ប្រជាពលរដ្ឋស្នើសុំឱ្យ អាជ្ញាធរនិងសមត្ថកិច្ចមូលដ្ឋាន ចាត់វិធានការបង្រ្កាប! ទីតាំងល្បែងមាន់ជល់ និងឡូតូ អនឡាញ មួយកន្លែងក្នុង សង្កាត់ចោមចៅ២ ខណ្ឌពោធិ៍សែនជ័យ នេះផង ………………..

ភ្នំពេញ ÷ មានសេចក្តីរាយការណ៍មកថា! ទីតាំងល្បែងមាន់ជល់ និងឡូតូ អនឡាញ មួយកន្លែង ចូលតាមផ្លូវបេតុង ជាប់និងរបង ផែស្ងួត សូងួន ដល់ផ្លូវទាល់កាច់ស្តាំបន្តិច ផ្ទះនៅស្តាំដៃ ស្ថិតនៅភូមិចោមចៅ សង្កាត់ចោមចៅ២ ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ បើកលេងអនាធិបតេយ្យ អាជ្ញាធរនិងសមត្ថកិច្ចមូលដ្ឋាន មិនហ៊ានបង្ក្រាប!

ជាក់ស្តែងនៅរសៀលថ្ងៃទី១៦ ខែមីនា ឆ្នាំ២០២៥.នេះ ទីតាំងល្បែងមាន់ជល់ និងឡូតូ អនឡាញ មួយកន្លែង ក្នុងមូលដ្ឋានខាងលើ កំពុងបើកដំណើរការឪ្យក្រុមញៀនល្បែងចូលលេងយ៉ាងពេញ រីឯ.អាជ្ញាធរនិងសមត្ថកិច្ចពាក់ព័ន្ធក្នុងមូលដ្ឋាន មិនដែលឃើញចុះអនុវត្តទប់ស្កាត់ និងបង្ក្រាបឡើយ! ធ្វើឱ្យពលរដ្ឋដាក់ការសង្ស័យថា! អាជ្ញាធរនិងសមត្ថកិច្ចមូលដ្ឋាន បើកភ្លើងខៀវហើយមើលទៅ។

ប្រភពដដែលបានបន្ថែមថា! ក្តីកង្វល់ ប្រជាពលរដ្ឋ រស់នៅសព្វថ្ងៃនេះ មានការព្រួយបារម្ភ និងការភ័យខ្លាច យ៉ាងខ្លាំង ចំពោះសុខទុក្ខ និងសុវត្ថិភាព គ្រួសារ របស់ពួកគាត់ ព្រោះថា! ទីណាមានល្បែងស៊ីសង ទីនោះមិនយូមិនឆាប់ទេ កើតមាននូវអំពើចោរកម្ម និងបទល្មើសផ្សេងៗដូចជា លួច ឆក់ ប្លន់ និង អំពើហិង្សា ក្នុងគ្រួសារ ជាដើម។

អង្គភាពសារព័ត៌មានយើង ធ្វើការផ្សព្វផ្សាយនេះ ដើម្បីពាំនាំដំណឹងអំពីសកម្មភាព ក៏ដូចព្រឹត្តិការណ៍ ក្នុងការជំរាបជូន ដល់ស្ថាប័នពាក់ព័ន្ធឲ្យបានជ្រាប ហេតុដូច្នេះ ប្រជាពលរដ្ឋ សំណូមពរទៅដល់ ឧត្តមសេនីយ៍ឯក ជួន ណារិន្ទ អគ្គស្នងការរង និងជាស្នងការនគរបាល រាជធានីភ្នំពេញ ជាពិសេស ឯកឧត្តម ឃួង ស្រេង អភិបាល នៃគណៈអភិបាលរាជធានីភ្នំពេញ ជួយចាត់កម្លាំង ជំនាញ ក្រោមឱវាទ ចុះអនុវត្តទប់ស្កាត់ និងបង្ក្រាប!ទីតាំងល្បែងមាន់ជល់ និងឡូតូ អនឡាញ មួយកន្លែង ស្ថិតក្នុងមូលដ្ឋានខាងលើនេះ ផងទាន ដើម្បីពង្រឹង សន្តិសុខ សង្គម ៕

អង្គភាពសារព័ត៌មានយើង ធ្វើការផ្សព្វផ្សាយនេះ រិះគន់ក្នុងន័យស្ថាបនា មិនមានចេតនាញុះញង់ បំបែកបំបាក់ បុគ្គលស្ថាប័ន ឬអង្គភាពណាមួយឡើយ!។