រដ្ឋមន្ត្រីការបរទេសខ្មែរ បំពាក់មេដាយសហមេត្រី ថ្នាក់មហាសេរីវឌ្ឍន៍ ជូនទូតអាល្លឺម៉ង់ចប់អាណត្តិប្រចាំកម្ពុជា

(ភ្នំពេញ)៖ ឯកឧត្តម ប្រាក់ សុខុន ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីការបរទេស និងសហប្រតិបត្តិការអន្តរជាតិ នៅព្រឹកថ្ងៃទី២៧ ខែមិថុនា ឆ្នាំ២០២២ បានអញ្ជើញទទួលឯកឧត្ដម Christian Berger ឯកអគ្គរដ្ឋទូតអាល្លឺម៉ង់ប្រចាំកម្ពុជា និងលោកជំទាវ ចូលជួបសម្ដែងការគួរសម និងជម្រាបលា ក្នុងឱកាសដែលឯកឧត្តម បញ្ចប់អាណត្តិបេសកកម្មការទូតនៅកម្ពុជា។

នៅក្នុងឱកាសនោះផងដែរ ឯកឧត្តមឧបនាយករដ្ឋមន្ត្រី ក៏បានបំពាក់មេដាយសហមេត្រី ថ្នាក់មហាសេរីវឌ្ឍន៍ ជូនដល់ឯកឧត្ដម Christian Berger ចំពោះការចូលរួមចំណែកយ៉ាងសកម្មរបស់ឯកឧត្តម ក្នុងកិច្ចសហប្រតិបត្តិការ និងទំនាក់ទំនងទ្វេភាគីប្រកបដោយផ្លែផ្ការវាងប្រទេសទាំងពីរ ៕

Makara និពន្ធនាយក កាសែតកូនខ្មែរម្ចាស់ប្រទេស

ចេញផ្សាយ: ២៧/០៦/២០២២