ល្បីថា! (កាស៊ីណូ)គ្មានស្លាកយីហោ មួយកន្លែងក្នុង ស្រុកព្រះស្តេច បើកដៃឲ្យពលរដ្ឋខ្មែរ និងជនជាតិវៀតណាម ចូលលេងល្បែងខុសច្បាប់ គ្រប់ប្រភេទ បានយ៉ាងរំភើយ! ខ្លះមានប៉ាស្ព័រ ខ្លះអត់ប៉ាស្ទ័រ …………………..

ខេត្តព្រៃវែង ÷ ពិតខ្សែធំ ខ្នងក្រាស់មែន.! ម្ចាស់(កាស៊ីណូ)គ្មានស្លាកយីហោ មួយកន្លែង របងជញ្ជាំង ស័ង្កសី ព័ណ៌ខៀវ ស្ថិតនៅភូមិកគោ ឃុំបន្ទាយចក្រី ស្រុកព្រះស្ដេច ខេត្តព្រៃវែង បើកឲ្យពលរដ្ឋខ្មែរ និងជនជាតិវៀតណាម ចូលលេងល្បែងស៊ីសង(ជល់មាន់)និងល្បែងខុសច្បាប់ គ្រប់ប្រភេទ ផ្សេងៗទៀត បានយ៉ាងរំភើយ! រីឯ.អាជ្ញាធរនិងសមត្ថកិច្ចពាក់ព័ន្ធក្នុងមូលដ្ឋាន នាំគ្នារក្សាភាពស្ងៀមស្ងាត់ មិនហ៊ានបង្ក្រាប! ប្រហែល ម្ចាស់ទីតាំង(កាស៊ីណូ)មានខ្នងបង្អែក រឹងមាំ ហើយមានឥទ្ធិពល ទៀតផង មើលទៅទើបហ៊ានធ្វើអ្វីៗតាមទំនើងចិត្ត។

មជ្ឈដ្ឋានខាងក្រៅ .! និងប្រជាពលរដ្ឋរស់នៅក្នុង ស្រុកព្រះស្ដេច ខេត្តព្រៃវែង រងការរិះគន់ចំៗថា! បើកគ្មានការឃុបឃិតគ្នា ជាប្រពន្ធ ហើយមានខ្នងបង្អែក រឹងមាំ នៅពីក្រោយ ទេនោះ ម្ចាស់(កាស៊ីណូ)និងបក្សពួក ក៏មិនអាចសាងភាពល្បីល្បាញខាងល្បែងសុីសង(ជល់មាន់)និងល្បែងខុសច្បាប់ គ្រប់ប្រភេទ ផ្សេងៗទៀត នៅលើទឹកដី នៃស្រុកព្រះស្ដេច ខេត្តព្រៃវែង បានឡើយ!។

តាមសេចក្តីរាយការណ៍ពីប្រជាពលរដ្ឋ រស់នៅក្នុងមូលដ្ឋានបានឲ្យដឹងថា! (កាស៊ីណូ)គ្មានស្លាកយីហោ មួយកន្លែងខាងលើ កំពុងបើកដំណើរការឲ្យក្រុមញៀនល្បែងមានខ្មែរ និងជនជាតិវៀតណាម ចូលលេងល្បែងស៊ីសង(ជល់មាន់)និងល្បែងខុសច្បាប់ គ្រប់ប្រភេទ ផ្សេងៗទៀត យ៉ាងពេញបន្ទុក ខ្លះមានប៉ាស្ព័រ ខ្លះអត់ប៉ាស្ទ័រ តែគេមិនដែលឃើញមន្ត្រីអាជ្ញាធរនិងសមត្ថកិច្ចពាក់ព័ន្ធក្នុងមូលដ្ឋាន ចុះអនុវត្តទប់ស្កាត់ និងបង្ក្រាប!ទាល់តែសោះ។

ប្រភពដដែលបានបន្ថែមថា! ក្តីកង្វល់ ប្រជាពលរដ្ឋ រស់នៅសព្វថ្ងៃនេះ មានការព្រួយបារម្ភ និងភាពភ័យខ្លាច ជាខ្លាំង ចំពោះសុខទុក្ខ និងសុវត្ថិភាព គ្រួសារ របស់ពួកគាត់ ព្រោះថា! ទីណាមានល្បែងស៊ីសង ទីនោះមិនយូមិនឆាប់ទេ កើតមាននូវ អំពើចោរកម្ម និងបទល្មើសផ្សេងៗដូចជា ចោរលួច ចោរឆក់ និងចោរប្លន់ និងអំពើហិង្សា ក្នុងគ្រួសារ ជាដើម។

អង្គភាពសារព័ត៌មានយើង ធ្វើការផ្សព្វផ្សាយនេះ ដើម្បីពាំនាំដំណឹងអំពីសកម្មភាព ក៏ដូចព្រឹត្តិការណ៍ ក្នុងការជំរាបជូន ដល់ស្ថាប័នពាក់ព័ន្ធឪ្យបានជ្រាប ហេតុដូច្នេះ ប្រជាពលរដ្ឋ សំណូមពរទៅដល់ ឧត្តមសេនីយ៍ទោ ឈឿន ប៊ុនឆន ស្នងការនគរបាលខេត្តព្រៃវែង និងឯកឧត្តម សួន សុម៉ាលីន អភិបាល នៃគណៈអភិបាលខេត្តព្រៃវែង ជាពិសេស ឯកឧត្តម នាយឧត្តមសេនីយ៍ ស ថេត អគ្គស្នងការដ្ឋាននគរបាលជាតិ សូមជួយចាត់មន្ត្រីជំនាញ ក្រោមឱវាទ ចុះអនុវត្តទប់ស្កាត់ និងបង្ក្រាប! ទីតាំងល្បែងសុីសង(ជល់មាន់)និងល្បែងខុសច្បាប់ គ្រប់ប្រភេទ ផ្សេងៗទៀត នៅក្នុង(កាស៊ីណូ)គ្មានស្លាកយីហោ មួយកន្លែង ស្ថិតនៅក្នុងភូមិសាស្ត្រខាងលើនេះផងទាន។ ដើម្បីស្របតាមគោលនយោបាយ-ភូមិ-ឃុំ-សង្កាត់-មានសុវត្ថិភាព”(មានលក្ខណៈសម្បត្តិ ៧យ៉ាង)

១- ផ្តល់សេវាសាធារណ: ជាពិសេសរដ្ឋបាលប្រកបដោយ គុណភាព តម្លាភាព និងទទួលបានជំនឿទុកចិត្ត

២-គ្មានបទល្មើស លួច ឆក់ ប្លន់ គ្រឿងញៀន ល្បែងស៊ីសងខុសច្បាប់ និងបទល្មើសគ្រប់ប្រភេទ។

៣-មានសណ្តាប់ធ្នាប់សាធារណៈល្អ ជាពិសេស គ្មានគ្រោះថ្នាក់ចរាចរណ៍។៤-គ្មានអំពើអនាចារ គ្មានការជួញដូរមនុស្ស ជាពិសេសស្រ្តី និងកុមារ គ្មានអំពើហិង្សា ក្នុងគ្រួសារ និងគ្មានក្មេងទំនើង។

៥-ដោះស្រាយ វិវាទនៅមូលដ្ឋានក្រៅប្រព័ន្ធតុលាការប្រកបដោយគុណភាព និងប្រសិទ្ធភាព។

៦-មានអនាម័យ មានសោភ័ណភាពល្អ និងមានបរិស្ថានល្អ។

៧- ឆ្លើយតបបានទាន់ពេលវេលាចំពោះគ្រោះមហន្តរាយ និងរាល់ជំងឺរាតត្បាតកាចសាហាវប្រកបដោយប្រសិទ្ធភាព៕