ល្បីថា! ទីតាំងល្បែង(បាញ់អាប៉ោង)ខុសច្បាប់ ដុះស្លែ មួយកន្លែងក្នុង ឃុំសឿ ស្រុកមង្គលបូរី សមត្ថកិច្ចមូលដ្ឋាន មិនហ៊ានបង្ក្រាប! សង្ស័យខ្លាចបាត់បង់ផលប្រយោជន៍ ហើយមើលទៅ ………………….
ខេត្តបន្ទាយមានជ័យ ÷ បុគ្គលដែលហ៊ានបើកល្បែង(បាញ់អាប៉ោង)ខុសច្បាប់ មួយកន្លែង ស្ថិតនៅភូមិបឹងតូច ឃុំសឿ ស្រុកមង្គលបូរី ខេត្តបន្ទាយមានជ័យ ប្រហែល មានខ្នងបង្អែក រឹងមាំ ហើយមានឥទ្ធិពល ទៀតផង ទើបហ៊ានធ្វើអ្វីៗតាមទំនើងចិត្ត។
បើតាមសេចក្តីរាយការណ៍មកប្រាប់អង្គភាពសារព័ត៌មានយើងឲ្យបានដឹងថា! ទីតាំងល្បែង(បាញ់អាប៉ោង)ខុសច្បាប់ មួយកន្លែងក្នុង ឃុំសឿ ស្រុកមង្គលបូរី កំពុងបើកដំណើរការយ៉ាងពេញបន្ទុក(ពោលគឺ)បើកឲ្យក្រុមញៀនល្បែងប្រុស.ស្រីចូលលេងទាំងយប់ថ្ងៃ តែម្តង តែលោកវរសេនីយ៍ទោ ឌី ទាវ អធិការនគរបាលស្រុកមង្គលបូរី និងលោក រ័ត្ន ដាសុីណង់ អភិបាល នៃគណៈអភិបាលស្រុកមង្គលបូរី នាំគ្នានៅសម្ងំស្ងៀម មិនឃើញចាត់ឲ្យកូនចៅចុះទប់ស្កាត់ និងបង្ក្រាប!ទាល់តែសោះ។
មជ្ឈដ្ឋានខាងក្រៅ .! និងប្រជាពលរដ្ឋ រស់នៅក្នុងមូលដ្ឋានខាងលើ រងការរិះគន់ចំៗថា! បើកគ្មានការឃុបឃិតគ្នា ជាប្រពន្ធ ហើយមានខ្នងបង្អែក រឹងមាំ ទេនោះ ម្ចាស់ទីតាំងល្បែងស៊ីសង ក៏មិនអាចបើកលេងល្បែង(បាញ់អាប៉ោង)ខុសច្បាប់ នៅលើទឹកដី ឃុំសឿ ស្រុកមង្គលបូរី បានឡើយ!។
ប្រភពដដែលបានបន្ថែមថា! ក្តីកង្វល់ បងប្អូនប្រជាពលរដ្ឋ រស់នៅសព្វថ្ងៃនេះ មានការព្រួយបារម្ភ និងភាពភ័យខ្លាច ជាខ្លាំង ប្តីខ្លាចប្រពន្ធៗខ្លាចប្តី មានការផុងខ្លួន និងការលេងល្បែងស៊ីសងខុសច្បាប់ ទាំងនោះ ព្រោះថាទីណាមានល្បែងសុីសង ទីនោះមិនយូរមិនឆាប់ទេ កើតមាននូវ អំពើចោរកម្ម និងបទល្មើសផ្សេងៗដូចជា លួច ឆក់ ប្លន់ និងអំពើហិង្សា ក្នុងគ្រួសារ ជាដើម។
អង្គភាពសារព័ត៌មានយើង ធ្វើការផ្សព្វផ្សាយនេះ ដើម្បីពាំនាំដំណឹងអំពីសកម្មភាព ក៏ដូចព្រឹត្តិការណ៍ ក្នុងការជំរាបជូន ដល់ស្ថាប័នពាក់ព័ន្ធឲ្យបានជ្រាប ហេតុ!ដូច្នេះ ប្រជាពលរដ្ឋ សំណូមពរទៅដល់ ឧត្តមសេនីយ៍ទោ សិទ្ធិ ឡោះ ស្នងការនគរបាល ខេត្តបន្ទាយមានជ័យ និងឯកឧត្តម អ៊ុំ រាត្រី អភិបាលនៃគណៈអភិបាល ខេត្តបន្ទាយមានជ័យម ជួយចាត់មន្រ្តី ជំនាញ ក្រោមឱវាទ ចុះត្រួតពិនិត្យ សាវជ្រាវភាពជាក់ស្តែង ដើម្បីមានវិធានការក្នុងការទប់ស្កាត់ និងបង្ក្រាប! ទីតាំងល្បែង(បាញ់អាប៉ោង)ខុសច្បាប់ ដុះស្លែ មួយកន្លែង ស្ថិតក្នុងភូមិសាស្ត្រខាងលើនេះ ស្របតាមគោលនយោបាយ-ភូមិ-ឃុំ-សង្កាត់-មានសុវត្ថិភាព”(មានលក្ខណៈសម្បត្តិ ៧យ៉ាង)
១- ផ្តល់សេវាសាធារណ: ជាពិសេសរដ្ឋបាលប្រកបដោយ គុណភាព តម្លាភាព និងទទួលបានជំនឿទុកចិត្ត
២-គ្មានបទល្មើស លួច ឆក់ ប្លន់ គ្រឿងញៀន ល្បែងស៊ីសងខុសច្បាប់ និងបទល្មើសគ្រប់ប្រភេទ។
៣-មានសណ្តាប់ធ្នាប់សាធារណៈល្អ ជាពិសេស គ្មានគ្រោះថ្នាក់ចរាចរណ៍។៤-គ្មានអំពើអនាចារ គ្មានការជួញដូរមនុស្ស ជាពិសេសស្រ្តី និងកុមារ គ្មានអំពើហិង្សា ក្នុងគ្រួសារ និងគ្មានក្មេងទំនើង។
៥-ដោះស្រាយ វិវាទនៅមូលដ្ឋានក្រៅប្រព័ន្ធតុលាការប្រកបដោយគុណភាព និងប្រសិទ្ធភាព។
៦-មានអនាម័យ មានសោភ័ណភាពល្អ និងមានបរិស្ថានល្អ។
៧- ឆ្លើយតបបានទាន់ពេលវេលាចំពោះគ្រោះមហន្តរាយ និងរាល់ជំងឺរាតត្បាតកាចសាហាវប្រកបដោយប្រសិទ្ធភាព៕