ឧត្តមសេនីយ៍ទោ សេង ធារិន អញ្ជើញបិទវគ្គហ្វឹកហ្វឺនបំប៉ន ពង្រឹងអង្គភាពតំបន់ប្រតិបត្តិការសឹករង បន្ទាយមានជ័យ

(ភ្នំពេញ)នាថ្ងៃទី៥ ខែធ្នូ ឆ្នាំ២០២៤ ពិធីបិទវគ្គហ្វឹកហ្វឺនបំប៉នពង្រឹង អង្គភាពតំបន់ប្រតិបត្តិការសឹករង បន្ទាយមានជ័យ ក្រោមអធិបតីភាព ឧត្តមសេនីយ៍ទោ សេង ធារិន មេបញ្ជាការរង នាយសេនាធិការ យោធភូមិភាគទី៥ នៅទីបញ្ជាការតំបន់ប្រតិបត្តិការសឹករងបន្ទាយមានជ័យ។

លទ្ធផលវគ្គហ្វឹកហ្វឺនបំប៉នពង្រឹងអង្គភាពតំបន់ប្រតិបត្តិការសឹករង បន្ទាយមានជ័យ :

+លទ្ធផលត្រួតពិនិត្យលើមុខវិជ្ជាជាក់ស្តែង
-និទ្ទេសល្អ ចំនួន ១៣នាក់ ស្មើ ១៦%
-និទ្ទេសល្អបង្គួរ ចំនួន ៣៧នាក់ ស្មើ ៤៦%
-និទ្ទេសមធ្យម ចំនួន ៣០នាក់ ស្មើ ៣៨%
+លទ្ធផលត្រួតពិនិត្យបាញ់គ្រាប់ពិត
-និទ្ទេសល្អ ចំនួន ១០នាក់ ស្មើ ១២%
-និទ្ទេសល្អបង្គួរ ចំនួន ១២នាក់ ស្មើ ២៩%
-និទ្ទេសមធ្យម ចំនួន ១៣នាក់ ស្មើ ២៩%
-និទ្ទេសខ្សោយ ចំនួន ២៤នាក់ ស្មើ ៣០%

ឧត្តមសេនីយ៍ទោ សេង ធារិន បានធ្វើការកោតសរសើរចំពោះសិក្ខាកាមដែលបានឆ្លងកាត់វគ្គហ្វឹកហ្វឺនរហូតទទួលបានលទ្ធផលល្អប្រសើរ និងសូមឱ្យសិក្ខាកាមដែលបានបញ្ចប់វគ្គក្នុងថ្ងៃនេះបន្តចែករំលែកនូវចំណេះដឹងរបស់ខ្លួន ដល់អ្នកដែលមិនចេះ ហើយចំពោះសិក្ខាកាមដែលត្រូវបានបើកវគ្គហ្វឹកហ្វឺនបំប៉ននេះ ត្រូវបន្តយកចិត្តទុកដាក់សិក្សារៀនសូត្រពីយោធាចារ្យ ហើយគោរពឲ្យបាននូវវិន័យផ្សេងៗរបស់អង្គភាពដើម្បីធានាបាននូវគុណភាពសិក្សាប្រកបដោយគុណភាពខ្ពស់។

បច្ចុប្បន្នការងារហ្វឹកហ្វឺនបានដើរតួនាទីជាយុទ្ធសាស្ត្រយ៉ាងសំខាន់ ក្នុងការពង្រឹងខឿនការពារជាតិ តាមរយៈការផ្ដល់នូវចំណេះដឹង និងចំណេះធ្វើ ពិតប្រាកដឱ្យដល់កងទ័ព ជាពិសេសយោធិនដែលមានវ័យក្មេង ដែលជាប្រភពបន្តវេនជំនាន់ក្រោយ។ ត្រូវប្តេជ្ញាចូលរួមអនុវត្តឱ្យបានសម្រេចជោគជ័យ នូវយុទ្ធសាស្ត្របញ្ចកោណដំណាក់កាលទី១ នីតិកាលទី៧ របស់រដ្ឋាភិបាល រងចាំទទួលបទបញ្ជា ផែនការ សេចក្ដីណែនាំរបស់ថ្នាក់លើគ្រប់ជាន់ថ្នាក់ និងសូមប្តេជ្ញាការពាររដ្ឋធម្មនុញ្ញ ការពារព្រះមហាក្សត្រ រាជរដ្ឋាភិបាលស្របច្បាប់ ដែលកើតចេញពីឆន្ទៈរបស់ប្រជាពលរដ្ឋ ធានាការពាររាជបល្ល័ង្ក របបរាជានិយមអាស្រ័យរដ្ឋធម្មនុញ្ញ នៅកម្ពុជា ការពារឱ្យបានដាច់ខាតនូវសុខសន្តិភាព ស្ថិរភាពសង្គម អធិបតេយ្យភាព បូរណភាពទឹកដី វាយកម្ទេចរាល់ឧបាយកលអគិតិ ប៉ុនប៉ង បង្កើតឱ្យមានចលនាបដិវត្តន៍ពណ៌នៅកម្ពុជា។

ជាចុងបញ្ចប់ ឧត្តមសេនីយ៍ទោ មេបញ្ជាការរង នាយសេនាធិការ បានប្រគល់លិខិតបញ្ជាក់ការសិក្សា ប័ណ្ណសរសើរ ជូនដល់សិក្ខាកាម បានឧបត្ថម្ភថវិកាដល់ការបិទវគ្គ ចំនួន ១.០០០.០០០រៀល និងប្រកាសបិទវគ្គចាប់ពីពេលនេះតទៅ៕