ទីតាំងល្បែងសុីសងខុសច្បាប់ តាមអនឡាញ បង្កប់ក្នុង(ហាងកាហ្វេ រ៉ូមែនទិច)មួយកន្លែង កំពុងបើកលេងយ៉ាងគគ្រឹកគគ្រេង ក្នុងទឺកដី សង្កាត់វត្តភ្នំ ខណ្ឌដូនពេញ .! ………………..
ភ្នំពេញ ÷ មានសេចក្តីរាយការណ៍បានឲ្យដឹងថា! ទីតាំងល្បែងសុីសងខុសច្បាប់ តាមអនឡាញ លួចលាក់ពួនសម្ងំ ក្នុង(ហាងកាហ្វេ រ៉ូមែនទិច)មួយកន្លែង តាមបណ្តោយផ្លូវ90 កែងផ្លូវ61 ស្ថិតក្នុងទឹកដី សង្កាត់វត្តភ្នំ ខណ្ឌដូនពេញ រាជធានីភ្នំពេញ អាជ្ញាធរនិងសមត្ថកិច្ចមូលដ្ឋាន បានដឹងដែលឬទេ? ឬមួយដឹងហើយ មិនហ៊ានធ្វើការបង្រ្កាប!
ប្រភពដដែលបានឲ្យដឹងទៀតថា! ទីតាំងល្បែងសុីសងខុសច្បាប់ តាមអនឡាញ បង្កប់ក្នុង(ហាងកាហ្វេ រ៉ូមែនទិច)មួយកន្លែងក្នុង សង្កាត់វត្តភ្នំ ខណ្ឌដូនពេញ បើកឲ្យក្រុមញៀនល្បែងចូលលេងយ៉ាងពេញបន្ទុក (ពោលគឺ)ចូលលេងរាល់ថ្ងៃ តែម្តង ខណៈ អាជ្ញាធរនិងសមត្ថកិច្ចពាក់ព័ន្ធក្នុងមូលដ្ឋាន រក្សាភាពស្ងៀមស្ងាត់ មិនហ៊ានធ្វើការបង្ក្រាប! សង្ស័យខ្លាចប៉ះពាល់ផលប្រយោជន៍ ផងក៏មិនដឹង!
មជ្ឈដ្ឋានខាងក្រៅ .! និងបងប្អូនប្រជាពលរដ្ឋ រស់នៅជុំវិញទីតាំងល្បែងស៊ីសងខាងលើ រងការរិះគន់ចំៗថា! បើគ្មានការឃុបឃិតគ្នា ជាប្រព័ន្ធ ហើយមានខ្នងបង្អែក រឹងមាំ ទេនោះ ម្ចាស់ទីតាំងបើកល្បែងស៊ីសង និងបក្សពួក ក៏មិនអាចសាងភាពល្បីល្បាញខាងបើកល្បែងស៊ីសងខុសច្វាប់ តាមអនឡាញ នៅក្នុងទឹកដី ខណ្ឌដូនពេញ បានឡើយ។
ប្រភពដដែលបានបន្ថែមថា! ក្តីកង្វល់ បងប្អូនប្រជាពលរដ្ឋ រស់នៅសព្វថ្ងៃនេះ កំពុងមានការព្រួយបារម្ភ និងភាពភ័យខ្លាច ជាខ្លាំង ចំពោះសុខទុក្ខ និងសុវត្ថិភាព គ្រួសារ របស់ពួកគាត់ ព្រោះថា! ទីណាមានល្បែងស៊ីសង ទីនោះមិនយូរមិនឆាប់ទេ? កើតមាននូវ អំពើចោរកម្ម និងបទល្មើសផ្សេងៗដូចជា ចោរលួច ចោរឆក់ និងចោរប្លន់ ជាពិសេស អំពើហិង្សា ក្នុងគ្រួសារ ជាដើម។
អង្គភាពសារព័ត៌មានយើង ធ្វើការផ្សព្វផ្សាយនេះ ដើម្បីពាំនាំដំណឹងអំពីសកម្មភាព ក៏ដូចព្រឹត្តិការណ៍ ក្នុងការជំរាបជូន ដល់ស្ថាប័នពាក់ព័ន្ធឲ្យបានជ្រាប ហេតុដូច្នេះ ប្រជាពលរដ្ឋ សំណូមពរ ឧត្តមសេនីយ៍ឯក ជួន ណារិន្ទ អគ្គស្នងការរង និងជាស្នងការនគរបាលរាជធានីភ្នំពេញ ជាពិសេស ឯកឧត្តម ឃួង ស្រេង អភិបាលនៃគណៈអភិបាលរាជធានីភ្នំពេញ សូមជួយចាត់កម្លាំងជំនាញ ក្រោមឱវាទ ចុះធ្វើការទប់ស្កាត់ និងបង្ក្រាប! ទីតាំងល្បែងស៊ីសងខុសច្បាប់ តាមអនឡាញ បង្កប់ក្នុង(ហាងកាហ្វេ រ៉ូមែនទិច)មួយកន្លែង តាមបណ្តោយផ្លូវ90 កែងផ្លូវ61 ស្ថិតក្នុងភូមិសាស្ត្រខាងលើនេះ ស្របតាមគោលនយោបាយ-ភូមិ-ឃុំ-សង្កាត់-មានសុវត្ថិភាព”(មានលក្ខណៈសម្បត្តិ ៧យ៉ាង)
១- ផ្តល់សេវាសាធារណ: ជាពិសេសរដ្ឋបាលប្រកបដោយ គុណភាព តម្លាភាព និងទទួលបានជំនឿទុកចិត្ត
២-គ្មានបទល្មើស លួច ឆក់ ប្លន់ គ្រឿងញៀន ល្បែងស៊ីសងខុសច្បាប់ និងបទល្មើសគ្រប់ប្រភេទ។
៣-មានសណ្តាប់ធ្នាប់សាធារណៈល្អ ជាពិសេស គ្មានគ្រោះថ្នាក់ចរាចរណ៍។៤-គ្មានអំពើអនាចារ គ្មានការជួញដូរមនុស្ស ជាពិសេសស្រ្តី និងកុមារ គ្មានអំពើហិង្សា ក្នុងគ្រួសារ និងគ្មានក្មេងទំនើង។
៥-ដោះស្រាយ វិវាទនៅមូលដ្ឋានក្រៅប្រព័ន្ធតុលាការប្រកបដោយគុណភាព និងប្រសិទ្ធភាព។
៦-មានអនាម័យ មានសោភ័ណភាពល្អ និងមានបរិស្ថានល្អ។
៧- ឆ្លើយតបបានទាន់ពេលវេលាចំពោះគ្រោះមហន្តរាយ និងរាល់ជំងឺរាតត្បាតកាចសាហាវប្រកបដោយប្រសិទ្ធភាព៕