ម្ចាស់ ប៉ៃលិនដាយមិនកាស៊ីណូ ក្នុងស្រុកសាលាក្រៅ ខេត្តប៉ៃលិន បើកដៃឲ្យពលរដ្ឋខ្មែរចូលលេងល្បែងសុីសងគ្រប់ប្រភេទ បានដោយរលូន ……………..
ខេត្តប៉ៃលិន ÷ មជ្ឈដ្ឋាន អ្នកច្បាប់ ប្រាកដបានដឹងហើយថា! គោលការណ៍ (កាស៊ីណ)និមួយៗនៅ កម្ពុជា គេមិនតម្រូវឲ្យពលរដ្ឋខ្មែរចូលលេងល្បែងស៊ីសងនោះឡើយ!ក្នុងនោះបើពលរដ្ឋខ្មែរសុំចូលបម្រើការងារ ឬសុំច្បាប់បើកអាជីវកម្ម បើកមជ្ឈមណ្ឌលកំសាន្ត(កាស៊ីណូ)គឺជារឿងត្រឹមត្រូវ។ តែបើឲ្យពលរដ្ឋខ្មែរចូលលេងល្បែងសុីសងទាំងនោះ គឺជារឿងខុសច្បាប់ 100%។
ថ្មីៗនេះមានសេចក្តីរាយការណ៍បានឲ្យដឹងថា! ប៉ៃលិនដាយមិនកាស៊ីណូ នៅក្បែរច្រកទ្វារព្រំដែន មួយកន្លែង ស្ថិតនៅភូមិព្រំ ឃុំស្ទឹងកាច់ ស្រុកសាលាក្រៅ ខេត្តប៉ៃលិន កៀងគរពលរដ្ឋខ្មែរឲ្យចូលលេងល្បែងស៊ីសងគ្រប់ប្រភេទ យ៉ាងគគ្រឹកគគ្រេង រីឯ.អាជ្ញាធរនិងសមត្ថកិច្ចពាក់ព័ន្ធ មិនចុះអនុវត្តទប់ស្កាត់ និងបង្ក្រាប!ទាល់តែសោះគ្រប់ប្រភេទ ហ៊ានផ្គើននិងបទបញ្ជា ស្តីពីការទប់ស្កាត់ ដ៏ខ្ពង់ខ្ពស់ របស់ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រ កម្ពុជា។
បើយោងតាមប្រភពដដែលបានបន្តទៀតថា! ប៉ៃលិនដាយមិនកាស៊ីណូ ក្នុងស្រុកសាលាក្រៅ ខេត្តប៉ៃលិន កំពុងបើកដៃឲ្យពលរដ្ឋខ្មែរចូលលេងល្បែងស៊ីសងគ្រប់ប្រភេទយ៉ាងពេញបន្ទុក តែគេមិនដែលឃើញ មន្ត្រីអាជ្ញាធរនិងសមត្ថកិច្ចពាក់ព័ន្ធចុះអនុវត្តទប់ស្កាត់ និងបង្ក្រាបឡើយ! ប្រហែល ម្ចាស់ បៃលិនដាយមិនកាស៊ីណូ មួយកន្លែងខាងលើ មានខ្នងបង្អែក រឹងមាំ ហើយមានឥទ្ធិពល ទៀតផង ទើបហ៊ានធ្វើអ្វីៗតាមអំពើចិត្ត។
មជ្ឈដ្ឋានខាងក្រៅ !.និងងប្អូនប្រជាពលរដ្ឋ រងការរិះគន់ចំៗថា! បើកគ្មានការឃុបឃិតគ្នាជាប្រពន្ធ ហើយមានខ្នងបង្អែក រឹងមាំទេនោះ ម្ចាស់ ប៉ៃលិនដាយមិនកាស៊ីណូ និងបក្សពួករបស់ខ្លួន ក៏មិនអាចសាងភាពល្បីល្បាញខាងបើកល្បែងស៊ីសងគ្រប់ប្រភេទ នៅក្នុងទឹកដី ស្រុកសាលាក្រៅ ខេត្តប៉ៃលិន បានឡើយ!។
ប្រភពបានបន្ថែមថា! ក្តីកង្វល់ បងប្អូនប្រជាពលរដ្ឋ រស់នៅសព្វថ្ងៃនេះ មានការព្រួយបារម្ភ និងភាពភ័យខ្លាច ជាខ្លាំង ចំពោះសុខទុក្ខ និងសុវត្ថិភាព គ្រួសារ របស់ពួកគាត់់ ព្រោះថា! ទីណាមានល្បែងស៊ីសង ទីនោះមិនយូរ មិនឆាប់ទេ កើតមាននូវអំពើចោរកម្ម និងបទល្មើសផ្សេងៗដូចជា ចោរលួច ចោរឆក់ និងចោរប្លន់ ជាដើម ជាពិសេស អំពើហិង្សា ក្នុងគ្រួសារ ជាដើម។
អង្គភាពសារព័ត៌មានយើងខ្ញុំ ធ្វើការផ្សព្វផ្សាយនេះ ដើម្បីពាំនាំដំណឹងអំពីសកម្មភាព ក៏ដូចព្រឹត្តិការណ៍ ក្នុងការជំរាបជូន ដល់ស្ថាប័នពាក់ព័ន្ធឲ្យបានជ្រាប ជុំវិញករណីនេះ ប្រជាពលរដ្ឋ សំណូមពរ ឧត្តមសេនីយ៍ទោ សេង សុគន្ធ ស្នងការនគរបាលខេត្តប៉ៃលិន និងលោក ជំទាវ បាន ស្រីមុំ អភិបាលនៃគណៈអភិបាលខេត្តប៉ៃលិន ជួយចាត់មន្ត្រីក្រោមឪវាទ ចុះត្រួតពិនិត្យ និងបង្រ្កាប! ល្បែងសុីសងគ្រប់ប្រភេទ នៅក្នុង ប៉ៃលិនដាយមិនកាស៊ីណូ មួយកន្លែងនៅក្បែរច្រកទ្វារព្រំដែន ស្ថិតក្នុងភូមិសាស្ត្រខាងលើនេះផងទាន ដើម្បីពង្រឹង សន្តិសុខ សង្គម៕