
មជ្ឈដ្ឋានខាងក្រៅ .! និងបងប្អូនអាជីវករលក់ដូរក្នុងផ្សារទំនើបអុីអន(២)ស្នើសុំឱ្យអាជ្ញាធរនិងសមត្ថកិច្ចក្នុងមូលដ្ឋាន ចុះត្រួតពិនិត្យ និងបង្ក្រាប! ល្បែងស៊ីសង(ហ្គេមបាញ់ត្រី)ខុសច្បាប់ គ្រប់ប្រភេទ ក្នុងផ្សារទំនើបអីុអន(២)ក្នុងភូមិសាស្ត្រ សង្កាត់ឃ្មួញ ខណ្ឌសែនសុខ នេះផង ………………….
ភ្នំពេញ ÷ ពិតជាខ្សែធំ ខ្នងក្រាស់មែន! ម្ចាស់ល្បែងសុីសង(ហ្គេមបាញ់ត្រី)ខុសច្បាប់ គ្រប់ប្រភេទ ក្នុងផ្សារទំនើបអុីអន(២)ជាន់ទី២ ក្នុងភូមិសាស្ត្រ សង្កាត់ឃ្មួញ ខណ្ឌសែនសុខ រាជធានីភ្នំពេញ បើកឪ្យក្មេងៗចាស់ៗចូលលេងយ៉ាងគគ្រឹកគគ្រេង រីឯ.អាជ្ញាធរនិងសមត្ថកិច្ចក្នុងមូលដ្ឋាន រក្សាភាពស្ងៀមស្ងាត់ មិនហ៊ានធ្វើការបង្ក្រាប! ខណៈបនល្បែងសុីសង នៅតែបន្តបើកលេងអនាធិបតេយ្យ។
បើតាមសេចក្តីរាយការណ៍ពីបងប្អូន អាជីវករលក់ដូរក្នុងផ្សារទំនើបអុីអន(២)បានឪ្យដឹងថា! ក្នុងផ្សារទំនើបអុីអន(២)ជាន់ទី២ ក្នុងភូមិសាស្ត្រ សង្កាត់ឃ្មួញ ខណ្ឌសែនសុខ បង្កប់ល្បែងសុីសង(ហ្គេមបាញ់ត្រី)ខុសច្បាប់ គ្រប់ប្រភេទ បានដោយរលូន តែគេមិនដែលឃើញ អាជ្ញាធរនិងសមត្ថកិច្ចពាក់ព័ន្ធក្នុងមូលដ្ឋាន ចុះទប់ស្កាត់ និងបង្ក្រាបឡើយ! ធ្វើឪ្យបងប្អូនអាជីវករលក់ដូរក្នុងផ្សារទំនើបអុីអន(២) រងការរិះគន់ចំៗថា! បើគ្មានការឃុបឃិតគ្នា ជាប្រព័ន្ធ ហើយមានខ្នងបង្អែក រឹងមាំ ទេនោះ ម្ចាស់ល្បែង និងបក្សពួក ក៏មិនអាចសាងភាពល្បីល្បាញខាងបើកល្បែងសុីសង(ហ្គេមបាញ់ត្រី)ខុសច្បាប់ គ្រប់ប្រភេទ នៅលើទឹកដី ខណ្ឌសែនសុខ បានឡើយ។
ប្រភពដដែលបានបន្ថែមថា! ក្តីកង្វល់ បងប្អូនអាជីវករលក់ដូរក្នុងផ្សារទំនើបអីុអន(២)សព្វថ្ងៃនេះ មានការព្រួយបារម្ភ និងភាពភ័យខ្លាច ជាខ្លាំង ប្រព័ន្ធខ្លាចប្តីៗខ្លាចប្រព័ន្ធ ហើយនិងកូនៗ ពួកគាត់ ជ្រុលជ្រួស និងការលេងល្បែងស៊ីសង ខុសច្បាប់ ទាំងនោះ ព្រោះថា! ទីណាមានល្បែងសុីសង ទីនោះមិនយូរមិនឆាប់ទេ កើតមាននូវ អំពើចោរកម្ម និងបទល្មើសផ្សេងៗដូចជា លួច ឆក់ ប្លន់ ជាពិសេស អំពើហិង្សា ក្នុងគ្រួសារ ជាដើម។ល។
អង្គភាពសារព័ត៌មានយើង ធ្វើការផ្សព្វផ្សាយនេះ ដើម្បីពាំនាំដំណឹងអំពីសកម្មភាព ក៏ដូចព្រឹត្តិការណ៍ ក្នុងការជំរាបជូន ដល់ស្ថាប័នពាក់ព័ន្ធឲ្យបានជ្រាប ហេតុ!ដូច្នេះ ប្រជាពលរដ្ឋ សំណូមពរ ឧត្តមសេនីយ៍ឯក ជួន ណារិន្ទ អគ្គស្នងការរង និងជាស្នងការនគរបាលរាជធានីភ្នំពេញ ជាពិសេស ឯកឧត្តម ឃួង ស្រេង អភិបាលនៃគណៈអភិបាលរាជធានីភ្នំពេញ សូមឯកឧត្តម ជួយចាត់កម្លាំង ជំនាញ ក្រោមឱវាទ ចុះទប់ស្កាត់ និងបង្រ្កាប! ល្បែងសុីសង(ហ្គេមបាញ់ត្រី)ខុសច្បាប់ គ្រប់ប្រភេទ ក្នុងផ្សារទំនើបអុីអន(២)ជាន់ទី២ ស្ថិតក្នុងភូមិសាស្ត្រខាងលើនេះ ផងទាន ដើម្បីស្របតាមគោលនយោបាយ-ភូមិ-ឃុំ-សង្កាត់-មានសុវត្ថិភាព”(មានលក្ខណៈសម្បត្តិ ៧យ៉ាង)
១- ផ្តល់សេវាសាធារណ: ជាពិសេសរដ្ឋបាលប្រកបដោយ គុណភាព តម្លាភាព និងទទួលបានជំនឿទុកចិត្ត
២-គ្មានបទល្មើស លួច ឆក់ ប្លន់ គ្រឿងញៀន ល្បែងស៊ីសងខុសច្បាប់ និងបទល្មើសគ្រប់ប្រភេទ។
៣-មានសណ្តាប់ធ្នាប់សាធារណៈល្អ ជាពិសេស គ្មានគ្រោះថ្នាក់ចរាចរណ៍។៤-គ្មានអំពើអនាចារ គ្មានការជួញដូរមនុស្ស ជាពិសេសស្រ្តី និងកុមារ គ្មានអំពើហិង្សា ក្នុងគ្រួសារ និងគ្មានក្មេងទំនើង។
៥-ដោះស្រាយ វិវាទនៅមូលដ្ឋានក្រៅប្រព័ន្ធតុលាការប្រកបដោយគុណភាព និងប្រសិទ្ធភាព។
៦-មានអនាម័យ មានសោភ័ណភាពល្អ និងមានបរិស្ថានល្អ។
៧- ឆ្លើយតបបានទាន់ពេលវេលាចំពោះគ្រោះមហន្តរាយ និងរាល់ជំងឺរាតត្បាតកាចសាហាវប្រកបដោយប្រសិទ្ធភាព។
អង្គភាពសារព័ត៌មានយើង ធ្វើការផ្សព្វផ្សាយនេះ រិះគន់ក្នុងន័យស្ថាបនា មិនមានចេតនាញុះញង់ បំបែកបំបាក់ បុគ្គលស្ថាប័ន ឬអង្គភាពណាមួយឡើយ!៕