មិនធម្មតាមែនម្ចាស់ តារាងបាល់ទះ យីហោ(NgS 168)មួយកន្លែងក្នុង សង្កាត់ចោមចៅទី2 ខណ្ឌពោធិ៍សែនជ័យ បើកល្បែងស៊ីសងឡូតូ និងមាន់ជល់ តាមអនឡាញ បានដោយរលូន សមត្ថកិច្ចមិនហ៊ានបង្ក្រាប! …………..

ភ្នំពេញ ÷ មានសេចក្តីរាយការណ៍ប្រាប់មកថា! នៅក្នុងតារាងបាល់ទះ យីហោ(NgS 168)មួយកន្លែង ស្ថិតនៅភូមិថ្មគោល2 សង្កាត់ចោមចៅទី2 ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ លួចលាក់បង្កប់ល្បែងស៊ីសងឡូតូ និងមាន់ជល់ តាមអនឡាញ បើកលេងឲ្យក្រុមញៀនល្បែងចូលលេងយ៉ាងគគ្រឹកគគ្រេង តែលោកវរសេនីយ៍ឯក ម៉ន វុធី អធិការនគរបាលខណ្ឌពោធិ៍សែនជ័យ និងលោក សក់ ច័ន្ទកញ្ញារិទ្ធ អភិបាលខណ្ឌពោធិ៍សែនជ័យ នៅសម្ងំស្ងៀម មិនឃើញចាត់ឲ្យកូនចៅចុះបង្ក្រាបឡើយ! តើហេតុអ្វី!ទៅ។

ប្រភពដដែលបានឲ្យដឹងទៀតថា! តារាងបាល់ទះ យីហោ(NgS 168)មួយកន្លែងក្នុង សង្កាត់ចោមចៅទី2 ខណ្ឌពោធិ៍សែនជ័យ លួចលាក់បង្កប់ល្បែងស៊ីសងឡូតូ និងមាន់ជល់ តាមអនឡាញ កំពុងបើកដំណើរការយ៉ាងពេញបន្ទុក (ពោលគឺ)ចាប់ផ្តើមបើកលេងម៉ោង(3)រសៀល ទៅដល់ពេលយប់ តែម្តង រីឯ.អាជ្ញាធរនិងសមត្ថកិច្ចពាក់ព័ន្ធក្នុងមូលដ្ឋាន មិនហ៊ានធ្វើការបង្រ្កាប! ប្រហែល ម្ចាស់ទីតាំងល្បែងសុីសង មានខ្នងបង្អែក រឹងមាំ ហើយមានឥទ្ធិពល ទៀតផងមើលទៅ ​ទើបហ៊ានធ្វើអ្វីៗតាមទំនើងចិត្ត។

មជ្ឈដ្ឋានខាងក្រៅ .! និងប្រជាពលរដ្ឋ រងការរិះគន់ចំៗថា! បើគ្មានការឃុបឃិតគ្នា ជាប្រព័ន្ធ ហើយមានខ្នងបង្អែក រឹងមាំ ទេនោះ ម្ចាស់ទីតាំងល្បែងសុីសង និងបក្សពួក ក៏មិនអាចសាងភាពល្បីល្បាញ ខាងបើកល្បែងសុីសងឡូតូ និងមាន់ជល់ តាមអនឡាញ នៅក្នុងទឹកដី ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ បានឡើយ។

ប្រភពបានបន្ថែមថា! ក្តីកង្វល់បងប្អូនប្រជាពលរដ្ឋ រស់នៅសព្វថ្ងៃនេះ កំពុងមានការព្រួយបារម្ភ និងការភ័យខ្លាចយ៉ាងខ្លាំង ចំពោះសុខទុក្ខ និងសុវត្ថិភាព គ្រួសារ របស់ពួកគាត់ ព្រោះថា! ទីណាមានល្បែងស៊ីសង ទីនោះមិនយូរ មិនឆាប់ទេ? កើតមាននូវអំពើចោរកម្ម និងបទល្មើសផ្សេងៗដូចជា លួច ឆក់ ប្លន់ និងអំពើហិង្សា ក្នុងគ្រួសារ មិនខាន។

អង្គភាពសារព័ត៌មានយើង ធ្វើការផ្សព្វផ្សាយនេះ ដើម្បីពាំនាំដំណឹងអំពីសកម្មភាព ក៏ដូចព្រឹត្តិការណ៍ ក្នុងការជំរាបជូន ដល់ស្ថាប័នពាក់ព័ន្ធឲ្យបានជ្រាប ជុំវិញបញ្ហានេះ ប្រជាពលរដ្ឋ សំណូមពរ ឧត្តមសេនីយ៍ឯក ជួន ណារិន្ទ អគ្គស្នងការរង និងជាស្នងការនគរបាលរាជធានីភ្នំពេញ ជាពិសេស ឯកឧត្តម ឃួង ស្រេង អភិបាលនៃគណៈអភិបាលរាជធានីភ្នំពេញ រួមនិងអាជ្ញាធរនិងសមត្ថកិច្ចពាក់ព័ន្ធ គ្រប់ជាន់ថ្នាក់ សូមមេត្តាចុះត្រួតពិនិត្យ និងបង្រ្កាប! ទីតាំងល្បែងសុីសងឡូតូ និងមាន់ជល់ តាមអនឡាញ ក្នុងតារាងបាល់ទះ យីហោ(NgS 168)មួយកន្លែង ស្ថិតក្នុងភូមិសាស្ត្រខាងលើនេះផង ដើម្បីពង្រឹង សន្តិសុខ សង្គម ៕