាយ​ដា​ល និង​ការឆ្លង​ជំងឺ​កាច​សាហា​វកូវី​ដ​១៩ ដោយ​បាន​បើក​ដំណើរការ​ប្រទេសជាតិ និង​សេដ្ឋកិច្ច​ឡើងវិញ ដែល​កត្តា​សំខាន់​នោះ គឺ​សម្តេច​តេជោ ហ៊ុន សែន ប្រធាន​គណបក្ស​ប្រជាជន​កម្ពុជា បាន​ចាក់​ស្រោច​វ៉ាក់សាំង​បង្ការ​ជម្ងឺ​កូវី​ដ​១៩ លើ​ប្រជា​ពលរដ្ធ​ទូ​ទាំង​ប្រទេសគ្រប់​ស្រទាប់វណ្ណៈ ហើយ​បាន​ដឹកនាំ​នាវា​កម្ពុជា​ឱ្យ​ឆ្លង​ផុត​ពី​ពី​មហន្តរាយ​កូវី​ដ​១៩​។​
៣.​គោលនយោបាយ​ច្បាស់លាស់​របស់​គណបក្ស​ប្រជាជន​កម្ពុជា ជា​ចក្ខុវិស័យ​វែងឆ្ងាយ គឺ​ឱ្យ​កម្ពុជា​កាន់តែ​ឈាន​ឆ្ពោះ​ទៅមុខ​បន្ថែមទៀត ចាំបាច់​ត្រូវ​ថែរ​ក្សសន្តិភាព កុំ​ចាំ​បាត់បង់​ហើយ​នោះ នឹក​គិត​ពី​សន្តិភាព​។​

​នៅក្នុង​ឱកាស​នោះ​ដែរ ឯកឧត្តម បានលើកឡើង​ពី​ការ​បន្ត​រួម​សាមគ្គី​គ្នា កៀក​ស្មា ឱបក្រសោប​គ្នា និង​ត្រូវ​ទៅ​បោះឆ្នោត​នៅ​ឆ្នាំ​២០២៣​ខាងមុខ​៕