ទីតាំងល្បែងសុីសងមាន់ជល់ តាមអនឡាញ មួយកន្លែងក្នុង ស្រុកបាទី ខេត្តតាកែវ បើកលេងយ៉ាងគគ្រឹកគគ្រេង អាជ្ញាធរនិងសមត្ថកិច្ចមូលដ្ឋាន មិនហ៊ានបង្ក្រាប! ………………..
ខេត្តតាកែវ ÷ បុគ្គលដែលហ៊ានបើកល្បែងសុីសងមាន់ជល់ តាមអនឡាញមួយកន្លែង នៅភូមិពត់សរ ឃុំពត់សរ ស្រុកបាទី ខេត្តតាកែវ ប្រហែល មានខ្នងក្រាស់ ខ្សែធំ បង្អែកនៅពីក្រោយ ហើយមើលទៅ ទើបហ៊ានធ្វើអ្វីៗ តាមទំនើងចិត្ត រីឯ.អាជ្ញាធរនិងសមត្ថកិច្ចក្នុងមូលដ្ឋាន នៅសម្ងំស្ងៀម មិនហ៊ានធ្វើការបង្រ្កាប! ខណៈបនល្បែងសុីសងខុសច្បាប់ នៅតែបន្តបើកលេងអនាធិបតេយ្យ។
បើយោងតាមសេចក្តីរាយការណ៍បានឲ្យដឹងថា! ទីតាំងល្បែងសុីសងមាន់ជល់ តាមអនឡាញ មួយកន្លែងក្នុង ស្រុកបាទី ខេត្តតាកែវ កំពុងបើកដំណើរការឲ្យក្រុមញៀនល្បែងប្រុសស្រី ក្មេងចាស់ចូលលេងយ៉ាងពេញបន្ទុក (ពោលគឺ) ចូលលេងរាល់ថ្ងៃ តែម្តង គេមិនដែលឃើញ.អាជ្ញាធរនិងសមត្ថកិច្ចពាក់ព័ន្ធក្នុងមូលដ្ឋាន ចុះទប់ស្កាត់ និងបង្ក្រាបឡើយ! សង្ស័យខ្លាចបាត់បង់ ផលប្រយោជន៍ ហើយមើលទៅ។
មជ្ឈដ្ឋានខាងក្រៅ .! និងបងប្អូនប្រជាពលរដ្ឋ រស់នៅមូលដ្ឋានខាងលើ រងការរិះគន់ចំៗថា! បើគ្មានការឃុបឃិតគ្នា ជាប្រព័ន្ធ ហើយមានខ្នងបង្អែក រឹងមាំ ទេនោះ បុគ្គលដែលហ៊ានបើកល្បែងស៊ីសង និងបក្សពួក របស់ខ្លួន ក៏មិនអាចសាងភាពល្បីល្បាញខាងបើកល្បែងស៊ីសងមាន់ជល់ តាមអនឡាញ នៅលើទឹកដី ស្រុកបាទី ខេត្តតាកែវ បានឡើយ។
ប្រភពដដែលបានបន្ថែមថា! ក្តីកង្វល់ បងប្អូនប្រជាពលរដ្ឋ រស់នៅសព្វថ្ងៃនេះ កំពុងមានការព្រួយបារម្ភ និងភាពភ័យខ្លាច ជាខ្លាំង ចំពោះសុខទុក្ខ និងសុវត្ថិភាព គ្រួសារ របស់ពួកគាត់ ព្រោះថា! ទីណាមានល្បែងស៊ីសង ទីនោះមិនយូរមិនឆាប់ទេ? កើតមាននូវ អំពើចោរកម្ម និងបទល្មើសផ្សេងៗដូចជា ចោរលួច ចោរឆក់ និងចោរប្លន់ ជាពិសេស អំពើហិង្សា ក្នុងគ្រួសារ ជាដើម។
អង្គភាពសារព័ត៌មានយើង ធ្វើការផ្សព្វផ្សាយនេះ ដើម្បីពាំនាំដំណឹងអំពីសកម្មភាព ក៏ដូចព្រឹត្តិការណ៍ ក្នុងការជំរាបជូន ដល់ស្ថាប័នពាក់ព័ន្ធឲ្យបានជ្រាប ហេតុដូច្នេះ ប្រជាពលរដ្ឋ សំណូមពរ លោកឧត្តមសេនីយ៍ទោ ម៉ែន លី ស្នងការនគរបាលខេត្តតាកែវ រួមនិង ឯកឧត្តម វុី សំណាង អភិបាលនៃគណៈអភិបាលខេត្តតាកែវ ជួយចាត់កម្លាំង ជំនាញ ក្រោមឱវាទ ចុះធ្វើការទប់ស្កាត់ និងបង្ក្រាប! ទីតាំងល្បែងស៊ីសងមាន់ជល់ តាមអនឡាញ មួយកន្លែងស្ថិតក្នុងភូមិសាស្ត្រខាងលើនេះ ស្របតាមគោលនយោបាយ-ភូមិ-ឃុំ-សង្កាត់-មានសុវត្ថិភាព”(មានលក្ខណៈសម្បត្តិ ៧យ៉ាង)
១- ផ្តល់សេវាសាធារណ: ជាពិសេសរដ្ឋបាលប្រកបដោយ គុណភាព តម្លាភាព និងទទួលបានជំនឿទុកចិត្ត
២-គ្មានបទល្មើស លួច ឆក់ ប្លន់ គ្រឿងញៀន ល្បែងស៊ីសងខុសច្បាប់ និងបទល្មើសគ្រប់ប្រភេទ។
៣-មានសណ្តាប់ធ្នាប់សាធារណៈល្អ ជាពិសេស គ្មានគ្រោះថ្នាក់ចរាចរណ៍។៤-គ្មានអំពើអនាចារ គ្មានការជួញដូរមនុស្ស ជាពិសេសស្រ្តី និងកុមារ គ្មានអំពើហិង្សា ក្នុងគ្រួសារ និងគ្មានក្មេងទំនើង។
៥-ដោះស្រាយ វិវាទនៅមូលដ្ឋានក្រៅប្រព័ន្ធតុលាការប្រកបដោយគុណភាព និងប្រសិទ្ធភាព។
៦-មានអនាម័យ មានសោភ័ណភាពល្អ និងមានបរិស្ថានល្អ។
៧- ឆ្លើយតបបានទាន់ពេលវេលាចំពោះគ្រោះមហន្តរាយ និងរាល់ជំងឺរាតត្បាតកាចសាហាវប្រកបដោយប្រសិទ្ធភាព៕