
ទីតាំងល្បែងស៊ីសង(មាន់ជល់)តាមអនឡាញ របស់ វេបសាយ(PP99)មួយកន្លែងក្នុង ឃុំកណ្តឹង ស្រុកបាទី នាំគ្នាបើកលេងអនាធិបតេយ្យ ………….
ខេត្តតាកែវ ÷ បុគ្គលដែលហ៊ានបើកល្បែងសុីសង(មាន់ជល់)តាមអនឡាញ របស់ វេបសាយ(PP99)មួយកន្លែង ស្ថិតនៅភូមិព្រះម្លប់ ឃុំកណ្តឹង ស្រុកបាទី ខេត្តតាកែវ បើកលេងបានដោយរលូន ប្រហែល មានខ្នងបង្អែក រឹងមាំ ហើយមានឥទ្ធិពល ទៀតផង ទើបហ៊ានធ្វើអ្វីៗតាមទំនើងចិត្ត រីឯ អាជ្ញាធរនិងសមត្ថកិច្ចមូលដ្ឋាន មិនហ៊ានធ្វើការបង្រ្កាប!
មជ្ឈដ្ឋានខាងក្រៅ .! ប្រជាពលរដ្ឋរស់នៅក្នុង ឃុំកណ្តឹង ស្រុកបាទី រងការរិះគន់ចំៗថា! បើគ្មានការឃុបឃិតគ្នាជា ប្រពន្ធ ហើយមានខ្នងបង្អែក រឹងមាំ ទេនោះ ម្ចាស់ទីតាំងល្បែងស៊ីសង ក៏មិនអាចសាងភាពល្បីល្បាញខាងបើកល្បែងសុីសង(មាន់ជល់)តាមអនឡាញ របស់ វេបសាយ(PP99)នៅលើទឹកដី ស្រុកបាទី ខេត្តតាកែវ បានឡើយ!។
តាមសេចក្តីរាយការណ៍បានឲ្យដឹងថា! ទីតាំងល្បែងស៊ីសង(មាន់ជល់)តាមអនឡាញ របស់ វេបសាយ(PP99)មួយកន្លែងក្នុងមូលដ្ឋានខាងលើ កំពុងបើកដំណើរការយ៉ាងពេញបន្ទុក តែគេមិនទាន់ឃើញ មន្ត្រីអាជ្ញាធរនិងសមត្ថកិច្ចពាក់ព័ន្ធក្នុងមូលដ្ឋាន ចុះអនុវត្ត ទប់ស្កាត់ និងបង្ក្រាប! ទាល់តែសោះ សង្ស័យខ្លាចបាត់បង់ផលប្រយោជន៍ ហើយមើលទៅ។
ប្រភពដដែលបានបន្ថែមថា! ក្តីកង្វល់ បងប្អូនប្រជាពលរដ្ឋរស់នៅសព្វថ្ងៃនេះ មានការព្រួយបារម្ភ និងភាពភ័យខ្លាច ជាខ្លាំង ចំពោះសុខទុក្ខ និងសុវត្ថិភាព គ្រួសារ របស់ពួកគាត់ ព្រោះថាទីណាមានល្បែងស៊ីសង ទីនោះមិនយូរមិនឆាប់ទេ កើតមាននូវអំពើចោរកម្ម និងបទល្មើស ដូចជា លួច ឆក់ ប្លន់ និងអំពើហិង្សា ក្នុងគ្រួសារ ជាដើម។
អង្គភាពសារព័ត៌មានយើង ធ្វើការផ្សព្វផ្សាយនេះ ដើម្បីពាំនាំដំណឹងអំពីសកម្មភាព ក៏ដូចព្រិត្តិការណ៍ក្នុងការជំរាបជូន ទៅដល់ស្ថាប័នពាក់ព័ន្ធឲ្យបានជ្រាប ហេតុ!ដូច្នេះ ប្រជាពលរដ្ឋ ក៏ដូចមហាជន ទូទៅ សំណូមពរទៅដល់ ឧត្តមសេនីយ៍ទោ ម៉ែន លី ស្នងការនគរបាលខេត្តតាកែវ រួមនឹង ឯកឧត្តម វុី សំណាង អភិបាល នៃគណៈអភិបាលខេត្តតាកែវ ជួយចាត់វិធានការ ក្នុងការទប់ស្កាត់ និងបង្ក្រាប! ទីតាំងល្បែងស៊ីសង(មាន់ជល់)តាមអនឡាញ របស់ វេបសាយ(PP99)មួយកន្លែង ស្ថិតក្នុងភូមិសាស្រ្ត ខាងលើនេះផង ដើម្បី ពង្រឹង សន្តិសុខ សង្គម៕